ច្បាស់ៗ!អ្នកគាំទ្រចាំមើល ​ចូល​ផលិតកម្ម​Galaxy Navatra ដល់​បាន​ឡាន​ថ្មី ប៊ុត សីហា បែរជា​បង្ហោះ​សារ​ថា…(មានវីដេអូ)

ថ្មីៗនេះ តារាចម្រៀង ប៊ុត សីហា បាន​ស្កា​ត់ទៅ​ជួប​អ្នកស្រី​ទ្រី ដា​ណា ដើម្បី​សុំ​ជំនួយ​ផលិត​បទ​ចម្រៀង​ខ្លួនឯង បម្រើ​អារម្មណ៍​អ្នកគាំទ្រ ជាមួយនឹង​ការប្ដេជ្ញា​កែប្រែ​កំហុស​កន្លងមក ហើយ​ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូបនេះ​ក៏​ផ្ដល់ឱកាស​ឲ្យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ទទួលបាន​នេះហើយ ប៊ុត សីហា ថែមទាំង​ទទួល​បាន​ឱកាស​មួយទៀត​ពី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក្នុង​ការ​ចូល​ផលិតកម្ម​Galaxy Navatra​នោះ​។ ទោះយ៉ាងណា ទន្ទឹមនឹង​ការផ្ដល់​ឱកាស​នេះ អ្នកឧកញ៉ា​វ័យក្មេង​រូបនេះ ក៏បាន​ធ្វើការ​ព្រមាន​ចំពោះ​ប៊ុត សីហា ទុកជាមុន​ថា ដាច់ខាត​កុំ​អោយលើស​ខ្សែបន្ទាត់​ក្រហម ត្រូវតែ​គោរព​វិន័យ និង លក្ខន្តិកៈ​របស់​ក្រុមហ៊ុន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ប៊ុត សីហា វិញ ក្រោយ​ទទួលដំណឹង​នេះ ភ្លាម ក៏បាន​បង្ហោះ​សារ​ថា «​ឲ្យ​តែ​បាន​រស់ បាន​អ្វីដែល​យើង​ចង់បាន ហើយ​អាច​បន្ត​ទៅមុខទៀត​បាន ខ្ញុំ​នឹង​ប្រឹងប្រែង គ្រប់​កាលៈទេសៈ អរគុណ លោក​បងឧ​ញ្ញ៉ា ដែល​ផ្តល់ឱកាស​ឲ្យ​ខ្ញុំបាទ​បាន​បង្កើត​អាជីព​សាជាថ្មី ប្រសិនជា​អាច​ខ្ញុំ​នឹង​ប្រឹងប្រែង​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការ​បង្ហោះ​សារ​នេះហើយ អត់​ឃើញ ប៊ុត សីហា ប្រាប់​ដំណឹង​បន្ថែម​ជុំវិញ​ការ​ចូល​ផលិតកម្ម​យក្ស​ខាងលើ​នោះ ទើប​អ្នកគាំទ្រ​ជាច្រើន ចូលទៅ​ខំ​មិន​សួរនាំ ហើយ​ជា​ការ​ឆ្លើយតប ប៊ុត សីហា បាន​ធ្វើការ​សុំទោស​ដល់​អ្នកគាំទ្រ​ចំពោះ​ការ​ឆ្លើយតប​យឺត ហើយ​បញ្ជាក់ថា នឹង​ប្រាប់​ដំណឹង​នេះ​នៅ​ថ្ងៃ​ចន្ទ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​កាលពី​ថ្ងៃអាទិត្យ ទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ មិនទាន់​ដល់ពេល​ប្រាប់​ដំណឹង​នោះ​ផង ស្រាប់តែ​ប៊ុត សីហា បង្ហាញ​រថយន្ត​របស់​ខ្លួន​ថ្មី​សន្លឹង ទើប​ទិញ​១​គ្រឿង ហើយ​រៀបរាប់​អរគុណ​ដល់​ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ ទ្រី ដា​ណា ថា «​អរគុណ​ណាស់ ដែល​បងប្អូន​ទាំងអស់គ្នា​នៅ​គាំទ្រ​មនុស្ស​ធ្លាប់​សាង​កំហុស​ម្នាក់​នេះ ហើយក៏​អរគុណ​ខ្លាំងជាងគេ​នោះ គឺ​លោកជំទាវ ទ្រី ដា​ណា​NNP ដែល​ផ្ដល់​ឱកាស​អោយ​ខ្ញុំ​ជួប ផ្ដល់ឱកាស​អោយ​កែខ្លួន​ឡើងវិញ និង​ជួយ​ពួក​ខ្ញុំ​ច្រើន