ឱក​ សុគន្ធកញ្ញា​ ដាក់មួយឈុត ស៊ីដាច់គេ បែបជំនាន់មុន នាឆ្នាំ ១៩៧៥ (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាជ្រាបហើយ កម្មវិធី ប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Live Show បានឈានដល់ សប្ដាហ៍ទី ៣ ហើយ កាលពីយប់ម៉ិញនេះ នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ ហើយក៏នៅសល់តែ បេក្ខជន សុទ្ធតែជើងខ្លាំង មានតែ ១២ រូបប៉ុណ្ណោះ មកបញ្ចេញសំឡេង លើឆាកដ៏អស្ចារ្យនេះ រំលេចទៅដោយ ការតុបតែងខ្លួន មើលទៅស្អាតៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា លោកអ្នកប្រាកដជាបានស្គាល់រួចហើយច្បាស់ជាក់ជាមិនខានថា ថាជាតារាស្រីដែលមានសំនៀងពិរោះ ទេពកោសល្យសិល្បៈដ៏សម្បូរបែប និងមានឥទ្ធិពលខ្លាំងក្នុងស្រទាប់មិត្តយុវវ័យស្ទើរតែគ្រប់មជ្ឈដ្ឋាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ជាគណកម្មការមួយរូបក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ អ្នកនាង ឱក សុគន្ធកញ្ញា កាលពីពីយប់មិញនេះពិតជាបានធ្វើឲ្យអ្នកទស្សនាភ្លឹកសឹងតែគ្រប់គ្នាទៅហើយ ជាមួយនឹងការបង្ហាញខ្លួនដ៏ស្រស់សោភារបស់អ្នកនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កំពូលតារាចម្រៀងស្រីរូបនេះបានបង្ហាញខ្លួនក្នុងឈុតពេលរាត្រីពណ៌គ្រាប់អំពិល យ៉ាងស្រស់ស្អាត បែបជំនាន់មុន នាឆ្នាំ ១៩៧៥ រំលេចដោយការរចនាម៉ូដដៃប៉ោង មើលទៅពិតជាសាកសមក្នុងកម្មវិធី ជាពិសេសសមជាមួយនឹងកំពូលតារាចម្រៀងមួយដួងនេះខ្លាំងមែនទែន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *