វ៉ាន់ នីឡា សម្រាលកូនស្រីដំបូង មុខមាត់គួរឱ្យក្នាញ់ ដាក់​ឈ្មោះ​យ៉ាង​ពីរោះ​ថា…

បន្ទាប់ពីរងចាំអស់រយៈពេល ៩ ខែ ១០ ថ្ងៃ តារាកំប្លែង វ៉ាន់ នីឡា និង ស្វាមី ទទួលបានតំណក់ឈាមកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតា វ៉ិចទ័រ ដែលគេស្គាល់ជាឪពុកបង្កើតរបស់តារាកំប្លែង វ៉ាន់ នីឡា បានបង្ហោះរូបថតបង្ហាញក្ដីស្រឡាញ់ និង ភាពកក់ក្ដៅ ស្វាគមន៍ចៅស្រីបណ្ដូលចិត្តនៅរសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ ដោយផលិតករដ៏ល្បីឈ្មោះរូបនេះបានលើកឡើងលើហ្វេសប៊ុកថា ៖ «ចៅទី ២ កូនរបស់កូនស្រី នីឡា។ សូមសុខសប្បាយណាចៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា តារាកំប្លែង វ៉ាន់ នីឡា និង ស្វាមី បានដឹកដៃគ្នាចូលរោងការយ៉ាងអធិកអធមកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិល្បករ សិល្បការិនី ហើយចំណងអាពាហ៍ពិពាហ៍របស់ពួកគេកាន់តែរឹងមាំ និង មានអត្ថន័យក្រោយទទួលបានកាដូធំ គឺកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់៕

ងាក​មក​ស្វាមី​របស់​តារា​កំប្លែង​វ៉ាន់ នី​ឡា ​វិញ ពេល​ភរិយា​កំពុង​ពពោះ​នោះ​រូបគេ បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើជាឪពុក និង ​បាន​​ត្រៀម​បន្ទប់​សម្រាលកូន​របស់​ខ្លួន​រួច​ជាស្រេច​ផង​ដែរ នៅ​មន្ទីរ​ពហុ​ព្យាបាល ចិ​ត្រា និង សម្ភព ហ្ស៊ូ​លី (Chetra Polyclinic & Julie Maternity)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់ថ្ងៃកំណត់ត្រូវទៅវះ,,កាត់នោះ វ៉ាន់ នីឡា ក៏បានទៅសម្រាកនៅពេទ្យ ហើយទីបំផុត នាង ក៏វះ,,កាត់សម្រាលកូនប្រកបដោយសុវត្ថិភាព។ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក វ៉ាន់ នីឡា បានបញ្ជាក់ថា «ជម្រាប​សួរអ៊ំពូមីង លោកតាលោកយាយអូនឈ្មោះ MERA ​វះ,,កាត់បានដោយជោគជ័យ និងសុវត្ថិភាព ថ្ងៃ 12.09.22

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.