ដួង វីរៈសិទ្ធ ឆក់យកបេះដូង អ្នកគាំទ្រ រហូតដល់អ្នកគាំទ្រលាន់មាត់ថា …(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
មហាជនអ្នកគាំទ្រតារាចម្រៀង ដួង វីរៈសិទ្ធ ដែលមានឈ្មោះដើម ម៉ម ដួងសិទ្ធ ប្រាកដជាបានដឹងមកហើយពីសមត្ថភាពនៅក្នុងវិថីសិល្បៈរបស់តារាប្រុសសំឡេងផ្អែមរូបនេះ ដោយលោកមិនត្រឹមតែមានទេពកោសល្យក្នុងការច្រៀងតែម្យ៉ាងនោះទេ តែក៏មានទេពកោសល្យក្នុងការនិពន្ធទំនុកច្រៀង ទំនុកភ្លេង និង លេងឧបករណ៍តន្ត្រីសម័យ និង បុរាណទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ លោក ដួង វីរៈសិទ្ធ លេចមុខ ក្នុងការប្រគំតន្ត្រីមួយកន្លែង នៅស្រុក បាធាយ ខេត្តកំពង់ចាម ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍នោះ លោក មិនឲ្យហ្វេន ខកចិត្តឡើយ ដោយច្រៀងទំាងភ្លៀង ជូនអ្នកគាំទ្រ ខ្លួនទៀតផង ទំាងក្តីពេញចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្រុសម្នាក់ឈ្មោះ សេរីយុទ្ធ បានបង្ហោះវីដេអូនេះ ក្នុងបណ្តាញសង្គម TikTok រួចនិយាយថា “លោក ដួង វីរៈសិទ្ធ មិនឲ្យ Fan អស់សង្ឃឹម គាត់ច្រៀងទាំងភ្លៀង Fan គាត់ក៏នៅគាំទ្រទាំងភ្លៀងទៀត ពិតជាមិនធម្មតា ។ ស្រលាញ់ idol ពេញបេះដូង”។

Leave a Reply

Your email address will not be published. Required fields are marked *