តារាចម្រៀង ប៊ុត សីហា ត្រូវសម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត ថា….(មានវីដេអូ)

​តារា​ចម្រៀង ប៊ុត សីហា ម្ចាស់​ពាន​កម្មវិធី​The Voice Cambodia រដូវ​កាល​ទី​១ ដែល​បាន ប្រកាស​ចូល​សិល្បៈ​សាជាថ្មី ជាមួយ​នឹង​ការសន្យា​កែប្រែ​កំហុស​របស់​ខ្លួន​មិន​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​ចូល​សិល្បៈ​ជាថ្មី​នេះ ប៊ុត សីហា ក៏​រត់​ទៅ​រក​អ្នកស្រី ទ្រី ដា​ណា​ដា ដើម្បី​ជួយ​ដល់​ខ្លួន​ផង​ដែរ ហើយ​ជា​ការ​ឆ្លើយតប ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូប​នេះ ក៏​ព្រម​ផ្ដល់​ឱកាស​ឲ្យ​រូបគេ​ តាមរយៈ​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ហរិញ្ញវត្ថុ។ ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី​១ រូប​នេះ សប្បាយចិត្ត​ខ្លាំង​ណាស់​។​

ក្រោយបាត់មុខមិនសូវចេញច្រៀងលើឆាកប្រគុំតន្ត្រីច្រើនឆ្នាំនោះ ស្រាប់តែមួយរយៈចុងក្រោយនេះ តារាចម្រៀងម្ចាស់ពាន The Voice រដូវកាលទី១ លោក ប៊ុត សីហា បានប្រកាសវិលត្រឡប់មកវិថីសិល្បៈជាថ្មី ក្នុងនាមជាតារាចម្រៀងឯករាជ្យ មិនជាប់កុងត្រានឹងផលិតកម្មឬក្រុមហ៊ុនណាមួយឡើយ។

ទន្ទឹមនឹងនោះ រូបលោកក៏ប្រកាសនឹងកែប្រែខ្លួន កសាងកេរ្ត៍ឈ្មោះសាជាថ្មីជាមួយនឹងក្រុមការងាររបស់ខ្លួន បន្ទាប់ពីធ្លាប់បាត់បង់អ្វីគ្រប់យ៉ាងត្រឹមមួយពព្រិចភ្នែក ទាំងប្រជាប្រិយភាព ទាំងការងារ ដោយសារតែការពាក់ព័ន្ធនឹងករណីគ្រឿ.ងញៀ.ន កាលពីប៉ុន្មានឆ្នាំមុនកន្លងទៅនេះ។

តួយ៉ាងថ្មីៗនេះ មហាជននាំគ្នារំភើបចិត្ត និងសរសើរពីលាភសំណាង របស់តារាចម្រៀងប្រុសរូបនេះជាខ្លាំង ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្ត ក្នុងការផ្សាយផ្ទាល់កម្មវិធី«ចម្រៀងគ្រួសារខ្មែរ» ដែលរូបលោកបានបកស្រាយបទ«សំណាងកម្ពុជាមានថ្នាក់ដឹកនាំល្អ» ។

គួរបញ្ជាក់ថា សម្តេចបានមានប្រសាសន៍លើកទឹកចិត្តឲ្យ តារាចម្រៀង ប៊ុត សីហា ត្រូវក្រោកឈរឡើងដោយខ្លួនឯងទើបមានអ្នកជួយ ត្រូវចេះក្តាប់ឱកាសឲ្យជាប់ មិនតែប៉ុណ្ណោះ សម្តេចបានបន្តឲ្យ បងប្អូនកុំរើសអើងអ្នកប្រើប្រាស់គ្រឿ.ងញៀ.ន ព្រោះពួកគេក៏ជាជនរងគ្រោះផងដែរ ពិសេសគឺ កុំមានការរើសអើងបុគ្គលដែលដឹងខុសចេះកែខ្លួន ចុងក្រោយសម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ឲ្យបងប្អូននាំគ្នា បញ្ឈប់ការប្រើប្រាស់គ្រឿងញៀ​នទើបធ្វើឲ្យជីវិតមានក្តីសុខ៕

Leave a Reply

Your email address will not be published.