ដោយ​គ្មាន​លក្ខខណ្ឌ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិតជា​អរគុណ​ទឹកចិត្ត ចាប់ពី​ពេល​ជួប​គាត់​មក ពួក​ខ្ញុំ​ផលិត​បទ​ចម្រៀង​ខ្លួនឯងបាន​ច្រើន​ទោះ​មិនទាន់បាន​ស្តង់ដារ​ក៏ដោយ ហើយក៏​សង្ឃឹមថា ជោគជ័យ​ខ្លាំង​ទៅ​ថ្ងៃមុខ ហើយ​ខ្ញុំ​សន្យាថា នឹង​វិល​មក​សិល្បៈ​វិញ ប្រើ​សមត្ថភាព​ខ្លួនឯង មិនអោយ​បងប្អូន​គ្រប់គ្នា​ខកបំណង​ទេ អរគុណ​ពុក​ម៉ែ បងប្អូន ដែល​នៅ​គាំទ្រ​រហូត​មក ព្រោះ​ខ្ញុំ​មាន​ពេលនេះ​ម្ដងទៀត ព្រោះតែ​លោកជំទាវ និង​ការគាំទ្រ​របស់​បងប្អូន មាន​បងប្អូន​គាំទ្រ​ខ្ញុំ ខ្ញុំ​នឹង​មាន​អ្វី​គ្រប់យ៉ាង​មកវិញ​មិន​ខាន​(​ប៊ុត​សីហា​)»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឃើញ​ប៊ុត សីហា បង្ហោះ​រូបថត អម​ដោយសារ​បែបនេះ ស្រាប់តែ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ FANS MEDIA បាន​បង្ហោះ​រូបថត​ប៊ុត សីហា ឈរ​មុខ​រថយន្ត​នោះ​ជាច្រើន​សន្លឹក​ទៀត ហើយ​លើកឡើងថា «​សូម​ជម្រាប​បងប្អូន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា ការសម្រេចចិត្ត​ឈរ​ខ្លួន​ឯករាជ បង្កើត​ចម្រៀង​ខ្លួនឯង ធ្វើ​បទ​ខ្លួនឯង​ដូច​តារា​ជាច្រើន មាន​ជី​ដេ​វី​ឌ ស៊ូ​លី​ផេង ក្មេង​ខ្មែរ គឺ​ខ្ញុំ​ក៏​ធ្លា​ប់​រស់​ក្រោម​ផលិតកម្ម​ធំៗ​ខ្លះ​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​ចម្រៀង​រៀង​ចេញ​បាន​លុះ​ត្រា​គេ​ពេញចិត្ត​ដែរ​ ហើយ​ប្រសិនបើ​យើង​ចង់​ចេញ​បទ​បែប​ស្តាយ​យើង​ឬ​បែបណា​ដែល​យើង​គិតថា​ល្អ ខាង​ផលិតកម្ម​គេ​មិន​តម្រូវ​យើង​ទេ ដូចនេះ​ខ្ញុំ​គិត​ថា សម័យ​ជឿនលឿន ឌីជីថល ហើយ​យើង​អាច​ផ្សព្វផ្សាយ​ខ្លួនឯង​បាន ផ្លូវ​មួយ​ចុងក្រោយ​គឺ​ធ្វើ​បទ​ចម្រៀង​ចេញ​ដោយ​ខ្លួនឯង ប្រឹងប្រែង​ខ្លួនឯង ចុង​បញ្ចប់​បែបណា​ចាំ​គិត​ទៀត សំខាន់​ប្រឹង​ឲ្យ​ល្អ​ថ្ងៃនេះ​សិន ខ្ញុំ​ជឿថា ​ហ្វេ​នៗ​និង​យល់ ព្រោះ​ខ្ញុំ​ឆ្លងកាត់​រឿង​ច្រើន ដូចនេះ​មានតែ​រស់​តាមចិត្ត​យើង និង​រស់​តាម​ហ្វេ​ន​ចង់បាន​ពី​ជីវិត​សិល្បៈ អរគុណ​កម្លាំងចិត្ត​បងប្អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​បែប​នេះ ប៊ុត សីហា បាន​ចែករំលែក​សារ​នោះ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ហើយ​បញ្ជាក់​យ៉ាង​ខ្លី​ថា «​ឲ្យ​តែ​បងប្អូន​នៅ​គាំទ្រ ខ្ញុំ​នៅ​កន្លែង​ណា​ក៏បាន​ដែរ ឲ្យ​តែ​ចាប់​ផ្តើម​ម្តង​ទៀត មើល​ជី​ដេ​វី​ឌ គេ​អាច​ល្បី​ដល់​គោលដៅ​បាន​»​។ តាមរយៈ​សារ​ខ្លី​នេះ ប៊ុត សីហា ហាក់​ចង់​ធ្វើជា​តារាចម្រៀង​ឯករាជ្យ​ជាជាង​ការ​ចូល​ក្នុង​ផលិតកម្ម​ណាមួយ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.