ទីបំផុត វ៉ាន់ នីឡា សម្រាលកូនស្រីដំបូង មុខមាត់គួរឱ្យក្នាញ់

តារាកំប្លែងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាព អ្នកនាង នីឡា បានបញ្ចប់ភាពនៅលីវ ចូលរោងការជាមួយស្វាមីជិតមួយឆ្នាំទៅហើយ ថែមទាំងទទួលបានចំណងដៃកូនស្រីមួយទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីរងចាំអស់រយៈពេល ៩ ខែ ១០ ថ្ងៃ តារាកំប្លែង វ៉ាន់ នីឡា និង ស្វាមី ទទួលបានតំណក់ឈាមកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតា វ៉ិចទ័រ ដែលគេស្គាល់ជាឪពុកបង្កើតរបស់តារាកំប្លែង វ៉ាន់ នីឡា បានបង្ហោះរូបថតបង្ហាញក្ដីស្រឡាញ់ និង ភាពកក់ក្ដៅ ស្វាគមន៍ចៅស្រីបណ្ដូលចិត្តនៅរសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ ដោយផលិតករដ៏ល្បីឈ្មោះរូបនេះបានលើកឡើងលើហ្វេសប៊ុកថា ៖ «ចៅទី ២ កូនរបស់កូនស្រី នីឡា។ សូមសុខសប្បាយណាចៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា តារាកំប្លែង វ៉ាន់ នីឡា និង ស្វាមី បានដឹកដៃគ្នាចូលរោងការយ៉ាងអធិកអធមកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិល្បករ សិល្បការិនី ហើយចំណងអាពាហ៍ពិពាហ៍របស់ពួកគេកាន់តែរឹងមាំ និង មានអត្ថន័យក្រោយទទួលបានកាដូធំ គឺកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.