ថន លក្ខិណា ការងារមមាញឹកខ្លាំង រហូតដល់ធ្លា.ក់ខ្លួនឈឺ ដោយសារតែ….

មួយរយៈចុងក្រោយនេះ មហាជនបានជ្រាបហើយពី ពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ថន លក្ខិណា ដែលឃើញថាកញ្ញាហាក់កាន់តែមានទីផ្សារសិល្បៈខ្លាំង ដែលកំពុងមមាញឹកជាមួយការងារជាពិធីការិនី ដោយឃើញលេចមុខក្នុងកម្មវិធីតូចធំជាច្រើនសឹងតែមិនសល់ថ្ងៃសម្រាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ស្របពេលការងារកំពុងមមាញឹមខ្លាំង ស្រាប់តែថ្មីៗនេះ ថន លក្ខិណា បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការព្រួយបារម្ភខ្លាំង ខណៈបានឃើញកញ្ញាបង្ហាញរូបភាពកំពុងធ្លាក់ខ្លួនឈឺ និងត្រូវសម្រាកព្យាបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញបើក្រឡែកមកមើលនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២ នេះដោយសារតែរវល់ធ្វើការហត់ពេកមិនសូវបានសម្រាក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែពិធីការនី ថន លក្ខិណា​ ទម្លាយរូបភាពកំពុងតែគេងលើគ្រែពេទ្យសម្រាកព្យាបាល អមនិងសារមួយឃ្លាថា “ប្រាប់ខ្លួនឯងថាហាមឈឺ ព្រោះមានកាងារជាច្រើនកំពុងរង់ចាំ” ដោយក្នុងនោះ ថន លក្ខិណា ក៏បានបញ្ជាក់ពីមូលហេតុគេងឈឺលើគ្រែពេទ្យនេះដោយសារតែ “គ្រុន”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្ររបស់ ពិធីការិនីរូបនេះ បានបង្ហាញចិត្តព្រួយបារម្ភ និងធ្វើការសួរសុខទុក្ខនាងគ្រប់គ្នា ព្រមជូនពរឱ្យនាងឆាប់ជាវិញផងដែរ៕

Leave a Reply

Your email address will not be published.