ពេជ្រ សូលីកា ចៃដន្យជួប ភិទិ នៅកម្សាន្តមួយកន្លែង…(មានវីដេអូ)

ភ្នំពេញ៖ ដូចអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានជ្រាបហើយថា មួយរយៈចុងក្រោយនេះ បទចម្រៀង «មិនអាចឃាត់ទេ» ដែលសំនៀងដើមរបស់លោក ម៉ម ពេជ្ជរិទ្ធ បានធ្វើការវាយលុកពេញ អ្នកនិយមលេងហ្វេសប៊ុក ក្រោយ លោក ថុល សុភិទិ បានធ្វើការបកស្រាយ ក្នុងវត្គ Live Show ក្នុងកម្មវិធី Cambodia Idol។

ក្នុងនោះ ក៏មានតារាចម្រៀងស្រី ដ៏ល្បីម្នាក់ គឺ ពេជ្រ សូលីកា បានជាប់ចិត្តចម្រៀងមួយបទនេះដែរបាត់ ដល់ថ្នាក់ ពេលកំពុងធ្វើការ ក៏លួចចាក់បទនេះ ហើយញញឹមម្នាក់ឯងដែរ រួចនិយាយថា “ធ្វើការៗ ដាក់មួយឃ្លា” ហើយ សូលីកា បន្ថែមពាក្យមួយម៉ាត់ទៀតលើវីដេអូខ្លួនថា “My ខួរក្បាល right now” ប្រែថា “ខួរក្បាលរបស់ខ្ញុំ នៅពេលនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះទេ ដោយសារតែស្រឡាញ់បទនេះពេក ពេជ្រ សូលីកា cover បទនេះ ទៀតផង កាលពី ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ ពិតជាពីរោះប្លែកអារម្មណ៍ណាស់ ពិសេសឆ្ងាញ់ត្រង់ កាយវិការ ទឹកមុខ ហ្នឹងហ្មង ឡើងខ្យូត គួរឲ្យស្រឡាញ់ដល់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត់ទាន់អស់ទេ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ គេឃើញ ភិទិ និងពេជ្រ សូលីកា បានជួបគ្នាបាត់ ដោយដាក់មួយប៉ុស្តិ៍ ស្អាតណាស់ នៅកន្លែងកម្សាន្តមួយកន្លែង ក្នុងទីក្រុងភ្នំពេញ ពិសេសញញឹមស្រស់ស្រាយណាស់។ មិននិយាយអ្វីច្រើនទេ ភិទិ បានត្រឹមពោលយ៉ាងខ្លីនៅក្នុង comment ថា “ទុកអោយឆ្ងល់”។

Leave a Reply

Your email address will not be published. Required fields are marked *