សម្រស់អ្នកម៉ាក់ ឆេង ប្រសិទ្ធ នៅក្មេងស្រស់ស្អាត ធ្វើអោយ អ្នកគាំទ្រច្រលំ មិនតិចនាក់ទេ ថា….

ពិតណាស់ប្អូនប្រុស ឆេង ប្រសិទ្ធ គឺជាតារាចម្រៀងវ័យក្មេងមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ប្អូនប្រុសមានទេពកោសល្យខាងផ្នែកសិល្បៈតាំងពីតូច ទាំងសមត្ថភាពនិងរូបសម្រស់គឺថាអំណោយផលមកទាំងព្រមតែម្តង នេះហើយដែលជាហេតុធ្វើឲ្យ ឆេង ប្រសិទ្ធ មានភាពល្បីល្បាញខ្លាំង ។

ឆេង ប្រសិទ្ធ នោះ ដែលជាអតីតបេក្ខភាព The Voice kids Cambodia រដូវកាលទី ២ កំឡុង ឆ្នាំ ២០១៨ ដែលកាលនោះក្មេងប្រុសរូបនេះមានអាយុត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការបញ្ចេញសមត្ថភាព វគ្គ Blind Audition ឆេង ប្រសិទ្ធ បានលើកយកបទចម្រៀងក្រោមចំណងជើងថា Girl On Fire ដែលបានឆក់យកការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតធ្វើឲ្យគណៈកម្មការទាំង ៣ រូបបានចុចប៊ូតុងដើម្បីយកមកធ្វើជាកូនក្រុមរបស់ខ្លួនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថា ឆេង ប្រសិទ្ធ មិនទទួលបានជោគជ័យក្នុងការប្រឡងចម្រៀងក៏ដោយ តែក្មេងប្រុសរូបនេះ បានបោះជំហានចូលប្រឡូកវិថីសិល្បៈ ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំង ព្រមទាំងលេចមុខសម្តែងក្នុង MV ជាច្រើនបទកន្លងមកដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវ័យ ១៤ ឆ្នាំ ឆេង ប្រសិទ្ធ មានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដោយតារាស្រីវ័យក្មេងរូបនេះ បានក្តោបតំណែងក្នុការសម្តែងខ្សែភាពយន្តជាច្រើនទៀត ដោយសារតែភាពស្រស់សង្ហា ទេពកោសល្យ អំណោយផលពីធម្មជាតិ ព្រមទាំងការសម្តែងរបស់ក្មេងប្រុស បានល្អបែបនេះហើយ ទើបធ្វើឲ្យ ប្រសិទ្ធ ទទួលបានការងារជាបន្តបន្ទាប់មិនដែលដាច់នោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗកន្លងទៅនេះ មហាជនជាច្រើន ជាពិសេសហ្វេនៗ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយសម្រស់របស់អ្នកម៉ាក់ ឆេង ប្រសិទ្ធ មិនត្រឹមតែមានរូបរាងស្រស់ស្អាត ផូរផង់ ខណៈកូនៗធំពេញរូបពេញរាងហើយក្តី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះ ដែលក្មេងប្រុស ឆេង ប្រសិទ្ធ និងអ្នកម៉ាក់បានថតជាមួយគ្នានៅខេត្តសៀមរាប នៅលើទឹកដី អង្គរវត្ត ផ្តិតរូបភាពយ៉ាងស្រស់ស្អាត ធ្វើឲ្យមហាជន ជាច្រើន ច្រឡំថា ជាបងស្រី ព្រោះអ្នកម្តាយរូបនេះ ពិតជាស្រស់ស្អាត និងផ្តល់ភាពកក់ក្តៅដល់កូនប្រុសគ្រប់ពេលវេលា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ហ្វេនៗជាច្រើនបានចូលទៅ ខំមិន ម្នាក់មួយម៉ាត់សរសើមិនដាច់ពីមាត់ថា៖ “សង្ហារណាស់ក្មួយ មីងក៍ទៅសៀមរាបដែរស្តាយមិនបានជួបគ្នា ទៅចំថ្ងៃភ្លៀងដូចគ្នា, Sweet family, អូនប្រសិទ្ធឆ្នាំនេះធំណាស់, បងប្អូនមែនអូន, ម៉ែកូនគេសោះខ្ញុំស្មាន់តែសង្សារ, សប្បាយណាស់, កូន នឹង អ្នកម៉ាក់ ដូចគូរសង្សារ” ៕

Leave a Reply

Your email address will not be published.