លោក សេង មង្គល ចេញមុខបកស្រាយ រឿង ថារូបលោក ក្ប ត់ចិត្ត កញ្ញា ហុិន ចាន់នីរ័ត្ន ការពិត….(មានវីដេអូ)

ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីពេលថ្មីៗនេះ ជុំវិញរឿងរ៉ាវ ចែដាណា លោក សេង មង្គល និង កញ្ញា ហុិន ចាន់នីរ័ត្ន ដែលកំពុងតែផ្ទុះកក្រើកខ្លាំង នៅលើបណ្តាញសង្គម ដោយ លោក សេង មង្គល និង ចែទ្រីដាណា បានទម្លាយអាថ៍កំបាំងស្អិតរមូត រួមគ្នាដូចគូរស្នេហ៍ បន្តផុសឆ្លើយឆ្លងគ្នាពេញបណ្តាសង្គមហ្វេកបុ៊ក ដោយមហាជនទាយទុកមុនថានិងចូលរោងការឆាប់ៗ ។

ក្រោយលោក មង្គល លេចមុខ រួមការងារ និង សម្តែង MV ជាមួយ ចែដាណា រួច បានធ្វើឲ្យ ហ្វេនៗ ជាច្រើន សម្តែងក្តី មិនពេញចិត្តយ៉ាងខ្លាំង និងយល់ច្រឡំ ហើយបានថា លោក សេង មង្គល ថាធ្វើអោយពិធីការិនីដ៏ល្បី កញ្ញា ហ៊ិន ចាន់នីរ័ត្ន សេដ ទៅវិញ។យ៉ាងណាមិញនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ លោក សេង មង្គល បានចេញមុខបកស្រាយការពិតហើយ ពីទំនាក់ទំនង រវាងលោក និង នីរ័ត្ន ដោយប្រាប់ច្បាស់ៗថា លោក និង នីរ័ត្ន គ្រាន់តែជាដៃគូស្និតស្នាល យល់ចិត្តគ្នាប៉ុណ្ណោះ មិនមានទំនាក់ទំនងស្នេហា ជាមួយ នីរ័ត្ន ទេ។ក្នុងនោះដែរ លោកបានបញ្ជាក់បន្ថែមថា ៖ «ឃើញព័ត៌មានច្រើនដែរ ទាក់ទងជាមួយខ្ញុំបាទ តំាងពីថ្ងៃទី ០៩ មកព័ត៌មានច្រើនមែនទែន

ឃើញព័ត៌មានខ្លួនឯងហើយ មានអារម្មណ៍ថា ចុមម៉េច អ៊ីចឹង ហើយដល់ពេលអ៊ីចឹងទៅ ឃើញ រ័ត្ន live ថ្ងៃម៉ិញ ខ្ញុំក៏មានអារម្មណ៍ថា​ ខ្ញុំត្រូវតែ Live ដូចនេះដើម្បីឲ្យបងប្អូនទំាងអស់គ្នាបានដឹងហើយបានជ្រាបកាន់តែច្បាស់ តើពួកយើងមានទំនាក់ទំនងជាមួយនិងគ្នាកម្រិតណា ហើយកុំឲ្យមានពាក្យបន្ទោសបង្អាប់ ឬក៏ថាឲ្យខ្ញុំអីទៀត អ៊ីចឹងណា ព្រោះអី បើសិនជាយើងនៅតែលាក់ បងប្អូននៅតែយល់ច្រឡំ

ឬក៏បើសិនជាយើងបង្ហាញទៅបងប្អូននឹងសប្បាយ ឬក៏ម៉េច អត់ទាន់ដឹងទេ នេះជាការផ្គូផ្គង របស់ហ្វេនៗ ទំាងអស់គ្នាដែលស្រឡាញ់ យើងខ្ញុំទំាងពីរនាក់ ដែលតែងតែផ្គូផ្គងយើងខ្ញុំទំាងពីរនាក់ ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា ពួកយើងអាចនឹងមានគោលដៅជីវិតផ្សេងៗពីគ្នា ពេលខ្ញុំផុសរូបទៅមាន comment ខ្លះដាក់រូបខ្ញុំ និង កញ្ញា ហ៊ិន ចាន់នីរ័ត្ន ចូលទៅ

ហើយខ្ញុំក៏អត់មានថាអីដែរ ខ្ញុំសប្បាយចិត្ត ប៉ុន្តែពាក្យពេជន៍ខ្លះដែលបងប្អូនចូលមក ខំមិន និយាយថាខ្ញុំជាមនុស្សក្បត់ ហើយខ្ញុំសួរថាខ្ញុំក្បត់អ្នកណាគេ ទំនាក់ទំនងពួកខ្ញុំទំាងពីរនាក់គ្រាន់តែជាមិត្តរួមការងារ គ្រាន់តែថាទំនាក់ទំនងពួកខ្ញុំ វាជិតស្និតគ្នា ប៉ុន្តែមិនមែនជាទំនាក់ទំនងបែបស្នេហាទេ…”។

Leave a Reply

Your email address will not be published. Required fields are marked *