បរទេស៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងចំពោះរឿងដែលហួសចិត្តមួយដែលកើតឡើងទៅលើស្ត្រីម្នាក់ដែលគាត់ធ្វើរឿងមួយដែលនឹកស្មានមិនដល់ ក្រោយពីគាត់ធ្វើរឿងនេះដែលត្រូវបានគេបញ្ជូនគាត់ទៅបន្ទប់សង្គ្រោះជាបន្ទាន់ នៅឯមន្ទីរពេទ្យ Verdi Cevallos Balda ក្នុងទីក្រុង Portoviejo ប្រទេសអេក្វាទ័រ បន្ទាប់ពីនាងត្រូវបានរកឃើញថាមានដបតូចមួយ កំពុងគំរាមអាចបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ ខណៈជាប់គាំងនៅបាតនៃសរីរាង្គរបស់នាង។ ទោះយ៉ាងណាក្រោយ ការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនម៉ោង នៅទីបំផុត ក្រុមគ្រួពេទ្យបានធ្វើការវះកាត់យកចេញដបនោះដោយជោគជ័យ និងមិនបង្កឲ្យប៉ះពាល់ខូចខាតសរីរាង្គណាមួយនោះទេ។ ចំពោះមូលហេតុដែលនាំឲ្យកូនដបនោះ ចូលទៅជាប់គាំងនៅបាតក្រោមនៃសរីរាង្គរបស់ស្ត្រីនោះ គឺមិនទាន់ត្រូវបានបញ្ចេញឲ្យដឹងជាផ្លូវការនោះទេ ខណៈអត្តសញ្ញាណរបស់ជនរងគ្រោះក៏ពុំត្រូវបានបញ្ចេញផងដែរ។ ជុំវិញករណីដែលកំពុងត្រូវបានលាក់ការណ៍យ៉ាងជិតនេះផងដែរ ក៏មានមនុស្សមួយចំនួនបានចេញមកគិតប៉ាន់ស្មានក្នុងផ្លូវអាសអាភាសថា មូលហេតុគឺដោយសារស្ត្រីនោះប្រើកូនដបដើម្បីសម្រេចកាមខ្លួនឯង ប៉ុន្តែ ចៃដន្យក៏របូតដៃជ្រុលចូលទៅក្នុងនោះតែម្តងទៅ៕