ក្រោយពីឃើញទង្វើលប្តី ធ្វើដាក់ប្រពន្ធ (ចោម ក្វាន់) ដោះយករួចខ្លួន, អត់ទុកយូរទេ លោកជំទាវ ហ៊ុន ស៊ីណាត ទ្រាំអត់បាន ដាក់ចំៗថា…(មានវីដេអូ)

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនអ្នកលេងបណ្តាញសង្គមមួយចំនួនធំ ប្រាកដជាស្គាល់ តារាហ្វេសប៊ុកលក់អនឡាញ អ្នកនាង ចោម ក្វាន់ ជាក់ជាមិនខាន មិនត្រឹមតែជា ថៅកែហាងមាសធំមួយកន្លែងទេ រូបនាងក៏ជាម្ចាស់ប្រ៊េនផលិតផលផ្ទាល់ខ្លួនផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះ មិនដឹងថាកើតរឿងអ្វីទាល់តែសោះ ស្រាប់តែបុរសម្នាក់ដែលទៅណាមកណាជាប់ ត្រូវគេឯងស្គាល់ជាស្វាមីនោះ បែរជាបង្ហោះសារប្រកាសថា ខ្លួនមិនពាក់ព័ន្ធនឹងអ្នកនាង ចោម ក្វាន់នោះទេ ត្រឹមជាកូនឈ្នួលស៊ីប្រាក់ខែ តែប៉ុណ្ណោះ ដែលធ្វើឲ្យមហាជនផ្ទុះការសង្ស័យ ទំនងកំពុងយករួចខ្លួនរឿងអ្វីម្យ៉ាងហើយ៕

ជាក់ស្តែង គណនីហ្វេសប៊ុកឈ្មោះ ឆែម ជីវ័ន្ត បានប្រាប់ឲ្យដឹងថា ៖

ខ្ញុំបាទឈ្មោះឆែមជីវន្ត័ ខ្ញុំសូមបញ្ជក់ខ្ញុំនឹងអ្នកនាងចោមក្វាន់មិនបានពាក់ព័ន្ធគ្នាជាប្តីប្រពន្ធទេ រឿងកន្លងមកខ្ញុំគឺជាអ្នកធ្វើការសុីប្រាក់ខែតែប៉ុណ្ណោះ សូមតំណាងក្រុមហ៊ុនហាងមាសពេជ្រចំរើនសុវត្ថិភាព. សូមកុំយល់ច្រឡំ ថាខ្ញុំជាប្តីប្រពន្ធ៕

ក្រោយឃើញបែបនេះស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាតក៏បានបង្ហោះសារលាតត្រដាងការពិតកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ ដោយលោកជំទាវ ម៉ែរៀបរាប់បែបនេះថា

អុញ! លោកឆែម ជីវ័ន្ត បែបខ្លាចអស់តំណែង PM ទេដឹងបានជានិយាយថាចោមក្វាន់មិនមែនជាប្រពន្ធ ហាស ហា ពេលខ្ញុំឡាយនិយាយថាចោមក្វាន់រកសុីបោកគេ លោកឆែម ជីវ័ន្ដ បាននិយាយតាម Telegram មកខ្ញុំថា

ប្រពន្ធគាត់ចង់ជួបខ្ញុំដល់ពេលនេះបែជាថាគាត់ត្រឹមតែធ្វើការសុីប្រាក់ខែទៅវិញ អាគាត់នេះចេះដុះកន្ទុយហើយ។ សូមជម្រាបថា

៣នាក់ហ្នឹងឯងដូចតែគ្នាទេពីព្រោះតារាម្នាក់ក៏រួមការងារជាមួយចោមក្វាន់ដែរប៉ះជាមួយខ្ញុំពេលពួកគាត់បោករាស្ត្រខាងបាត់ដំបងដែលប្រជាជនមករកខ្ញុំជួយពេលនោះ។

សូមទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *