លៀង​ ចាន់ឡា​ ប្រែច្រេីនណាស់ សម្រស់ក៏ស្អាត សំលេងក៏បាន ស្តាប់ហើយលង់…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយ អតីតបេក្ខនារីកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ កញ្ញា លៀង ចាន់ឡា នាងកំពុងតែមានសកម្មភាពនៅលើបណ្តាញសង្គម មានការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងច្រើន ដែលកន្លងទៅ បងប្អូនប្រាកដជាដឹងហើយថានាងត្រូវបានរើសអើងសម្រស់របស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីនោះមកស្រាប់តែស្ងាត់ទៅវិញជាច្រើនខែបន្ទាប់ពីប្រឡងX Factor រួច បន្តែមួយរយៈក្រោយមកនេះ ចាន់ឡា ហាក់បីមានសន្ទុះឡើងវិញ និងមកជាមួយនិងសម្រស់ ស្អាតប្លែក ច្រមុះស្រួច ចង្កាV ជាងមុន រីឯការតែងខ្លួនក៏ប្លែក មើលសឹងមិនស្គាល់ពោលគឺប្រែសឹង១៨០ដឺក្រេតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្តែមុខមាត់កែស្អាតមិនទាន់បានប៉ុន្មានផង ពេលនេះតារាស្រីរូបនេះបានចាក់ច្រមុះបន្ថែមឲ្យមើលទៅឃើញកាន់តែស្រួចស្អាតជាងមុន ទាំងនេះបើយោងតាមរូបភាពដែលនាងបង្ហោះ ក៏ដូចជាពាក្យសម្តីដែលនាងបានរៀបរាប់ប្រាប់ហ្វេនៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើក្រលេកមើល លៀងចាន់ឡា នាពេលបច្ចុប្បន្ននេះវិញ មើលទៅនាងហាក់ដូចជាចាស់ទុំច្រើនជាងមុន ចំណែកឯរូបរាងក៏ប្រែប្រួលច្រើន ហាក់ធំធាត់មានសាច់ឈាមស្រស់ថ្លា ជាពិសេសទៀតនោះ នាងត្រូវបានមហាជនសរសើរថា មានទឹកដមសម្លេងកាន់តែពិរោះជាងមុន។ មិនតែប៉ុណ្ណោះ បងប្អូនប្រិយមិត្តថែមទាំង ជំរុញឲ្យនាងចូលប្រលងក្នុងកម្មវិធីណាមួយសារជាថ្មីទៀតផង៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *