ប៊ុត សីហា ត្រឡប់ចូលសិល្បៈវិញ តែសុំចិត្តមហាជនគាំទ្ររូបលោកម្តងទៀត…(មានវីដេអូ)

ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជានៅចងចាំមិនទាន់ភ្លេចលោក ប៊ុត សីហា ដែលជាម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី ១ មិនខាន ហើយក៏ជឿថាមានទស្សនិកជនជាច្រើនដែលនៅតែចងចាំនូវទឹកដមសំឡេងដ៏ពីរោះមុតស្រួចរបស់លោកនាពេលកន្លងមក ដែលធ្លាប់បង្ហើរសំនៀងច្រៀងបំពេអារម្មណ៍ទស្សនិកជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីមានរឿងរ៉ាវអាស្រូវជាប់ខ្លួនមក ប៊ុត សីហា ហាក់បាត់មុខពីវិស័យសិល្បៈ មិនសូវឃើញលោកបង្ហាញខ្លួននៅតាមឆាកតន្រ្តី ឬប៉ុស្ដិ៍ទូរទស្សន៍ឡើយ ចំណែកឯបទចម្រៀងក៏មិនសូវឃើញលេចវត្តមាននៅលើទីផ្សារដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បាត់មុខយូរឆ្នាំទៅហើយ ស្រាប់តែពេលនេះ តារាចម្រៀងរូបនេះបែរជាប្រកាសខ្លួនវិលត្រឡប់មកវិញ ជាមួយនឹងបទចម្រៀងថ្មី ប៉ុន្តែម្តងនេះជាតារាចម្រៀងឯករាជ្យវិញម្តង ដោយរូបលោកមិនបានជាប់កុងត្រានឹងផលិតកម្មណាមួយឡើយ ដោយបញ្ជាក់ច្បាស់នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ នេះថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជំរាបជូន បងប្អូនទាំងអស់ថាខ្ញុំមានតែអាខោន ហ្វេសបុកផេកនេះតែ1គត់ ក្រៅពីនិងគេលួចយកពីខ្ញុំទៅបាត់អស់ហើយ ចាប់ពីនេះតទៅខ្ញុំអត់មានជាប់កុងត្រានិងផលិតកម្មឬច្រៀងឲ្យផលិតកម្មណាតទៅទៀតទេ ខ្ញុំនិងងើបដើរដោយខ្លួនឯង គឺធ្វើបទចម្រៀងដាក់ផេកនិងឆាណែលយូធូបដោយខ្លួនឯងមិនមានអ្វីត្រូវរុញរាទៀតទេ។បទខ្ញុំបញ្ចេញលើកដំបូងសង្ឃឹមបងប្អូនជួយស៊ែនិងខមិនត្រេកអរដោយរីករាយ ជួបគ្នាឆាប់ៗហ្វេនៗជាទីស្រលាញ់ ជួយស៊ែម្នាក់មួយផងដោយក្តីគោរព៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តទៀតថា៖

តែមួយថ្ងៃសោះ បងប្អូន Like បានជាង10000មេឺនអ្នក នេះពិតជាគុណបុណ្យមែនពិតជាអរគុណនូវការស្រលាញ់ពេញចិត្ត ខ្ញុំបាទប៊ុតសីហា សូមអរគុណជាអនេកដល់បងប្អូនទូទាំងប្រទេសដែលស្រលាញ់គាំទ្រ នីដើមខែ9ខាងមុខនេះខ្ញុំនិងបង្ហាញចម្រៀងក៏ដូចជា ឡាយ live ស្វាគមន៍បងប្អូននៅលើផឹកនេះជាផ្លូវការ។ពេលនេះជីវិតខ្ញុំមានពន្លឺតាមរយះបងប្អូនម្តងទៀតហើយ

Leave a Reply

Your email address will not be published. Required fields are marked *