អ្នកនាង ដេត ម៉ាលីណា ថ្ងៃខួបកំណើតកូនស្រីពៅ បានបង្ហោះសារ ហូរ​ទឹកភ្នែក​ពោល​ពាក្យ​ថា (មានវីដេអូ)

ក្រោយលែងលះ អ្នកនាង ដេ​ត ម៉ាលី​ណា រស់នៅចិញ្ចឹមបីបាច់កូនប្រុសស្រីទាំង៣នាក់ កាន់តែយូរ សម្រស់កាន់តែខ្ចី សូម្បីក្រមុំក៏សុំខ្មាស់ដែរ​ ស្បែកឡើងភ្លឺម៉ត់រលោង គ្មានឃើញស្នាមជ្រាវជ្រួញសូម្បីតែមួយ មិនតែប៉ុណ្ណោះ សម្រស់ផ្ទៃមុខនិងរាងរូវរបស់រូបនាង អ្នកម៉ាក់ណាក៏ច្រណែនដែរ៕

ដោយឡែកនៅថ្ងៃទី២៦ ខែកក្កដា ជាថ្ងៃខួបកំណើត អូនភឺល គម្រប់អាយុ៣ឆ្នាំនោះ អ្នកនាង ដេត ម៉ាលីណា ណែនទ្រូងពេក បានពោលពាក្យទាំងទឹកភ្នែកថា «រូបភាពចាស់ពីមុន​ My special time with my princess Duong Reachnikuch ឌួង រាជនីគុជ ​ 3years រីករាយ​ថ្ងៃ​ខួបកំណើត​កូនស្រី​ភឺល​សំណព្វចិត្ត​ម្តាយ​26.07.2022 ថ្ងៃនេះ​កាលពី​3​ឆ្នាំមុន​ ដែល​ម៉ាក់​គ្រោះ,ថ្នាក់​ និង​ខ្លាច​និង​ឈឺចាប់​ខ្លាំង​បំផុត​នៅ​ពេល​ដែល​ម៉ាក់​ឈឺពោះ​កើត​កូន ហើយ​ថ្ងៃ​នេះដែរ​វា​រឹតតែ​ឈឺ​ជាង​ថ្ងៃ​កើត​កូន​ទៅទៀត ​ពីព្រោះ​ម៉ាក់​មិនបាន​ជួប​កូន​អស់​រយៈពេល​ 31 ថ្ងៃ​មក​​ហើយ​សូម្បីតែ​សំឡេង​ក៏​មិនបាន​ឮ​កុំ​ថា​ជួប​មុខ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​មួយទៀត​ថ្ងៃនេះ​ក៏ ​ជា​ថ្ងៃ​កំណើតរបស់​កូន​ទៅទៀត ​តើ​ពេលណា​ទៅ ទើប​ម៉ាក់​អាច​បាន​ជួប​កូន​ និង​បង​ឌុប​វិញ ​រាល់ថ្ងៃ​ម៉ាក់​សម្ដែង​ធ្វើ​សើច​ដើម្បី​​បន្លំ​ទុក្ខ​ទេ​មិន​ចង់​ឲ្យ​អ្នកផ្ទះ​បារម្ភ ​និង​មក​លំបាក​ជាមួយ​ម៉ាក់​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ឆ្នាំមុន​អូន​អាយុ​2​ឆ្នាំ​ យើង​អាច​​ធ្វើ​កម្មវិធី​យ៉ាង​សប្បាយ​ជួបជុំគ្នា​បាន​ ចុះ​​ឆ្នាំនេះ​កូនស្រី​ម៉ាក់​អាយុ​3​ឆ្នាំ ​ហើយ​នេះ​ម៉ាក់​មាន​អារម្មណ៍​ដូចជា​បាត់បង់​អ្វី​ម្យ៉ាង​នៅ​ក្នុង​ជីវិត​ខ្ញុំ​រឹងមាំ​ខ្លាំង​ពេក​​ហើយ ​ដែល​អាច​បន្ត​រស់​ដល់​រាល់​ថ្ងៃ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អារម្មណ៍​ម្ដាយ​បែក​កូន​ពីរ​នាក់​អស់​រយៈពេល​31 ថ្ងៃ​យូរណាស់​ពិបាកចិត្ត​ណាស់​និង​មិនដឹង​ពេលណា​បាន​ជួប​កូន​វិញ​ខ្ញុំ​ខំ​សំដែង​​ធ្វើ​រឹងមាំ​ធម្មតា​ឡាយ​លក់​ធម្មតា អ្នកធ្វើ​ម្ដាយ​គេ​គឺ​យល់​អារម្មណ៍​នេះ ​ថា​វា​ឈឺចា,,ប់​ប៉ុនណា ​សូម្បីតែ​សំឡេង​ក៏​មិនដឹង​និយាយ​ជាមួយ​កូន​តាម​ណា​កុំ​ថា​ជួប​មុខ​កូន​ខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​សូមបញ្ជាក់ថា​ ការរក្សា​កូន​ទាំងពីរ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ​អស់​រយៈពេល​31 ថ្ងៃ ជា​សកម្មភាព​នៃ​ការ​មិន​គោរព​តាម​ដីកា​សម្រេច ​ហើយ​ចុងក្រោយ​នាង​ខ្ញុំ​មានតែ​ម្រាមដៃ​ដប់​ទេ ដែល​ពឹង​ទៅលើ​ប្រព័ន្ធ​ផ្លូវច្បាប់​នឹង​ជួយ​រក​​យុត្តិធម៌​ឲ្យ​ខ្ញុំ​ឲ្យ​បាន​ឆាប់ៗ»៕​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *