សាន ផានិត ស្តាប់សំលេង សុភិទិ ជាបេក្ខភាព ស័ក្តិសម នឹងលើកពាន ព្រោះតែចេះ…(មានវីដេអូ)

ពិតណាស់ក្រោយពីធ្វើការប្រឡងប្រជែងជម្រុះចម្រាញ់ជាច្រើនសប្ដាហ៍កន្លងទៅ ពេលនេះកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian idol រដូវកាលទី ៤ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយនៅរាត្រីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ នេះ ដែលកាន់តែកៀកវេលាកម្មវិធីនឹងស្វែងរកឃើញម្ចាស់ពានប្រចាំកម្មវិធីក្នុងរដូវកាលថ្មីនេះហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេក្ខជនទំាង 6 រូប ត្រូវច្រៀងបទ ដែលល្បីបំផុត របស់ ផលិតរស្មីហង្សមាស ហើយកាន់តែប្លែក បេក្ខជនទី១ និងទី ២ ពេលច្រៀងចប់ភ្លាម ស្រាប់តែ បេក្ខជនទំាង ២ ត្រូវច្រៀងមួយបទទៀតរួមគ្នា ភ្លាមៗ តែម្តង ហើយបេក្ខជនបន្ទាប់គឺធ្វើបែបនេះ ដល់បេក្ខជនចុងក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេសម្លឹង ឃើញបេក្ខជន លេចធ្លោម្នាក់ គឺ ថុល សុភិទិ បានលើកយកបទដ៏ល្បី របស់ផលិតកម្ម រស្មីហង្សមាស មកបកស្រាយទៀត គឺបទ “ស្នេហ៍ឯកា” ជាសំនៀងដើម របស់ ឧកញ៉ា ព្រាប សុវត្ថិ និងបទទី 2 ច្រៀងរួមគ្នាជាមួយ វីសារ ក្រោមចំណងជើងថា “ស៊យធំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទទី 1 នេះ ពិតជាពិបាកច្រៀងណាស់ បើសិនជាភ្លាត់តែបន្តិច សុភិទិ នឹងជួបរឿងមិនល្អ តែស្ទើរមិនគួរឲ្យជឿ ទំាងការដាក់អារម្មណ៍ មនោសញ្ចេតនា ស្រែក ពិតជាពីរោះរណ្តំមែនទែន ដល់ថ្នាក់ ធ្វើឲ្យ គណៈកម្មការទំាង 4 អង្គុយស្តាប់ ឡើងភ្លឹក ស្ទើរអត់ដកដង្ហើម ហើយសរសើរកប់ៗមាត់ ពិសេស ហ្វេនៗ ដែលកំពុងទស្សនាផ្ទាល់ ស្រែកហ៊ោ ឡើងផ្អើលពេញកម្មវិធីទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេញចិត្តសំឡេងរបស់ ភិទិ ពេក ធ្វើឲ្យ តារាចម្រៀងជើងចាស់ លោក សាន ផានិត ទប់ចិត្តលែងជាប់ហើយ ក៏ហ៊ាននិយាយត្រង់ៗថា “ប្អូន សុភិទិ នៅតែជាបេក្ខភាព ស័ក្តិសម នឹងលើកពាន សម្រាប់ខ្ញុំ ដោយសារតែប្អូន ជានិមិត្តរូប សំឡេងនៃភាពប្លែក ដាច់ដោយឡែក មិនច្រឡំគេ (Unique) ថ្នម អឺន រលាក់ បត់បែន បានពីរោះតាមប្រភេទ ម៉េឡូឌីបទ ស្សេស ឆាក សមញ ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលនេះ បើទោះបីជា បេក្ខភាព៣នាក់ទៀត ក៏សុទ្ធតែមានសមត្ថភាពល្អខ្លាំងផងដែរនោះ តែពួកប្អូនទាំង៣នោះ នៅមានកំរិត សំឡេងនៃភាព ដែលមិនដាច់ដោយឡែក( Uniqued ) នៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់សប្តាហ៍ទី៥ ពាក់កណ្តាល ផ្តាច់ព្រ័ត្រនេះ សុភិទិ មើលទៅ ដូចជាបាក់ទឹកចិត្ត អាចចេញពីការ អកស៊ើ លើបទចម្រៀង និងដៃគូច្រៀងរូម ទើបបានជាភ្លាត់ ស្ទើរតុង ស្ទើរអារម្មណ៍ កន្លែងខ្លះ រហូតដល់បាត់បង់ ទំនុកចិត្ត និងម្ចាស់ការ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា! ប្អូនមួយណា លើកពានក៏នៅតែជាអាយដលបង និងរបស់មហាជនទាំងអស់គ្នា ខុសពីការបញ្ចេញមតិបងម្នាក់ វាមិនដូចការគិតមហាជនបានទេ ប្អូនៗ មកដល់វគ្គនេះ មិនងាយទេ កុំបារម្ភ ខ្លាំងណាស់ សំខាន់ធ្វើអោយបានល្អបំផុត វគ្គបញ្ចប់ទៀត ស៊ូ ស៊ូ ពីបង សាន ផានិត ឯករាជ្យ”។

Leave a Reply

Your email address will not be published. Required fields are marked *