អ្នកនាង ដេត ម៉ាលីណា បែកពីកូនៗ ១៩ថ្ងៃ ព្រោះតែ ដួង ឆាយ យកកូនទៅ អារម្មណ៍ម្តាយពិបាកណាស់ (មានវីដេអូ)

អ្នកនាង ដេត ម៉ាលីណា ជាអតីតភរិយា ដួង ឆាយ ដែលត្រូវបាន លះលែងគ្នាកក្រើកពេញបណ្តាញសង្គម គិតមកទល់ពេលនេះ អ្នកទាំងពីរបានបញ្ចប់ទំនាក់ទំនងនឹងគ្នាអស់រយៈពេល ជិត២ឆ្នាំទៅហើយ ។

ស្រាប់តែនាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ នេះ ដេត ម៉ាលីណា បានសរសេរសារ និង បង្ហោះវីដេអូ ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំមិនយល់អ្នកចង់ចងកម្មខ្ញុំនិងកូនដល់ពេលណាលែងលះគ្នាជិត2ឆ្នាំហេីយជីវិតខ្ញុំរាល់ថ្ងៃលំបាកធ្វេីការងាររកលុយចិញ្ចឹមកូនតែម្នាក់ឯងទាំងបីនាក់​ ប៉ុណ្ណឹងហេីយនៅមិនគ្រប់គ្រាន់ទៀត​ ឥឡូវមកបំបែកកូនចេញពីខ្ញុំទៀត
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ រយះពេលកន្លះខែជាងហេីយដែលខ្ញុំពិបាកចិត្តនិងនឹកកូននាងខ្ញុំទាំងពីរនាក់ណាស់ខ្ញុំខំសំដែងធ្វេីរឹងមាំធម្មតាឡាយលក់ធម្មតា អ្នកធ្វេីជាម្ដាយគេទេីបយល់អារម្មណ៍នេះថាវាឈឺចាប់ប៉ុនណាសូម្បីតែសំលេងក៌មិនដឹងនិយាយជាមួយកូនតាមណាកុំថាជួបមុខកូនខ្ញុំ ទ្រាំមិនបានទេកូនខ្ញុំគេត្រូវការរស់នៅក្បែរបងប្អូនរបស់ពួកគេមិនធ្លាប់នៅបែកគ្នាយូរទេ​នេះជាវីដេអូកាមេរ៉ាសុវត្តិភាពនៅផ្ទះពេលកូនឌុបបុីមកពីរៀនវិញបាត់ប្អូនស្រីនិងបងប្រុសក៏ឆាតទៅអង្វរប៉ារបស់គេអោយយកបងប្អុនគេមកផ្ទះវិញ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេីយមួយវិញទៀតមូលហេតុអីបានជាអ្នកកុហកកូនហេីយសន្យាថានិងអោយភឺលត្រលប់មកវិញនៅពេលដែរគាត់ត្រលប់មកពីសាលាវិញបែរជាមិនឃេីញប្អូនហេតុអីមកបំផ្លាញការសន្យារបស់កូនអ្នកមានទំនួលខុសត្រូវជាឪពុកទេ មិនមែនយកកូនទៅថតរូបផុសតិចតួចសោះថាមេីលកូនល្អ ចុះម្ដាយបង្កេីតកូននិងយាយមេីលអស់រយះពេល13ឆ្នាំហេីយតាំងពីកេីតមករហូតដល់អីលូវ មេីលក្នុង1ថ្ងៃ24ម៉ោងគ្មានអ្នកណាគេថតផុសទេនិងថតរហូតឡេីយអត់ចេះសំដែង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឌុបបុីគាត់ប្រេីពាក្យអង្វរផ្ញេីរសារទៅកាន់ប៉ា
-ថាប៉ាពេលណាយកភឺលមកផ្ទះវិញ

