វ៉ាន់ នីឡា សម្រាលកូនបាន១អាទិត្យ ស្រាប់តែបង្ហើបថានាងមានជំ ងឺ….

កាលពីនាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ តារាកំប្លែង កញ្ញា វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ​ហៅ​លោកតាវ៉ិចទ័រ បាន ចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការហើយ ដោយស្វាមីឈ្មោះ ស៊ុត សក្ការៈ ហើយក៏មានភ្ញៀវកិត្តិយសទំាងសងខាងមកចូលរួមយ៉ាងច្រើន ប្រកបដោយទឹកមុខស្រស់ស្រាយគ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង 01:26 នាទី រសៀល អ្នកនាង វ៉ាន់ នីឡា បានសម្រាលកូនស្រី ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ពិសេស អូនមានឈ្មោះពីរោះទៀតគឺដាក់ ថា MERA ហៅ អូនសយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតមកដល់ពេលនេះ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានធ្វើជាម្ដាយរបស់គេយ៉ាងពេញលេញបាន ១ សប្ដាហ៍ហើយ ដោយតារាស្រីរូបនេះបានសម្រាលកូនស្រីដ៏ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ប្រកបដោយសុវត្ថិភាពកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកំលុងពេលសម្រាលកូនស្រីដំបូងនេះ វ៉ាន់ នីឡា ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីឪពុកម្ដាយ ញាតិមិត្តបងប្អូន ជាពិសេសនាងទទួលបានការថ្នាក់ថ្នមទ្វេដងពីស្វាមីសំណព្វចិត្ត ប៉ុន្ដែ វ៉ាន់ នីឡា បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល ក៏ដូចជាព្រួយបារម្ភចំពោះនាងមិនតិចឡើយ ក្រោយតារាកំប្លែងវ័យក្មេងរូបនេះបង្ហើបថា នាងហាក់ដូចជាមានអារម្មណ៍ថាបាក់ទឹកចិត្តក្រោយពេលផ្ដល់កំណើតឱ្យកូនស្រីរួច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វ៉ាន់ នីឡា បានរៀបរាប់នៅលើ IG Story របស់ខ្លួនយ៉ាងគួរឱ្យព្រួយបារម្ភថា ៖ «អាការក្រោយសម្រាលមានអារម្មណ៍ដូចបាក់ទឹកចិត្ត! ហេតុអីកំពុងតែអត់យល់អារម្មណ៍ខ្លួនឯងពេលនេះ ម៉ាក់ប៉ាក៏នៅជិត ប្ដីក៏នៅក្បែរ បងប្អូនក៏មកលើកទឹកចិត្ត … តែហេតុអីនៅតែមានអារម្មណ៍ហ្នឹងកើតឡើង?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាកូនស្រីលោកតា វ៉ិចទ័រ រូបនេះបង្ហើបថា នាងហាក់ដូចជាមានអារម្មណ៍បាក់ទឹកចិត្តក៏ដោយ ប៉ុន្ដែនោះមិនទាន់ធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភខ្លាំងឡើយ ព្រោះថា វ៉ាន់ នីឡា មានស្វាមី ឪពុកម្ដាយ បងប្អូននៅក្បែរ និង ផ្ដល់កម្លាំងចិត្តឱ្យជានិច្ច៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.