អតីតស្វាមី អ្នកនាង ពេជ្រ សូលីកា ប្រកាសរកស្នេហ៍ថ្មី ឯអតីតភរិយា បានត្រឹម ហៅខ្លួនឯង ជាមេម៉ាយ ….

តារាចម្រៀង ពេជ្រ សូលីកា ដែលធ្លាប់តែល្បីមានជីវិតគ្រួសារសុភមង្គល និងសំណាងបានស្វាមីជាអ្នកជំនួញវ័យក្មេង ចេះស្រឡាញ់ភរិយានោះ បែរជាប្រកាសចែកផ្លូវគ្នាបន្ទាប់ពីសម្រេចចិត្តភ្ជាប់ពាក្យបាន២ឆ្នាំ គ្រួសារតូចដ៏សុភមង្គលរបស់រូបនាង ដើរដល់ផ្លូវបញ្ចប់ បន្សល់ទុកកូនប្រុសគួរឲ្យស្រឡាញ់ម្នាក់ ដោយព្រមហៅខ្លួនថាជា អ្នកមេម៉ាយ។

ជាក់ស្តែង តាំងពីបែកធ្លាយដំណឹងចែកផ្លូវគ្នា លើកដំបូងហើយដែលហ្វេនៗក្រឡេកឃើញ តារាចម្រៀងស្រីរូបនេះ ហ៊ានបរិយាយខ្លួនឯងជា ស្ត្រីមេម៉ាយ លើបណ្តាញសង្គមដែលធ្វើឲ្យ គេឯងគិតថា ពេលនេះរូបនាងអាចធ្វើចិត្តទទួលយកការពិតមួយនេះ ដោយរូបនាងប្រាប់ឲ្យដឹងថា ៖

វើអីធ្វើទៅ កុំតែមកបោកចិត្តអ្នកមេម៉ាយ ទៅបានហើយ៕

ផ្ទុយទៅវិញ ងាកទៅមើលអតីតវិញ បែកពីប្រពន្ធមិនទាន់ប៉ុន្មានផង ស្រាប់តែពេលនេះមហាជននាំគ្នាផ្អើលថា រូបលោកប្រកាសរកស្នេហ៍ថ្មីបាត់ទៅហើយ ដោយថ្មីៗនេះ រូបលោកបង្ហោះរូបភាពនៅមាត់សមុទ្រ រួចសរសេរថា ៖

Find a love deeper than the ocean. មានន័យថា ស្វែងរកស្នេហាមួយ ដែលជម្រៅជ្រៅជាងទឹកសមុទ្រ៕

Leave a Reply

Your email address will not be published. Required fields are marked *