-កូនអផ្សុកណាស់ចេញពីរៀនហត់ណាស់ហេីយអត់មានបងប្អូននៅជិត

-ហេតុអីប៉ាកុហកខ្ញុំអត់យកបងប្អូនខ្ញុំមកផ្ទះវិញយូរថ្ងៃណាស់ហេីយ

-ស្រែកយំ……ប៉ាកុហកអត់អោយភឺលមកផ្ទះវិញខ្ញុំពិបាកចិត្តហា 😔
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំលេីយឳពុកដ៏ល្អរបស់កូនវិញគឺ: មិនអោយបងប្អូនគេមកផ្ទះវិញជួបគ្នាដូចធម្មតាទេ អាចមេីលវីដេអូកាម៉ារាថ្ងៃ04.07.2022នៅផ្ទះបានពិតជាអាណិតកូនប្រុសខ្ញុំណាស់ប៉ះពាល់សតិអារម្មណ៍ម៉េចទេ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការកំណត់តាមតុលាការបានបែងចែកហេីយហេតុអ្វីអ្នកនៅតែបំពានម៉េចមិនដែលគិតពីអារម្មណ៍កូនដែរគ្នាមិនដឹងអីអ្នកចង់ឈ្នះអីទៀតបេីគ្រប់យ៉ាងអ្នកឈ្នះអស់ហេីយ​ ហេតុអីអ្នកចង់ធ្វេីអីបានស្រេចចិត្តអ្នកឯងអាងលេីអំណាចទឹកលុយមែនហេតុអីមិនខ្លាចច្បាប់សោះវៃខ្ញុំ បណ្តឹងខ្ញុំនិងកូនហឹង្សារខ្ញុំមិនទាន់ទទួលបានយុត្តិធម៌នៅឡេីយ រឺមួយដោយសារអញ្ចឹងមែនបានអ្នកឯងមិនខ្លាចច្បាប់មកបំពានលេីខ្ញុំនិងកូនម្តងហេីយម្តងទៀត​ ឥឡូវមកបំបែកកូនពីខ្ញុំទៀតចង់បានកូនរឺចង់បានទ្រព្យដែលបានបែងចែកអោយផ្ទះទុកអោយកូនអោយពិតប្រាកដ​ ផ្ញេីរសារមកខ្ញុំនិយាយតែរឿងទ្រព្យផ្ទះទុកអោយកូនៗ ហេីយម្តាយអ្នកក៏បានប្ដឹងទ្រព្យផ្ទះទុុកអោយកូនកំពុងរស់នៅទៀតចង់អោយខ្ញុំនិងកូនទៅនៅណា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុអីពង្រាត់កូនចេញពីខ្ញុំព្រោះអ្នកដឹងថាចំនុចខ្សោយខ្ញុំនៅត្រង់កូន​ ខ្ញុំសុខចិត្តបាត់បង់អ្វីៗគ្រប់យ៉ាងតែខ្ញុំមិនអាចបាត់បង់កូនបានទេ​ បេីអ្នកជាឪពុកល្អហេតុអ្វីមិនដែលបំពេញភារកិច្ចផ្តល់អាហារកិច្ចអោយកូនអស់រយះពេលមួយឆ្នាំជាងហេីយ​ អោយបាន3000$បានតែបីខែ ខ្ញុំមិនដែលឃេីញឪពុកណាសុខចិត្តបំផ្លាញក្តីសុខកូន ទាំងដែលកូនទ្រហោយំថាគេចង់ជួបជុំបងប្អូនគេវិញក៏មិនបំពេញក្តីសុខអោយកូនទៀត អ្នកក៏មានអនាគតប្រពន្ធថ្មីខ្ញុំមិនដែលទៅខ្វល់ខ្វាយរឿងអ្នកទេ​តេីអ្នកធ្វេីបាប់បំបែកខ្ញុំនិងកូនប៉ុន្មានដងទៀតបានអស់ចិត្ត ហេីយម៉េចមិនខ្លាចច្បាប់និងអាណិតកូនត្រូវការម្ដាយ មិនខ្លាចច្បាប់មិនរៀងទៀតនៅតែបន្តកម្មពៀរដាក់គេអញ្ចឹងរហូតចឹង​ ខ្ញុំសូមបញ្ជាក់ថាការរក្សាកូនទាំងពីរ រហូតមកដល់ពេលបច្ចុប្បន្ននេះអស់រយះពេល19ថ្ងៃ ជាសកម្មភាពនៃការមិនគោរពតាមដីកាសម្រេច ហេីយចុងក្រោយនាងខ្ញុំមានតែម្រាមដៃដប់ទេ🙏🏻🙏🏻🙏🏻
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលពឹងទៅលេីប្រពន្ធ័ផ្លូវច្បាប់និងជួយរកយុត្តិធម៍អោយខ្ញុំអោយបានឆាប់ៗមិនគួរបណ្តោយអោយក្មេងទៅរស់នៅជាមួយមនុស្សដែរធ្លាប់ប្រេីអំពេីហឹង្សាមកលេីកូននិងប្រពន្ធអញ្ចឹងទេហេីយផ្ដាច់ទំនាក់ទំនងម្ដាយនិងកូន​ ឥឡូវនេះគាត់មិនបានអោយកូនប្រុសច្បងខ្ញុំដែលមានជំងឺមិនប្រក្រដី និងកូនស្រីពៅត្រឹមតែ 3ឆ្នាំ អោយត្រលប់មកអោយខ្ញុំវិញទេខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់នៅពេលដែលបានស្តាប់សារសំលេងរបស់កូនប្រុសទីពីររបស់ខ្ញុំ​ អាយុ9ឆ្នាំ ម៉ាក់ពិតជាសុំទោសកូនគ្រប់គ្នាខ្លាំងណាស់ដែលម៉ាក់គ្មានសមត្ថភាពថែរក្សាកូនៗអោយរស់នៅជួបជុំបងប្អូនដូចកូនគេដ៏ទៃតែម៉ាក់នៅតែជឿទៅលេីផ្លូវច្បាប់ដែរអាចជួយជិវិតពួកយេីងអោយមានសេរីភាពដូចគេ​ដោយមិនរស់ក្រោមការគំរាមកហែងរបស់គេទៀត​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុត្តិធម៍ពិតជាមានសំរាប់មនុស្សស្រីទន់ខ្សោយដូចជាខ្ញុំ ចឹងបានជាមនុស្សស្រីជាច្រេីនមិនហ៊ានរឹងមាំលែងលះពេលមានកូនជាមួយគ្នាហេីយព្រោះការលែងលះគឺតែងតែយកកូនធ្វេីលេសនិង បំបែកកូនពីម្ដាយ និងជាមូលហេតុម្ដាយមួយចំនួនមានប្ដីអាក្រក់រឺមិនល្អរឺប្រេីអំពេីហឹង្សាជាច្រេីនលេីកជាច្រេីនសារ និងទោះរងការលំបាកសំពាធផ្លូវចិត្តអស់រយះពេលរាប់ឆ្នាំក៏មិនហ៊ាន រឹងមាំលែងលះដកខ្លួនចេញពីមនុស្សប្រុសនោះដែរ ដោយសារខ្លាចបាត់បង់កូនអាណិតកូន
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំពីមុនក៏មានអារម្មណ៍ខ្លាចចឹងដែរតែអីលូវខ្ញុំរឹងមាំ ដេីម្បីខ្លួនខ្ញុំនិងកូន ហេីយខ្ញុំជឿជាក់ថាច្បាប់និងការពារម្ដាយនិងកូនអោយខ្ញុំបានជួបកូនខ្ញុំវិញឆាប់នេះតាមដីកាសម្រេចតុលាការ ថ្ងៃចន្ទ័ដល់ថ្ងៃសុក្រ គឺកូនត្រូវនៅជាមួយម្តាយ ហេីយសំរាប់ឳពុក គឺថ្ងៃសៅរ៍និងអាទិត្យ កូនត្រូវការម្ដាយនិងឳពុក ប៉ុន្តែធ្វេីជាឳពុកគេគ្មានសិទ្ធមកកាត់ផ្ដាច់ទំនាក់ទំនងខ្ញុំនិងកូនបែបនេះ ទោះខ្ញុំជាម្ដាយអ្នកក្រ មិនមានលុយច្រេីនរាប់លានដូចអ្នក
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឺជាម្ដាយបែបណាក៏កូនខ្ញុំនៅតែជាកូនរបស់ខ្ញុំដែរ ហេីយសង្ឃឹមខ្ញុំទទួលបានយុត្តិធម៌ឆាប់ៗព្រោះខ្ញុំមិនដឹងធ្វេីម៉េចបានកូនខ្ញុំមកផ្ទះវិញបានវិញភ្លាមៗនោះទេ😔💔អារម្មណ៍ម្ដាយបែកកូនពីរនាក់អស់រយះពេល 19ថ្ងៃយូរណាស់ពិបាកចិត្តណាស់និងមិនដឹងពេលណាបានជួបកូនវិញ😔🥺😭🙏🏻🙏🏻🙏🏻

Leave a Reply

Your email address will not be published. Required fields are marked *