ប្រទះឃើញសា ក -ស- ព នារីម្នា..ក់ក្នុងឡា.ន ចតចោល សង្ស័យ….(មានវីដេអូ)

កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨ និង ០០ នាទីព្រឹក​ មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពនារីម្នាក់ដេកស្លាប់ក្នុងរថយន្ត Toyota Pruis ស្ថិតនៅខាងជើងផ្សារភូពុយ ក្រុងបាត់ដំបង ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតំបន់នោះ។ រថយន្តមានស្លាកលេខ ភ្នំពេញ 2BO-1371 បើតាមប្រភពបានបញ្ជាក់ថារថយន្តមួយនេះត្រូវបានប្រទះឃើញទុកចោលតាំងពីយប់ថ្ងៃ ១៤ មកម៉្លេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាកសពស្ត្រីរងគ្រោះមានឈ្មោះ ឌិន សោភា អាយុ៣៤ឆ្នាំ មុខរបរជាអ្នកលក់ដីឡូនឹងសាឡនរស់នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមបុរស ឈ្មោះ ណូ រ៉ា អាយុ៣៤ ដែលត្រូវជាប្តីជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះនេះ បានចេញពីផ្ទះតាំងពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដោយបានប្រាប់អ្នកផ្ទះថា មកចូលរួមកម្មវិធីខួបកំណើតគេ បន្ទាប់ពីមានការសង្ស័យ ដោយបាត់ប្រពន្ធមិនឃើញត្រឡប់ទៅផ្ទះ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនាក់ទំនងតាមទូរស័ព្ទក៏មិនចូលទើបដាក់ពាក្យបណ្តឹងទៅខាងសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវស្វែងរករហូតដល់យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក៏ទទួលបានព័ត៌មានថា មានករណីស្ត្រីដេកស្លាប់នៅក្នុងរថយន្តPruisដែលមានស្លាកលេខជារបស់ខ្លួន ក៏នាំគ្នាឡើងពីភ្នំពេញមកក៏ឃើញប្រពន្ធខ្លួនដេកស្លាប់នៅក្នុងរថយន្តផ្នែកខាងក្រោយ និងខាងលើកំរាលជើងតែងម្តង ដោយមានសភាពហើមស្អុយទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ ព្រមទាំងព្រះរាជអាជ្ញាផងដែរបានចុះមកពិនិត្យធ្វើកោសល្យវិច័យដើម្បីស្វែងរកស្នាកស្នាមអោយប្រាកដថា ជាករណីឃាតកម្ម ឬក៏ជាករណីអ្វីអោយពិតប្រាកដ? ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.