អៀ ម៉េង​លិ ការងារច្រើនពេក ទើបសម្រេចចិត្តដក​ខ្លួន​ពី​ការ​ប្រឡងMiss Grand Cambodia 2022

តារា​សម្តែង​ស្រី​រូប​ស្រស់​សាច់​សខ្ចី​ គឺ​កញ្ញា អៀ ម៉េង​លិ កន្លងមក​ត្រូវបាន​ទស្សនិកជន​មើល ឃើញថា​នាង​ជា​តារា​សម្តែង​វ័យក្មេង​ដែល​ចូលចិត្ត​សម្ញែង​ភាព​ស៊ិចស៊ី​ហ៊ឺហា​តែង​បង្អួត​ភាព​សិច​ស៊ី​ជាប្រចាំ តាមរយៈ​ស្ទា​យ៍​សម្លៀកបំពាក់​ពេញនិយម អម​ជាមួយ​ដងខ្លួន​ស្លី​ម ជាពិសេស​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង គឺ​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​របស់​នាង​តែម្ដង​។

តារា​ស្រី​រូបនេះ ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ច្រើន​ឆ្នាំ​រួចហើយ​ដែរ ប៉ុន្តែ​ក្នុងពេល​ក្រោយៗ​នេះ ហាក់បីដូចជា​មិនសូវ​ឃើញ​វត្តមាន​កញ្ញា​នៅតាម​បទ​ចម្រៀង​ថ្មីៗ​ឡើយ ប៉ុន្តែ​ក៏​មិន​ថ្វី តារា​មួយ​ដួង​នេះ​នៅតែ​បង្ហាញខ្លួន​នៅតែ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយ​សម្លៀកបំពាក់​ជាច្រើន​ម៉ូត​ច្រើន​ម៉ាក​ដដែល ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​នាង​នៅមាន​ស្ថេរភាព​ដដែល​។ ដោយចុងក្រោយនេះ គេសង្កេតឃើញ កញ្ញា អៀ ម៉េងលិ កាន់តែមានភាពស្រស់ស្អាតផូរផង់ ព្រមទាំងប្លែកគួរឲ្យក្នក់ក្នាញ់។

ដោយឡែកថ្មីៗនេះស្រាប់តែ លេចមុខ តារាសម្តែង សាច់​សខ្ចី​ គឺ​កញ្ញា អៀ ម៉េង​លិ បានបង្ហាញសម្រស់ នៅលើឆាក Miss Grand Cambodia 2022 ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចុប្បន្ន អៀ ម៉េងលិ មានអាយុ២៤ឆ្នាំ មាន​កម្ពស់១ម៉ែត្រ៧០ និងទម្ងន់ ៤៥គីឡូក្រាម។ នាង បានបង្ហាញវត្តមានក្នុងការប្រកួត Miss Grand Cambodia 2022 ជាមួយនឹងការតាំងចិត្តខ្ពស់ ដោយ​ សន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យ។

ទោះយ៉ាងណា ការបង្ហាញវត្តមានក្នុងវិធីខាងលើនោះ មិនទាន់បានប៉ុន្មានផង ស្រាប់តែតារាសម្តែងរូបស្រស់សាច់ខ្ចី អៀ ម៉េងលិ បានប្រកាសដកខ្លួនវិញធ្វើឱ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំង។

ការសម្រេចដកខ្លួនចេញនេះ អៀ ម៉េងលិ ក៏បានធ្វើការសុំទោសចំពោះអ្នកគាំទ្ររបស់ខ្លួនរួចហើយ និងបាននិយាយពីមូលហេតុ ដែលនាងដកខ្លួនចេញពីវិស័យប្រកួតប្រជែងមួយនេះថា ដោយសារមានបញ្ហាខ្លះៗ។ មួយវិញទៀតមិនមានពេលវេលាគ្រប់គ្រាន់៕

Leave a Reply

Your email address will not be published. Required fields are marked *