ពេជ្រ សូលីកា បង្ហាញសម្រស់ នៅមាត់ឆ្នេរ ហ៊ានប្រើ ពាក្យមេម៉ាយ ពេញៗមាត់ថា….

តារាចម្រៀង ពេជ្រ សូលីកា ដែលធ្លាប់តែល្បីមានជីវិតគ្រួសារសុភមង្គល និងសំណាងបានស្វាមីជាអ្នកជំនួញវ័យក្មេង ចេះស្រឡាញ់ភរិយានោះ បែរជាប្រកាសចែកផ្លូវគ្នាបន្ទាប់ពីសម្រេចចិត្តភ្ជាប់ពាក្យបាន២ឆ្នាំ។

ក្រឡេកមកមើលជីវិតឯកជនរបស់តារាចម្រៀងស្រីរូបនេះវិញនៅមុននេះបន្តិច ពេជ្រ សូលីកា បានបង្ហោះរូបថតនៅមាត់សមុទ្រ ប៉ុន្មានសន្លឹកឃើញថាពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះនៅក្នុងរូបថតនោះនាងបានបញ្ចេ.ញសា.ច់ដ៏សខ្ចី ភ្លឺរលោងរបស់ នាងធ្វើឲ្យហ្វេនៗឃើញហើយលាន់មាត់សរសើរមិនដាច់ពីមាត់ផងដែរ ។

ក្រោយមានការលែ.ង.លះមួយនេះកើតឡើងឃើញថាមហា ជនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង អ្នកគាំទ្រគ្រប់គ្នាសឹងតែមិនចង់ជឿនោះទេថាជីវិតប្តីប្រពន្ធរបស់តារាចម្រៀង ពេជ្រ សូលីកា ដើរដល់ផ្លូវបំបែបបែបនេះ ហើយពួកគាត់ពិតជាមានការសោកស្តាយជំនួស ពេជ្រ សូលីកា ផងដែរ ។

ជាក់ស្តែង តាំងពីបែកធ្លាយដំណឹងចែកផ្លូវគ្នា លើកដំបូងហើយដែលហ្វេនៗក្រឡេកឃើញ តារាចម្រៀងស្រីរូបនេះ ហ៊ានបរិយាយខ្លួនឯងជា ស្ត្រីមេម៉ាយ លើបណ្តាញសង្គមដែលធ្វើឲ្យ គេឯងគិតថា ពេលនេះរូបនាងអាចធ្វើចិត្តទទួលយកការពិតមួយនេះ ដោយរូបនាងប្រាប់ឲ្យដឹងថា ៖

វើអីធ្វើទៅ កុំតែមកបោកចិត្តអ្នកមេម៉ាយ ទៅបានហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *