ពេជ្រ សូលីកា ច្រៀងជូនពរ គេ អោយមានក្តីសុខ ខណៈខ្លួន ទើបតែចែកផ្លូវគ្នាជាមួយស្វាមី មើលវីដេអូនេះពិតជារំជួលណាស់ (មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីដឹងដៃគ្នា ជាគូស្វាមី ភរិយាប៉ុន្មានឆ្នាំ ដោយទទួលបានចំណងដៃ កូនប្រុស តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី អ្នកជំនួញ បានខាងប្រុស ចេញមុខ ប្រកាស ថាអ្នកទាំងពីរ ពិតជាដើរដល់ផ្លូវបំបែកពិតប្រាកដ ក្រោយការសង្ស័យអស់រយៈប៉ុន្មានខែមកនេះ។  

យ៉ាងណាមិញ ដំណឹងមួយនេះ បានធ្វើឲ្យ មហាជន ក៏ដូចជាអ្នកគាំទ្រ មានការសោកស្តាយ នឹងខំសរសើរ ដល់គូមួយនេះ មើលឃើញ ពីភាពសុភមង្គលជារឿយៗ ទៅនឹង ការស្រលាញ់គ្នា និងដូចជា ការគោរពគ្នាទៅវិញទៅមកដូចគូស្វាមី ភរិយាស្រលាញ់គ្នារាប់ឆ្នាំ។

ជាមួយគ្នានេះដែរ ខ្លឹមសារយ៉ាងវែងអន្លាយនោះ បានធ្វើរំជើបរំជួល មានការងឿងឆ្ងល់ ថាអ្នកទាំងពីរ មានអ្វីកើតឡើង ដោយសារទាំងនោះ ចង់សម្តៅនរណាម្នាក់ ហើយបានសរសរដូច្នេះថា៖

ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំ អោយចេះស្គាល់ពីការឲ្យតម្លៃ មនុស្សជុំវិញខ្លួនអោយបានច្រើន រៀន កុំកុហក កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯងកុំបោកប្រាស់កុំធ្វើបាបចិត្តគ កុំនិយាយជាន់មនុស្សដែលខ្លួនស្រលាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហ៊ឺហានឹងរបស់ក្លែងក្លាយ កុំងប់ងុលនៅទង្វើររបស់ខ្លួនបានប្រឌិត កុំរៀនសម្តែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឲ្យ បានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់ពីចិត្ត សំខាន់ជាងគេនោះគឺភាពស្មោះត្រង់ មិនក្បត់ផិត និង ការអោយតម្លៃមនុស្ស។

ដោយឡែកងាកមកមើល ផេក មួយនេះវិញបានបង្ហោះថា

ខ្ញុំមេីលវីឌីអូមួយនេះហេីយ ទឹកភ្នែកខ្ញុំក៏ស្រក់ដោយមិនដឹងខ្លួន សួរថាខុសទេ ដែរស្រលាញ់ ដែរជ្រេីសរេីសយកអ្នក តែលទ្ធផលចុងក្រោយក៏មានតែការឈឺចាប់ 😢 ហេតុអីមិនគិតដល់ថ្ងៃដែរចាប់ផ្តេីម ថាវាលំបាកប៉ុនណា 😌 ទំរាំស្រលាញ់ ទំរាំយល់ចិត្តគ្នា ទំរាំបានជួបគ្នា មិនងាយទេ 😞 បាត់មុខមួយថ្ងៃក៏មិនបានដែរ នឹកចង់ជួប ស្ទេីរដាច់ខ្យល់ទៅហេីយ 🥺 បេីមានថ្ងៃបែកដដែល ហេតុអីចាំបាច់ផ្តេីមធ្វេីអី 😩 ជួបគ្នាជានិស្ស័យ តែក៏មិនមែនបែកគ្នាដោយសារព្រហ្មលិខិតទេ គឺដោយសារតែចារឹកមនុស្ស2នាក់ទៅវិញទេ ចឹងពេលមានគ្នាមេីលថែរ ផ្តល់តំលៃអោយគ្នា យល់ពីគ្នាទៅ កុំចាំដល់ពេលបាត់បង់ទេីបស្តាយក្រោយ 😔
បេីដឹងថាមានថ្ងៃនេះ នោះក៏មិនអោយមានថ្ងៃនោះដែរ 🤓

Leave a Reply

Your email address will not be published. Required fields are marked *