អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់ឱកាសអោយ ប៊ុត សីហា លើកទី២ ស្រាប់តែលោក ចេញមុខឆ្លើយតប ថា…(មានវីដេអូ)

​តារា​ចម្រៀង ប៊ុត សីហា ម្ចាស់​ពាន​កម្មវិធី​The Voice Cambodia រដូវ​កាល​ទី​១ ដែល​បាន ប្រកាស​ចូល​សិល្បៈ​សាជាថ្មី ជាមួយ​នឹង​ការសន្យា​កែប្រែ​កំហុស​របស់​ខ្លួន​មិន​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​ចូល​សិល្បៈ​ជាថ្មី​នេះ ប៊ុត សីហា ក៏​រត់​ទៅ​រក​អ្នកស្រី ទ្រី ដា​ណា​ដា ដើម្បី​ជួយ​ដល់​ខ្លួន​ផង​ដែរ ហើយ​ជា​ការ​ឆ្លើយតប ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូប​នេះ ក៏​ព្រម​ផ្ដល់​ឱកាស​ឲ្យ​រូបគេ​ តាមរយៈ​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ហរិញ្ញវត្ថុ។ ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី​១ រូប​នេះ សប្បាយចិត្ត​ខ្លាំង​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា អ្វី ដែល​កាន់តែ​សប្បាយចិត្ត​ជាង​នេះទៅទៀត​នោះ គឺ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានសម្រេច​ផ្ដល់​ឱកាស​ឲ្យ ប៊ុត សីហា ចូលក្នុង​ផលិតកម្ម​Galaxy Navatra​របស់​ខ្លួន តប​តាម​ការ​ជ្រោមជ្រែង​ពី​សំណាក់​លោកគ្រូ ម៉ិច សីហា នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​ស្ក្រី​នស​ត​របស់​លោកគ្រូ ម៉ិច សីហា កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា​ អ្នកឧកញ៉ា​វ័យក្មេង​រូប​នេះ បាន​ប្រកាសថា «​ខ្ញុំ​សូម​កោតសរសើរ​នូវ​សន្ដាន​ចិត្ត​លោកគ្រូ ដែលមាន​បំណង​ចង់​ជួយ​ជ្រោមជ្រែង​មនុស្ស​ដែល ធ្លាប់​មាន​កំហុស និង​កែប្រែ​ដើម្បី​អនាគត​ថ្មី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្រាប់​ខ្ញុំ​មិនមាន​ទោមនស្ស​និង​មនុស្ស​មាន​សមត្ថភាព​នោះទេ ហើយក៏​ទទួលស្គាល់​នៅ​សំឡេង​ពី​ធម្មជាតិ​ដែរ កន្លងទៅ​ពេលដែល​បើក​ក្រុមហ៊ុន​ដំបូង លោក​យឹម​តា​ស្រង់ ដែលជា​អ្នកគ្រប់គ្រង​បាន​ទាក់ទង​មនុស្ស​ពីរ​នាក់​គឺ តន់ ចាន់​សី​ម៉ា និង ប៊ុត សីហា​។ ហើយ​ណាត់​គាត់​ជួប ប៉ុន្តែ​ប្អូន ប៊ុត សីហា គាត់​បែរជា​មិន​គោរព​ពេលវេលា​មកជួប​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហើយ​ក្រុមហ៊ុន​ក៏​សម្រេច មិន​ចរចា​ជជែក​គ្នា​ទៀត តែ​យ៉ាងណាក៏ដោយ​ពេលនេះ បើសិនជា​ពុក​ម៉ែ​បងប្អូន​គាំទ្រ ឲ្យ​ខ្ញុំបាទ ផ្ដល់ឱកាស​ឲ្យ​គាត់ ខ្ញុំ​នឹង​ផ្ដល់ឱកាស​គាត់ តែ​ត្រូវ​សួរ​គាត់​សិន​ថា​គាត់​ចង់​ឬ​អត់​? ទោះបីជា​ក្រុមហ៊ុន​ព្រម​ទទួល​ក៏ប៉ុន្តែ​ដាច់ខាត​កុំអោយ​លើស​ខ្សែបន្ទាត់​ក្រហម ត្រូវតែ​គោរព​វិន័យ និង លក្ខន្តិកៈ​របស់​ក្រុមហ៊ុន ហើយក៏​សូមឱ្យ​បងប្អូន​ទាំងអស់គ្នា​ធ្វើជា​សាក្សី​ផង សំណេរ​ខ្ញុំ​នេះ​ក៏​អាច​ជា​ភស្តុតាង​មួយ កុំ​ឱ្យ​អ្នក​ដែល​ចង់​ជួយ​ទៅជា​អ្នក​ដែល​មាន​កំហុស​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​អ្នក​ជោគជ័យ​នីមួយៗ​មិន​មែនមាន​ត្រឹមតែ អ្វី​ដែលជា​ពី​កំណើត​ទាំងអស់​នោះទេ ត្រូវតែ​ពង្រឹងសមត្ថភាព​បន្ថែម​គ្រប់ផ្នែក ទើប​អាចឈរជើង​បាន​។ បទ​ចម្រៀង​មួយ​បទ​ល្បី​គឺ​ត្រូវការ សំឡេង​ពីរោះ និពន្ធ​ទំនុកច្រៀង​ល្អ និពន្ធ​មេ​ឡូ​ឌី​ល្អ និពន្ធ​បទ​ភ្លេង​ល្អ​ ផលិត​វីដេអូ​ល្អ។​ ជាពិសេស​នោះ​អ្នកចម្រៀង​ត្រូវតែ តស៊ូ​ព្យាយាម​អត់ធ្មត់ គោរព​វិន័យ ពង្រឹងសមត្ថភាព​ជាប្រចាំ ច្រើនណាស់ ទើប​អាច​ក្លាយជា​អ្នក​ជោគជ័យ​លើ​វិស័យ​ចម្រៀង​បាន​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញបែបនេះហើយ លោក ប៊ុត សីហា ចេញមុខឆ្លើយតប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ឲ្យតែបានរស់ បានអ្វីដែលយើងចង់បាន ហើយអាចបន្តទៅមុខទៀតបាន ខ្ញុំនិងប្រឹងប្រែង គ្រប់កាលៈទេសៈ អរគុណ លោកបងឧញ្ញ៉ា ដែលផ្តល់ឱកាសឲ្យខ្ញុំបាទបានបង្កើតអាជីបសារជាថ្មី ប្រសិនជាអាចខ្ញុំនិងប្រឹងប្រែង» ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.