អតីត​ស្វាមី​ អ្នក​នាង ផល្លា​​ កំពុង​រស់នៅ​យ៉ាង​មាន​ក្តី​សុខ​​ ខណៈ​ភរិយា​ថ្មី​​ ចេះថ្នាក់ថ្នមប្តី ឯ អ្នក​នាង ផល្លា​​ វិញកំពុងតែ…(មានវីដេអូ)

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នកនាង ទ្រិញ ផល្លា ត្រូវមហាជនចាប់អារម្មណ៍ខ្លាំង ដោយសាររឿងគ្រួសារនាង រហូតធ្លាយមុខអតីតស្វាមីនាងទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ការ​និយាយ​ពី​អតីត​ប្ដី​មុន​នោះ អ្នកនាង លើក​ឡើង​ថា អតីត​ប្ដី​មុន​របស់​អ្នក​នាង​នោះ អ្នកនាង ក៏បាន​ដាក់​ពាក្យ​ប.ណ្ដឹងដូច​គ្នារឿង​ប្រើ​ហិ ង្សា​នេះ តែ​ដោយសារ​គេ​អាង​ខ្សែ អាង​លុយ អាង​អំណាច ខ្លួន​អត់​មាន​អ្នក​ណា​រក​ភាព​យុត្តិធម៌ឲ្យ គេ​អត់ធ្វើការឲ្យអ្នកនាងទេ អញ្ចឹង​អត់​មានអីក្រៅ​ពីខ្លួនបីកូនទាំងទឹ,.កភ្នែកដើរចុះមកទាំងរងភាពអ.យុត្តិ.ធម៌។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ ពូចក់ក៏បានធ្វើការ​បកស្រាយ​រួចហើយថា ខ្លួនពុំបានប្រើហិ,ង្សានោះទេ ហើយក៏គ្មានកូនជាមួយគ្នានោះដែរ។ រឿងនេះ ពួកគេមានការបកស្រាយរៀងៗខ្លួន កក្រើកបណ្ដាញសង្គម ហើយពេលនេះ ខាងណាខុស ខាងណាត្រូវ ខាងណាឈ្នះ ខាងនាចាញ់ មានតែរង់ចាំ ការការកា,ត់សេចក្ដីពីតុលាការប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលពួកគេកំពុងរង់ចាំការកាត់សេចក្ដីពីតុលាការនោះ, បើ​ងាកទៅមើល អតីត​ស្វាមី​អ្នកនាងផល្លា ដែល​ត្រូវ​ជា​ឪពុកកូន​ប្រុស​របស់នាង​ឯណោះ​វិញ កំពុងតែរស់នៅយ៉ាងមានក្តីសុខជាមួយភរិយាថ្មី​ ដែលត្រូវបានគេស្គាល់ថា ធ្លាប់​ជាអតីតតារាសម្តែងMV ដ៏ស្រស់ស្អាតម្នាក់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ អតីត​តារាសម្ដែង​រូប​នេះ​ ធ្លាប់លើក​សរសើរស្វាមីរបស់ខ្លួនដូច្នេះថា «ថ្ងៃនេះ​សុំ​និយាយ​អួត​ពី​ស្វាមី​ខ្ញុំ​បន្តិច​ហើយ​ណា​បងប្អូន អតីត​កាល​បែប​ណា អូន​មិន​ខ្វល់ ទោះ​គេ​និយាយ​អី​ក៏​អូន​មិន​ខ្វល់ អូន​ខ្វល់​ត្រឹម​ថា ​ពេលនេះ បង​ជា​ប្ដី​ល្អ ជា​ប៉ា​ល្អ របស់​អូន​ហើយ​និង​កូន រយៈពេល​៥​ឆ្នាំ​ហើយ តាំងពី​ចាប់ដៃគ្នា​ជា​ប្ដី​ប្រពន្ធ​មក បង​មិន​ដែរ​ធ្វើបាប​ផ្លូវចិត្ត អោយ​អូន​យំ​សូម្បី​តែម្ដង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូន​ធ្លាប់​យំ​ដែរ តែ​យំ​អាណិត​ប្ដី ព្រោះ​ឃើញ​ប្ដី​ល្អ​ពេក វា​ខុស​ពី​មាត់​គេ​និយាយ អរគុណ​ដែល​មើលថែ​​អូន ទាំងឈឺទាំងជា ទឹក​ក្ដៅ ទឹក​ត្រជាក់ សូម្បី​ពេល​អូន​ទម្ងន់ តាំងពី​កូន​ទីមួយ រហូតដល់​កូន​ទី​ពីរ ប្ដី​មិន​ដែល​ដើរលេង ផឹក​ស៊ី​ចោល​អូន​សូម្បី​មួយថ្ងៃ បើ​ទៅ​គឺ​ត្រូវ​យក​អូន​ទៅ​ដែរ ថ្នម​ប្រពន្ធ​ណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដុះ​តាំងពី​បន្ទប់ទឹក ខ្លាច​ប្រពន្ធ​រអិល ខ្លាច​ប្រពន្ធ​ញាំ​ចំណី​មិនល្អ ប៉ះ​ពាល់​ដល់​សុខភាព​កូន និយាយ​រួម​ទៅ​បង​ល្អ​តាំង​ពីថ្ងៃ​ដែរ​យើង​ស្គាល់​គ្នា​ដំបូង ក្ដី​ស្រលាញ់​ប្ដី​ចំពោះ​អូន មិន​ដែល​ថយ គឺ​មានតែ​កើនឡើង សូម​ឲ្យ​ស្នេហា​យើង គង់វង្ស​ឋិតថេរ ជា​អម​តៈ បែបនេះ​រហូត​ទៅ អរគុណ​ប្ដី​សម្រាប់​ទង្វើ​ល្អ​គ្រប់យ៉ាង គ្រួសារ​ដែលរុង​រឿង គឺជា​គ្រួសារ​ដែល​មាន​សសរទ្រូង​ដ៏​រឹងមាំ ដូច​ប្ដី»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក ពួកគេ មិនមែនទើបតែស្វីត ពេលពូចក់ និងអ្នកនាង ផល្លា កំពុងមានរឿងនោះឡើយ ពោលពួកគេ ស្វីតបែបនេះតាំងពីដើមមកហើយ។ ជាក់ស្ដែង កាលពីចុងឆ្នាំ២០២០ ភរិយាថ្មី អតីតប្ដីមុន អ្នកនាង ផល្លា បានបង្ហោះវីដេអូ ហើយរៀបរាប់ថា «ពេលបងចាស់ទៅ អូននៅតែក្មេង ហើយស្អាត តែយ៉ាងណាក៏នៅតែស្រលាញ់ខ្លាំងទោះប្ដីចាស់ តែចាស់ចេះថ្នមអូន»៕

Leave a Reply

Your email address will not be published. Required fields are marked *