តារាសម្ដែង និងតារាចម្រៀងស្រីអ្នកនាង ឆៃ លីដាឡែន ទោះធ្លាប់បានផ្អាកពីសិល្បៈមួយរយៈ តែពេលនេះនាងកាន់តែទទួលបាននូវប្រជាប្រិយភាពខ្លាំង ដែលមានការគាំទ្រច្រើនពីទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ ម្យ៉ាងវិញទៀត តាមការសង្កេតឃើញថា តារារូបនេះរឹតតែមានភាពមមាញឹក ជាមួយការងារថតខ្សែភាពយន្តជាបន្តបន្ទាប់ផងដែរ។ អ្នកនាង ឆៃលី ដាឡែន បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់នាងបន្ទាប់ពីនាងបានបង្ហោះសារមួយដែលអានទៅដូចជាមិនសូវស្រួលសោះ នាងបានប្រាប់ថានាងគ្មានសង្ឃឺមរស់ទៀតទេ ហើយចំពោះការនិយាយបែបនេះគឺយើងនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដទេថាហេតុអ្វីបានជានាងបង្ហោះសារបែបនេះ ។ យ៉ាងណាមិញនេះជាខ្លឹមសារទាំងស្រុងដែលនាងបានបង្ហោះ“ទៅពេទ្យព្រឹកមិញ ពេទ្យថាខ្ញុំគ្មានសង្ឃឹមនៅរស់បន្តទៀតទេ ពេទ្យថា ជាតិហ្នឹងខ្ញុំមិនរស់ទេ ចង់សប្បាយ សប្បាយឱ្យហើយទៅ ចឹងពីណាស្រឡាញ់ខ្ញុំអី សុំស្រឡាញ់ឱ្យហើយទៅ ទាន់ខ្ញុំនៅរស់ តែខ្ញុំងាប់បាត់ … Read More