ផាន គីមសុង ធ្លាក់ចេញពីកម្មវិធីមែន​ តែគាត់ឆក់យកបេះដូង អ៊ុំស្រី ម្នាក់ ដេកយំ ព្រោះតែ..(មានវីដេអូ)

កាលពី យប់ម៉ោង 8 នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ កម្មវិធីប្រឡងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលពេលនេះ បានបញ្ចប់នៅសប្តាហ៍ទី៥ ហើយ ដោយក្នុងនោះ កម្មវិធីក៏បានរកឃើញបេក្ខជន ដែលមានសមត្ថភាព អាចបន្តទៅកាន់វគ្គថ្មីបាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតនៅក្នុងបរិយាកាស ដ៏សែន រំភើប ញាប់ញ័រ នេះ ​បេក្ខជនទំាងអស់ រួមនិង គណៈកម្មការ ទំាង 4 បានធ្វើការតុបតែងខ្លួន បែបស្រុកស្រែ ជនបទ មើលទៅពិតជាស្អាតប្លែក ទាក់ភ្នែកមែនទែន គ្រាន់តែឃើញភ្លាម ធ្វើឲ្យ អ្នកទស្សនាផ្ទាល់ ស្រែកឡើងហ៊ោ ឡើង កក្រើកឆាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេឃើញ បេក្ខជន ផាន គីមសុង បានលើកយកចម្រៀង 2 បទ មកធ្វើការប្រកួត ដោយបទទី 1 គឺច្រៀងម្នាក់ឯងក្រោមចំណងជើងថា “ទឹកភ្នែកអ្នកស្រែ” ហើយបទទី 2 ច្រៀងជាក្រុមមានគ្នា 3 នាក់ (ប៊ីលី – គីមសុង – ណុច) ដោយលើកយកបទ “ខោចែវថ្នេរប្រាំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គីមសុង ពិតជាធ្វើបានល្អខ្លាំងណាស់ ក្នុងចម្រៀងទំាងពីរបទនេះ ជាមួយ ការដាក់អារម្មណ៍មនោសញ្ចេតនា និងរាំកម្សាន្ត លាយឡំ ទឹកដមសំនៀង អេមណាស់ តែគួរឲ្យស្តាយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពេលប្រកាសលទ្ធផល គីមសុង ទទួលបានសំឡេងតិចជាងគេ ដូចនេះ គឺធ្លាក់ចេញពីកម្មវិធី នៅស​ប្តាហ៍ទី 5 នេះតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ ធ្វើឲ្យ អ៊ុំស្រីម្នាក់ ដែលជាអ្នកគាំទ្រ គីមសុង បានត្រឹមលួចយំម្នាក់ឯង ព្រោះតែឃើញ បេក្ខជនរូបនេះ មិនអាចបន្តទៅមុខរួចទៀត ហើយអ៊ុំស្រី បានត្រឹមនិយាយទំាងអួលដើម.ក ទៀតថា “ច្រៀងបទ ណូវ វ៉ាន់ណេត ព្រាប សុវត្ថិ ហើយអីមួយទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ហើយអ្នកគាំទ្រ របស់បេក្ខជនរូបនេះបានបង្ហោះថា៖ «បងសែនសោកស្តាយណាស់ប្អូនប្រុស ផាន គីមសុង បានធ្លាក់ក្នុងសប្តាហ៍មុន និយាយតាមត្រង់ កម្មវិធីលំដាប់ពិភពលោក ឡាបល់យកស្អី! 😏 អ្នកពិរោះ មានសមត្ថភាពខ្លាំងៗ ធ្លាក់បាត់.. តួរយ៉ាង ដូចជាប្អូនប្រុស #ផាន_គីមសុង
ប្អូនស្លូតបូត ហើយ មាន សមត្ថភាពច្រើនទៀត😌 ..មិនគួរ
តែបងជឿជាក់ថា ប្អូនប្រុស មានមនុស្សរាប់លាននាក់បានស្គាល់ប្អូនច្បាស់ ពី សមត្ថភាពរបស់ប្អូន👌🥰»
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយគាត់បានបន្តទៀតថា៖​«ប្អូនប្រុស ផាន គីមសុង ធ្លាក់សប្ដាហ៍មុន តែ បងជឿជាក់ថា មានមនុស្សរាប់លាននាក់ ដែលស្គាល់ប្អូនប្រុស និងដឹងពី សមត្ថភាពរបស់ប្អូនប្រុស 🥺 .. កម្មវិធីនោះ មិនដឹងថា អ្នកបោះឆ្នោតនោះ ត្រចៀកឡើងបាយ ឬ គិតយ៉ាងម៉េចទេ ទើបបោះឆ្នោតឲ្យប្អូន មានសម្លេងសារតិច 😔 ទាំងដែលប្អូនមានសមត្ថភាពបានច្រើនយ៉ាង 👌 ប៉ុន្តែយ៉ាងណា បងជឿថានិងមានផលិតកម្មផ្សេងៗ ទាក់ទងប្អូនចេញបទចម្រៀងផ្ទាល់ខ្លួន ឆាប់ៗនេះ បងសូមជូនពរក្តីសុបិន្តប្អូនប្រុសក្លាយជាតារាចម្រៀងល្បីក្នុងប្រទេស បានដូចបំណងឆាប់ៗនេះ🙏🥰» ។

តោះទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *