សម្រស់ សុខ សីឡាលីន ក្នុង វគ្គ Live Show ស្អាតលើសពីការស្មាន…

ទស្សនិកជន មិនតិចនាក់ទេ ច្បាស់ជាស្គាល់ តារាចម្រៀងស្រី ដ៏ល្បីម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស គឺ សុខ សីឡាលីន នោះ។ បទ ចម្រៀងជាច្រើន របស់ តារាចម្រៀងរូបនេះ នៅតែដក់ជាប់បេះដូង អ្នកគាំទ្រ ដដែលមកដល់ថ្ងៃនេះ។

ក្រៅពី​អាជីព​ជា​តារា​ចម្រៀង និង​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​Cambodinan Idol​ នៅ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ហើយ​នោះ​, សុខ ស៊ី​ឡា​លីន ក៏​ជា​មន្ត្រី​នគរបាល​ផងដែរ។ពីមួយឆ្នាំទៅមួយឆ្នាំ តារាចម្រៀងអាចច្រៀងបានច្រើនភាសារូបនេះ រឹតតែមានហ្វេនចូលចិត្ត និងគាំទ្រច្រើនជាបន្តបន្ទាប់។ 

ដោយឡែក កាលពីយប់រាត្រី ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ កញ្ញា សុខ សីឡាលីន បានបង្ហាញខ្លួនជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកគឺ Cambodian Idol រដូវកាលទី៤ផងដែរ។ ពិតណាស់ បន្ទាប់បង្ហាញវត្តមានធ្វើជាគណៈកម្មការកក្នុងកម្មវិធីដ៏ល្បីមួយនេះ មានទស្សនិកជនមិនតិចនាក់នោះទេដែលបានត្រេកអរនោះ។ អាចនិយាយបានថា នេះជាលើកទី១ដែលនាងបានធ្វើជា Judge ដាក់ពិន្ទុសម្រាប់បេក្ខភាពប្រកួត។ 

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលរូបសម្ផស្សកញ្ញា សុខ សីឡាលីន នាពេលបច្ចុប្បន្ននេះ ឃើញថានាងកាន់តែស្រស់ស្អាតជាងមុនថែមមួយកម្រិត។ ជាពិសេស រូបភាពថ្មីដែលនាងទើបនឹងបង្ហោះ ស្លៀកឈុតស មើលទៅពិតជាស្រស់សោភ លេចធ្លោ ហើយគួរឲ្យទាក់ទាញតែម្ដង។ 

បើទោះបីវ័យកាន់តែច្រើន ប៉ុន្តែសម្រស់តារាស្រីរូបនេះ នៅតែក្មេង មិនចាស់ទៅតាមវ័យនោះឡើយ។ហលយរូបភាពថ្មីទាំងនេះ ត្រូវបានហ្វេនពោលពាក្យសរសើរថាស្អាតគ្រប់គ្នាផងដែរ៕  

Leave a Reply

Your email address will not be published. Required fields are marked *