យក់ ឋិតរដ្ឋា ពោលទាំងសោកសៅតែមានន័យខ្លាំង បន្ទាប់ពីបាត់បង់មនុស្សជាទីស្រឡាញ់ផ្ទួនៗ

តារាចម្រៀងទ្រនំថោនអ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះរូបភាពជាច្រើនសន្លឹក ភ្ជាប់ជាមួយសំណេរសោកសៅរៀបរាប់យ៉ាងមានន័យគួរស្វែងយល់ បន្ទាប់ពីត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ផ្ទួនៗគ្នាថា«ជីវិតគឺចឹង ! មិនមានពេលច្រើនទេនឹងនៅជួបជុំនឹងស្រលាញ់រាប់អានគ្នាជារៀងរហូតបានឡើយ ជួបហើយក៏បែក ចឹងពេលដែលកំពង់តែរស់នៅជាមួយគ្នាហើយគឺត្រូវតែចេះថែរក្សាពេលវេលាអោយបានយូរអង្វែង បទពិសោធសំរាប់ខ្ញុំឃ្លាតពីមនុស្សជាទីស្រលាញ់គឺមានច្រើនដងពេកហើយ ប៉ា យាយ បងប្រុស ប៉ុន្តែសំរាប់ខ្ញុំនៅពេលដែលនៅតែជួបទៀតក៏នៅតែឈឺចាប់ទៀត»។ សំណេរទម្លាយបទពិសោធន៍ឈឺចាប់ពេលបាត់បង់មនុស្សជាទីស្រឡាញ់ ប្រៀបបានសម្ដីដាស់តឿនឱ្យមនុស្សគ្រប់គ្នាធ្វើអំពើល្អ នឹងបង្ហាញក្ដីស្រឡាញ់ដល់មនុស្សជុំវិញខ្លួន របស់ភរិយាអតីតតារាសម្ដែងលោក ឃុំ ប៉ុណ្ណាដែត ត្រូវបានមហាជនអ្នកគាំទ្រពេញចិត្តជាខ្លាំង ខណៈមានអ្នកខ្លះបានខមិនបន្ថែមយ៉ាងមានន័យថា«មែនហើយចែ គួរតែចេះលើកលែងទោសឲ្យគ្នា ពេលវេលាមានមិនច្រើនទេ»៕