អ្នកនាង សុខ សោម៉ាវត្តី សាច់នៅចាំ ខណៈកូនស្រី ពេញក្រមុំ តែនៅជិតកូនមើលទៅដូចកូនភ្លោះ….

មេម៉ាយកូនមួយ អ្នកនាង សុខ សោម៉ាវត្តី  ក្នុងវិស័យសិល្ប:ជាតារាសម្ដែងស្រីសាច់ចាំតារាស្រីជំនាន់ក្រោយសុំខ្មាស់ ពូកែប៉ិនប្រសព្វមិនថាសម្ដែងជាតួអង្គស្លូតបូត តួអង្គកាចឆ្នាស់ ឬតួអង្គបែបកំប្លែងគឺទាក់ទាញអារម្មណ៍អ្នកទស្សនាជាប់ចិត្ដ ហើយក៏ជាពិធីការិនីដែលសំបូរវោហាធ្វើឱ្យអ្នកគាំទ្រសើចសប្បាយមិនចេះជិនណាយ ។
  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ អ្នកនាងមមាញឹកនឹងការងារសិល្បៈយ៉ាងណាក៏ដោយ ក៏អ្នកនាងតែងតែបង្ហាញក្ដីស្រលាញ់នាងមួយកូនស្រីបណ្ដូលចិត្តរបស់នាងផងដែរ។ បើយើងក្រឡេកមើលរូបឆោមកូនស្រីរបស់អ្នកនាងវិញគឺកាន់តែធំពេញរូបរាង មើលទៅពិតជាស្រស់ស្អាតមិនចាញ់ម៉ាក់ប៉ុន្មានឡើយ ពោលគឺស្រស់ស្អាតតាំងពីតូចតែម្ដង។
  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗសឹងមិនជឿនឹងភ្នែក ​គ្រប់ៗគ្នា ក្រោយពីឃើញរូបថត២-៣សន្លឹកដែលរូបនាង បានបង្ហោះក្នុងបណ្ដាញសង្គម។​ តាមរយៈរូបថតមួយសន្លឹកនោះដែរ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពជាមួយនឹងកូនស្រីដាក់មុខជិតគ្នា គឺអ្នកទាំងពីរ ពិតជាមានមុខមាត់ដូចគ្នាណាស់ មើលមួយភ្លែតស្មានតែភ្លោះទៀតផង។    
  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 សុខ សោម៉ាវត្តី ត្រូវបានមហាជនរាល់គ្នា សរសើរមិនដាច់ពីមាត់ ពីភាពរឹងមាំរបស់នាង តស៊ូមើលថែកូនស្រីតែម្នាក់ឯង បានធំធាត់ និងមានសម្រស់លេចធ្លោ មិនចាញ់អ្នកម៉ាក់ទេ៕    
  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *