ហុិន ចាន់នីរ័ត្ន ចេញមុខបកស្រាយ ច្បាស់ៗ ខ្លួន និង សេង មង្គល តែសុំមិននិយាយទំនាក់ទំនង ទ្រី ដាណា និងមង្គល…(មានវីដេអូ)

រឿង ចែដាណា លោក សេង មង្គល ជាពិសេស កញ្ញា ហុិន ចាន់នីរ័ត្ន មានការផ្ទុះកក្រើកជាខ្លាំង ដោយ លោក សេង មង្គល និង ចែទ្រីដាណា បានរៀបចំកម្មវិធី ពិធីសម្ពោធផលិតផលថ្មីរបស់ខ្លួន ធ្វើអោយកក្រើកពេញបណ្តាញសង្គម ។

រហូត ធ្វើអោយអ្នកគាំទ្រ កញ្ញា ហុិន ចាន់នីរ័ត្ន បាន អាណិតនាង យ៉ាងខ្លាំង ភ្លាមនោះដែរ គេឃើញ ហុិន ចាន់នីរ័ត្ន ន បានបង្ហោះរូបភាព ក្នុងទឹកមុខក្រៀមក្រំយ៉ាងខ្លាំង មិនដឹងជាមានរឿងអ្វី ក្នុងចិត្តទេ រួចភ្ជាប់សារប្លែកៗ ថា “លើលោកនេះគ្មានអ្វីឋិតថេរទេ”។ នីរ័ត្ន បន្តបង្ហោះសារមួយទៀតថា “ពេលវេលាមិនត្រឡប់ក្រោយ តែមិនបានន័យថាពេលវេលាឈប់ដើរទៅមុខឯណា”។

ពេលឃើញហ្វេនៗ បារម្ភពេក ធ្វើឲ្យ នីរ័ត្ន ទប់ចិត្តលែងជាប់ហើយ ក៏បានផ្ញើសារមួយជូនពុកម៉ែ បងប្អូន និងអ្នកគាំទ្រខ្លួន នៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះថា “មានឃើញអីអត់? កុំគិតច្រើនអីណា ខ្ញុំអត់មានកើតអីទេណា អត់បានសេដទេ កុំបារម្ភ រឿងការងារផ្សេង រឿងផ្ទាល់ខ្លួនផ្សេង អរគុណខ្លាំងណាស់ ដែលស្រលាញ់ និងចូលចិត្ត នាងខ្ញុំ ពិតជា រំភើបខ្លាំងណាស់ សូមជូនពរអ្នកទាំងអស់គ្នា សុខភាពល្អ និងជៀសផុត កូវីដ 19″។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ ហ្វេនៗចង់ដាច់ផ្ងារបាត់ ក្រោយឃើញ ហុិន ចាន់នីរ័ត្ន មានការងារថ្មីមួយនេះបាត់ ដោយជួយផ្សាយ ផលិតថ្មី របស់ ចែដាណា ដែលទើបបើកសម្ពោធថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ហើយផេកហ្វេសប៊ុកផ្លូវការរបស់ ហ៊ិន ចាន់និរ័ត្ន បានបង្ហោះថា «ផលិតផលថ្មីដែលជួយឲ្យសម្រស់កាន់តែស្រស់ស្អាតគឺ វីតាមីនCOLLA CQ10 NNP ជាប្រភេទអាហារបំប៉នដែលមានសារធាតុផ្សំឡើងពី ផ្លែឈើធម្មជាតិ និង វីតាមីនC ដែលជំនួញដល់ ស្បែក ក្រចក សរសៃសក់ ជាពិសេសជួបន្តឹងស្បែកនិងកាត់បន្ថយភាពជ្រាវជ្រួញ» ។

ដោយឡែក ល្ងាចថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២២ ហុិន ចាន់នីរ័ត្ន បានចេញមុខបកស្រាយច្បាស់ៗ រឿង មង្គល និង ទ្រីដាណា ថា៖ ការពិតទៅ កញ្ញា ហុិន ចាន់នីរ័ត្ន និង មង្គល មិនបានត្រូវជាអ្វីនឹងគ្នា លើសពីមិត្តទេ អ្នកទាំង២ គ្រាន់តែមិត្តរួមការងារ តែប៉ុណ្ណោះ សំរាប់ទំនង ទ្រី ដាណា រវាង និង មង្គល កញ្ញា ហុិន ចាន់នីរ័ត្ន ក៏មិនដឹងច្បាស់ដែរ សុំមិនបកស្រាយ ។ ព្រោះមាន តែ ទ្រី ដាណា រវាង និង មង្គល បានដឹងច្បាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *