សួស វីសា សើចចង់គាំងព្រោះតែសកម្មភាពស្វាមី……………………. (មានវីដេអូ)

ខ្សែជីវិតតារាចម្រៀង សួស វីសា ពិតជាមានសំណាងណាស់ដែលមានលោក ថមមី ជាស្វាមីអាចធ្វើឲ្យនាងសើចច្រើនក្នុងពេលដែលកំពុងមើលថែកូនស្រីបណ្ដូលចិត្តរួមគ្នា។ សួស វីសា តារាចម្រៀងមកពីទឹកដីខេត្តស្វាយរៀងបានធ្វើការទម្លាយអារម្មណ៍ពិត ទទួលបានពីស្វាមីដែលជាមិត្តរួមវិថី​សិល្បៈដូចគ្នាគ្រាដែលធ្វើនូវសកម្មភាពយ៉ាងសាមញ្ញពេលនៅផ្ទះ ដោយលោកបានពាក់អាវ និងពាក់ស្បែកជើងរបស់នាងដើរសំដែងអោយនាងមើលសើចក្អាកក្អាយសប្បាយខ្លាំង។ ភរិយាលោក ថមមី ក៏បានរៀបរាប់ក្នុងសំណេររំភើបខ្លាំងរហូតទម្លាយ​ប្រាប់ស្ទើរតែទាស់កូនខ្ចីព្រោះតែសំណើចថា៖ «បងល្អពេកហើយប្តី មួយថ្ងៃៗអ្នកផ្ទះយើងសើចចង់គាំង មុខចង់ជ្រួញគ្រប់គ្នាហើយប្តីអើយ សំខាន់អូនសើចម្តងៗចង់ទាស់កូនខ្ចី អរគុណការលះបង់គ្រប់យ៉ាងរបស់បងមកលើអូន និងក្រុមគ្រួសារ I Love You My Husband Tommy»៕

ញាក់សាច់! តារាចម្រៀង តន់ ចន្ទសីម៉ា ចូលច្រៀងនៅ Galaxy Navatra មិនបាន១ឆ្នាំផង ចេញបាន៦៩បទ មានអ្នកមើល៤៤១លានដង

បើនិយាយពី Views ចូលមើលបទចម្រៀងក្នុងបណ្ដាញសង្គម You Tube ពិតជាត្រូវខ្មាស តន់ ចន្ទសីម៉ា ហើយពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេង តន់ ចាន់សីម៉ា ប្រើពេលមិនដល់មួយឆ្នាំផង បែរជាវ៉ាដាច់តារាចម្រៀងទាំងអស់។ នេះបើតាមបង្ហាញឲ្យដឹងមុននេះបន្តិច លើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។ លើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានបង្ហោះនូវរឿងរ៉ាវដ៏អស្ចារ្យមួយរបស់តារាចម្រៀងស្រីកញ្ញា តន់ ច័ន្ទសីម៉ា ខណៈមិនទាន់បាន១ឆ្នាំផងនាងច្រៀងបាន៦៩បទដែលរៀបរាប់ថា៖ «តន់ ចន្ទសីម៉ា មានអ្នកមើលសរុបរហូតដល់ 441លានដង វាពិតជាមិនគួរឲ្យជឿ … Read More

អ្នកមេម៉ាយកូន១ ភិន សុដាលីស ដាស់តឿនជាសាធារណៈថា…..

តារាសម្ដែងកូនមួយអ្នកនាង ភិន សុដាលីស បានបង្ហោះរូបភាពពីរសន្លឹកស្ថិតក្នុងទឹកមុខសិចស៊ី កែវភ្នែកសម្លឹងមុតស្រួច ថែមភ្ជាប់ដោយសំណេរហាក់ដាស់តឿនទៅកាន់មនុស្សទូទៅថា៖ «មិនថាទីណា កន្លែងណា ឬជាមួយមនុស្សណាទេ កុំប្រឹងប្រជ្រៀតខ្លួនឯងទៅក្បែរមនុស្សដែលមិនឱ្យតម្លៃយើង នៅក្បែរ ឬនៅជាមួយមនុស្សដែលមិនស្គាល់តម្លៃមនុស្ស»។ ជាមួយគ្នានោះកូនស្រីលោក អ៊ិន សុភិន រូបនេះក៏បានបន្ថែម ដោយសង្កត់ធ្ងន់បញ្ជាក់នូវគុណតម្លៃមនុស្សថា៖ «ទោះយើងល្អប៉ុណ្ណា ទោះយើងលះបង់ប៉ុណ្ណា ក៏យើងនៅតែគ្មានតម្លៃ គ្មានន័យដដែលហ្នឹង។ មនុស្សយើងម្នាក់ៗ គឺមានតម្លៃ មានគុណសម្បត្តិរៀងៗខ្លួន កុំបន្ទាបតម្លៃខ្លួនឯង ព្រោះតែនៅក្បែរ មនុស្សដែលមិនឱ្យតម្លៃយើង»។ នៅពីក្រោមរូបភាពដ៏ស្រស់ស្អាត រួមជាមួយសារយ៉ាងមានអត្ថន័យរបស់ ភិន … Read More

