ពេជ្រ សូលីកា ចេញបទថ្មី ត្រូវសាច់រឿងពិតខ្លួនឯង …(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្មីៗនេះ មានប្រិយមិត្តច្បាស់ ដំណឹងប្រេះឆារបស់ តារាចម្រៀង ពេជ្រ សូលីកា និងអតីតគូដណ្តឹង អ្នកជំនួញវ័យក្មេងរបស់ខ្លួន បន្សល់ទុកចំណងដៃកូនប្រុសគួរឲ្យស្រឡាញ់ម្នាក់ ដែលសព្វថ្ងៃទទួលការយកចិត្តទុកដាក់ពីអ្នកទាំំងពីរ ខណៈឪពុកម្តាយ បានចែកផ្លូវគ្នារួចរាល់ជាង១ឆ្នាំទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ហ្វេនៗរបស់តារាស្រីរូបនេះ បន្ទាប់ពីទទួលដំណឹងបែកគ្នានេះ ធ្វើឲ្យពួកគេអាណិតអាសូរចិត្តរបស់តារាចម្រៀង ពេជ្រ សូលីកា ជាខ្លាំង បើទោះបីរូបនាងកម្រនឹង បង្ហាញភាពឈឺចាប់លើបណ្តាញសង្គម ប៉ុន្តែទឹកមុខនិងក្រសែភ្នែក ពោរពេញដោយភាពឈឺចាប់ មានបញ្ហាជីវិតម្តងហើយម្តងទៀត ឥតស្រាកស្រាន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កាលពីល្ងាចម្សិលមិញនេះ តារាស្រី ពេជ្រ សូលីកា បានចេញបទចម្រៀងថ្មី ចំណងជើងថា«ហេតុអ្វីយើងបែកគ្នា?» ដែលនិពន្ធទំនុកច្រៀងដោយខ្លួនផ្ទាល់ ច្រៀងរៀបរាប់ពីដំណើរជីវិតស្នេហាប្រេះឆា ដែលក្នុងនោះ ហ្វេនៗដឹងច្បាស់ថាជា ទំនាក់ទំនងឈឺចាប់របស់រូបនាងនិងអតីត ដែលធ្វើឲ្យរូបនាងពិបាកបំភ្លេចជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ក្នុងទំនុកច្រៀងនេះរូបនាង ក៏មានបង្ហើបពីគុណសម្បត្តិរបស់អតីត ដែលព្រមលាដៃឲ្យរូបនាងចាប់ ចំពេលដែលខ្លួនកំពុងតែជួបរឿងលំបាកក្នុងជីវិត ដោយហ្វេនៗដឹងច្បាស់ថា ក្រោយភ្ជាប់ពាក្យមិនប៉ុន្មាន ម្តាយតារាស្រីរូបនេះ ក៏ផ្ទុះមានរឿងអាស្រូវធ្វើឲ្យបុគ្គលមួយចំនួន បញ្ចេញមតិមិនសូវល្អ ឆ្ពោះទៅរូបនាងផងដែរ៕

សូមទស្សនាវីដេអូចម្រៀង ទាំងស្រុងនៅខាងក្រោមនេះ

Leave a Reply

Your email address will not be published.