រៀបការបានជិត១ឆ្នាំ ប្រពន្ធ ពរពោះជិតគ្រប់ខែ ស្រាប់តែប្តី Love Riya ដេកគិតថាខ្លួនមានសំណាង….

អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ដែលជា អ្នកលក់ឡេ និងផលិតផល តាមហ្វេសប៊ុក ដ៏ល្បីឈ្មោះម្នាក់ បានសម្រេច ចូលរោងការ តាមប្រពៃណីខ្មែរ ហើយ ជាមួយ បុរសខ្ពស់សង្ហាម្នាក់ ឈ្មោះ ហេង គីមហៀង ក្រោយមើលចិត្ត និងដើរលេងជាមួយគ្នា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ

គេឃើញ។ដោយឡែក បន្ទាប់ពីរៀបការហើយ អ្នកទំាងពីរ តែងតែនាំកូនស្រីសំណព្វចិត្ត គឺទែនទែន ទៅដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជាពោរពេញដោយក្តីសុខ និងមានសុភមង្គលខ្លាំងណាស់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់ ការ​មាន​ប្ដី​ក្រោយនេះ អ្នកនាង​Love Riya​បាន​ផ្លាស់ប្ដូរ​អត្តចរិត​របស់​ខ្លួន​ច្រើនណាស់​ពី​មនុស្ស​ធ្លាប់តែ​ឆេវឆាវ ឆ្លើយតប​ឥត​សំចៃ​ចំពោះ​អ្នក​មិន​ពេញចិត្ត​ខ្លួន តែ​ពេលនេះ​ត្រជាក់​ដូច​ទឹក​អញ្ចឹង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​Love Riya​ពិតជា​ស្រឡាញ់​ស្វាមី​របស់​ខ្លួន​ណាស់ ខណៈ​ស្វាមី​របស់​អ្នកនាង ជា​បុរស​ដើមទ្រូង​ប្រាំ​ហត្ថ ពេល​ទាក់ទង​គ្នា​ដំបូង បាន​ប្ដេជ្ញា យក​បេះដូង ការពារ​ប្រពន្ធ​កូន​របស់ខ្លួន​។ លុះ ពេល​មានរឿង​ជាក់ស្ដែង ក្រោយ​រៀបការ​នោះ រូបគេ បាន​ធ្វើ​ដូច​ការ​និយាយ​មែន ដោយ​ចេញមុខ​តតាំង​ពាក្យសម្ដី​ឥត​សំចៃ​ជាមួយ​អតីត​សង្សារ​ភរិយា​របស់ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា​មិនមែន​មានន័យថា លោក​ប៉ូលិស​រូប​សង្ហា​ល្អឥតខ្ចោះ​ឡើយ ដោយ​កន្លងមក​រូបគេ ធ្លាប់ធ្វើ​ឲ្យ​អ្នកនាង​Love Riya​សង្កៀរចិត្ត​ខ្លះៗ​រឿង​ផឹ​,​ក​ស៊ី តែ​លោក​ប៉ូលិស​រូប​សង្ហា​រូប​នេះ ដឹង​ខុស​ចេះ​កែ និង​ធ្លាប់​សន្យា​មិន​ធ្វើ​ឲ្យ​ភរិយា​របស់​ខ្លួន​ពិបាកចិត្ត​ទៀត​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់​ពេលនេះ ពួកគេ បាន​រៀបការ​ជាមួយគ្នា​រយៈពេល​ជិត១ឆ្នាំ​ហើយ ហើយ​កំពុង​តែមាន​ដំណក់​ឈា​,​ម​រួមគ្នា។ តែអ្វី ដែលមិននឹកស្មានដល់នោះ ស្រាប់តែនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកប៉ូលិស រូបសង្ហា ហេង គីមហៀង បានបង្ហោះរូបថតថ្ងៃមង្គលការខ្លួន អមដោយសារការរៀបរាប់ថា «ដេកគិតសព្វៗទៅមិននឹកស្មានថាខ្លួនឯងបានចូលរោងការសោះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណេញត្រង់ថា​ការហើយមានកូនប្រើស្រាប់​ អ្នកខ្លះគេការ4-10ឆ្នាំមិនទាន់មានកូនមួយផង​ តែខ្ញុំការតែមួយឆ្នាំទេបានកូន2នាក់​ (មេម៉ាយត្រូវប៉ាន់)ក្រមុំៗគេធីបចោលនិយាយរួមទៅគឺក្រមុំនៅ​កន្លៀត​ជញ្ជាំង​ហើយ​ ទោះថ្ងៃក្រោយអូនប្រែជាអ្វីក៏ប្ដីនៅតែស្រលាញ់ប្រពន្ធគ្មានថ្ងៃប្រែឡើយ»៕​

Leave a Reply

Your email address will not be published.