ស្រីនីត ទទួលបានសេវាកម្ម សម្អាតធ្មេញ និង ពិនិត្យធ្មេញ ពីពេទ្យធ្មេញល្បីមួយកន្លែង…

កាលពីពេលថ្មីៗកន្លងទៅនេះ តាមបណ្តាញសង្គមហ្វេសបុកមានការចែករំលែកតៗគ្នា និងលើកសរសើរពីសម្ជស្ស កុមារី យ៉ង់ ស្រីនីត មានអាយុ១១ឆ្នាំ សម្បុរស្រអែម ក្រៅពីការសិក្សានាងដើរលក់ចេកឆាប ក្នុងសហគមន៍ដាក់ដាំ មិនតែប៉ុណ្ណោះកុមារីរូបនេះ មានសំឡេងពិរោះ និងតែងប្រើប្រាស់ទឹកដមសំឡេងរបស់ខ្លួនច្រៀងឲ្យភ្ញៀវទេសចរស្ដាប់ ដើម្បីលក់ចេកឆាប ប៉ុន្តែនាងមានក្ដីស្រម័យមួយ គឺចង់ក្លាយជា អ្នកចម្រៀង និងគ្រូបង្រៀនម្នាក់នៅថ្ងៃអនាគត។ រូបភាព និង​វីដេអូ​ច្រៀង​ចម្រៀង​របស់​កុមារី យ៉ង់ ស្រី​នី​ត ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ត្រូវបាន​សាធារណជន​ចាប់អារម្មណ៍​តាមរយៈ​សម្រស់​ពី​ធម្មជាតិ និង​ការ​ច្រៀង​អមដោយ​ទឹកដម​សំឡេង​យ៉ាង​ពីរោះ​។ ក្រោយ​សកម្មភាព​ទាំងនេះ បានធ្វើ​ឲ្យ​តារា​កំប្លែង​នាយ​ពាក់​មី ទាក់ទង​កុមារី យ៉ង់ ស្រី​នី​ត … Read More

កំពូលតារាចម្រៀងទ.វ ៩០ អ្នកស្រី សុង សេងហ៊ន ឥលូវកំពុងប្រើជីវិតយ៉ាងសាមញ្ញ

ជឿជាក់ថា ប្រិយមិត្តអ្នកអានច្បាស់ជាស្គាល់តារាចម្រៀងស្រី អ្នកស្រី សុង សេងហ៊ន ដែលអ្នកនាងជាតារាស្រីមានប្រជាប្រិយភាពខ្លាំង ដោយអ្នកស្រីជាអ្នកចម្រៀងប្រចាំផលិតកម្មសាយ័នណារា ជាផលិតកម្មរបស់លោកឪពុករបស់អ្នកស្រីផ្ទាល់។ អ្នកស្រី សុង សេងហ៊ន គឺជាតារាចម្រៀងដ៏មានឈ្មោះល្បីម្នាក់កាលពីទសវត្សរ៍ឆ្នាំ ៩០ ដែលក្មេងសម័យឥលូវទំនងជាមិនស្គាល់អ្នកស្រីទេ ប៉ុន្តែអ្នកស្រីត្រូវបានអ្នកមហាជនខ្មែរជំនាន់ចាស់ៗបានកត់ចំណាំទុកក្នុងចិត្តរួចហើយ តាមរយៈមន្តស្នេហ៍នៃទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅ ស្រួយស្រែស ដូចសារិការបស់អ្នកស្រី ។ បាត់មុខយូរ តើបច្ចុប្បន្ននេះ អ្នកស្រី សុង សេងហ៊ន ដែលជាម្ចាស់បទចម្រៀងដ៏ពីរោះប្រមាណជាង ១០០០ បទនោះ កំពុងរស់នៅឯណា? ពិតណាស់អ្នកស្រី សុង … Read More