ស្គាល់មុខមាត់ ម្ចាស់រថយន្តស្ព័រដ៏ទំនើបមួយគ្រឿងពាក់ស្លាកលេខ កម្ពុជា Boss បើកក្នុងទីក្រុងបាងកក កក្រើកពេញប្រទេសថៃ (មានវីដេអូ)

សូមរំលឹកថាកាលពីម្សិលមិញ នាថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២២នាពេលកន្លងទៅនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកទាំងនៅថៃនិងនៅខ្មែរមានការចែករំលែកជាច្រើននៅរូបភាពរថយន្ត ស៊េរីទំនើបម៉ាក់ Bugatti Chiron sport 110 ANS ដែលរថយន្តប្រភេទនេះ មានតម្លៃរហូតទៅដល់ជាង ៤លានដុល្លាអាមេរិច ជារថយន្តផលិតមានកំណត់តាមពាក្យលេចឮមានតែ ២០ប៉ុណ្ណោះ នៅលើពិភពលោក។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យគេឯងកាន់តែចាប់អារម្មណ៍ ជាពិសេសហ្វេនៗរថយន្តនៅកម្ពុជា គឺដោយសារតែ រថយន្តតម្លៃជាង ៤លានដុល្លារមួយនេះមានពាក់ស្លាកកម្ពុជា ដោយលេចឮពាក្យចចាមរ៉ាមថា ម្ចាស់រថយន្តជាកូនប្រុសឧបនាយករដ្ឋមន្ត្រីខ្មែរម្នាក់ ដែលបានរៀបការនឹងតារាថៃ រួចក៏រស់នៅក្នុងប្រទេសថៃរហូតដល់សព្វថ្ងៃនេះ។

តួយ៉ាង បុរសដែលបានបង្ហោះរូបភាពរថយន្តនេះ បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា ៖

Bugatti Chiron sport 110 ANS ផលិតមានកំណត់ មានតែ២០គ្រឿងលើពិភពលោក វាពិតជាសំណាងល្អណាស់ ដែលឃើញវាជិះលើដងផ្លូវនៅប្រទេសថៃ វាពិតជាស្រស់ស្អាតខ្លាំង ។

សូមទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *