ពេជ្រ សូលីកា ប៉ះទង្គិចផ្លូវចិត្ត ពេល ថុល សុ​ភិ​ទិ បាត់អ្នកគាំទ្រច្រើន ក្រោយពីធ្លា. យ វីដេអូ ….(មានវីដេអូ)

ដូចដែរប្រិយមិត្តបានជ្រាបហើយថា មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រតារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកាទើបតែបែកបាក់ជាមួយស្វាមី គីម ហ៊ានដោយប្រកាសក្នុងបណ្តាញសង្គមហ្វេកបុកក្តែងៗ​ ពួកយើងតត្រឹមអ្នកស្គាល់គ្នា។

ខណៈ​មាន​ចចាមអារ៉ាម​ជាច្រើន​និយាយ​តៗ​គ្នា​ថា អ្នក​មេម៉ាយ​កូន​មួយ​រូបនេះ​ កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បេក្ខជន​ប្រឡង​ចម្រៀង​កម្ម​វិធី Cambodian Idol រដូវ​កាល​ទី​៤ ថុល សុ​ភិ​ទិ។ ពាក្យ​ចចាមអារ៉ាម​នេះ​បាន​កើតឡើង​បន្ទាប់ពី​អ្នក​ទាំងពីរ​បង្ហាញ​សកម្មភាព​ប្លែកៗ និង​ភាព​ស្និតស្នាល​ជាមួយគ្នា​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការពិត​តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព និង​ពេញនិយម ពេជ្រ សូលី​កា ត្រូវបាន​គេ​ដឹងថា ទើបតែ​ធ្លាយ​ដំណឹង​ចែកផ្លូវ​ជា​មួយគូ​ដណ្ដឹង ដែល​បាន​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​ជិត​៣​ឆ្នាំ គឺ​លោក គីម ហាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ខណៈ​ដំណឹង​ចែកផ្លូវ​ពី​អតីត​គូ​ដណ្ដឹង​ទើប​ទម្លាយ​ឱ្យដឹង​ក្ដៅៗ​នេះ ស្រាប់​តែមាន​ចចាមអារ៉ាម​និយាយ​តៗ​គ្នា​ជាច្រើន​ថា អ្នក​មេម៉ាយ​កូន​មួយ​តែ​សម្រស់​បាន​មិន​ចាញ់​ក្រមុំ​អ្នកនាង ពេជ្រ សូលី​កា កំពុងមាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បេក្ខភាព​ប្រឡង​កម្មវិធី Cambodian Idol ថុល សុ​ភិ​ទិ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ចចាមអារ៉ាម​នេះ​ត្រូវបាន​សាមីខ្លួន គឺ​អ្នកនាង ពេជ្រ សូលី​កា បាន​បដិសេធ ​ដោយ​នាង​អំណះអំណាង​យ៉ាងខ្លី​ពីរ​ម៉ាត់​ថា «Bro & Sis» ដែល​មានន័យថា ទំនាក់ទំនង​របស់ខ្លួន និង​បេក្ខជន ថុល សុ​ភិ​ទិ មិនមែនជា​ស្នេហា ឬ​ជា​សង្សារ​ឡើយ ពោល​គឺ​ត្រឹមតែ​ជា​ប្អូនប្រុស និង​បងស្រី​ប៉ុណ្ណោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីត្បិតតែ​មានការ​បកស្រាយ​ពី​អ្នកនាង ពេជ្រ សូលី​កា ក៏ពិតមែន​ក្ដី តែ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ភាគច្រើន ពិសេស​អ្នក​និយម​គាំទ្រ និង​តាមដាន​ពី​ជីវិត​ឯកជន​របស់​តារា​ប្រុស​ស្រី​ទាំងពីរ​ដួង​ខាងលើ ហាក់​មិន​អស់ចិត្ត និង​កាន់​តែមាន​មន្ទិលសង្ស័យ ខណៈ​ប៉ុន្មាន​ថ្ងៃ​មកនេះ​សកម្មភាព និង​វីដេអូ​ផ្អែមល្ហែម​កៀក​កិត​គ្នា​របស់​ពួកគេ​បាន​បង្ហោះ​នៅលើ Story បណ្ដាញ​សង្គម​កាន់តែ​ច្រើនឡើង ដែល​អ្នកខ្លះ​យល់ថា មិន​សម​ទំនងជា​ទំនាក់ទំនង​បងប្អូន​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​កាន់តែ​ធ្វើឱ្យ​មហាជន​មាន​មន្ទិល​ជាងនេះទៀត​នោះ ថ្មីៗ​នេះ​អ្នក​មេម៉ាយ​កូន​មួយ ពេជ្រ សូលី​កា បាន​ព្រលយ​សំណេរ​យ៉ាង​ចម្លែក​មួយ ក្រោយ​លែងលះ​គូ​ដណ្ដឹង​ថា «​ធ្វើ​អ្វី​ធ្វើទៅ កុំ​តែ​មក​បោក​ចិត្ត​អ្នក​មេម៉ាយ​ទៅបាន​ហើយ​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សំណេរ​នេះ​ធ្វើឱ្យ​អ្នកគាំទ្រ​មាន​មន្ទិល​សង្ស័យថា ពេជ្រ សូលី​កា ទំនងជា​កំពុង​ស្ថិតក្នុង​ទំនាក់ទំនង​ណាមួយ ឬ​កំពុង​មើលចិត្ត​គ្នា​ជាមួយ​នរណាម្នាក់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែ​ជុំវិញ​មន្ទិលសង្ស័យ​រវាង​នាង និង​បេក្ខជន ថុល សុ​ភិ​ទិ ពេជ្រ សូលី​កា បាន​បញ្ជាក់ថា ត្រឹមតែ​ជា​ប្អូនប្រុស និង​បងស្រី​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ អ្នកនាង ពេជ្រ សូលីកា បានបង្ហាញអាម្មណ៍ពិបាកចិត្តថា៖ «ខ្ញុំជាមនុស្សស្រីធម្មតាម្នាក់
ហេតុអីខ្ញុំជួបរឿងប៉ះទង្គិចផ្លូវចិត្តច្រើនយ៉ាងនេះ
តើខ្ញុំខុសអី ហេតុអីបានធ្វើបាបខ្ញុំមេស
គ្រប់គ្នាចង់បានក្តីសុខ តើហេតុអីជីវិតមិនអាចមានដូចគេបាន
ប៉ះទង្គិចលើកនេះ ខ្ញុំមិនដឹងថា ខ្ញុំស៊ូបានប៉ុណ្ណានោះទេ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ដាក់បន្ទុកលើខ្ញុំម្នាក់បានហើយ
ខ្ញុំសុំអង្វរ
គាត់មិនដឹងអីទេ គ្រប់យ៉ាងគឺខ្ញុំអ្នកខុសដែលលេងសើចច្រើន
គាត់នៅមានអនាគតវែងឆ្ងាយទៀត
បើអ្នកពិតជាស្រលាញ់គាត់មែនកុំធ្វើបាបចិត្តមនុស្សដែលអ្នកស្រលាញ់អី
ខ្ញុំសុំទោសគ្រប់យ៉ាង ចំពោះបញ្ហានេះផង
ចង់ជេរចង់បន្ទោស មកបញ្ចេញដាក់ខ្ញុំមក
ស្អប់ខ្ញុំ ជេរខ្ញុំទៅ
ខ្ញុំក៏ជា Fan គាត់ម្នាក់ដែរ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«បើស្អប់ចង់ឈ្នះចាញ់ជាមួយខ្ញុំ
ធ្វើដាក់តែខ្ញុំបានហើយ
ព្រោះអ្នកផ្តើមខុសគឺខ្ញុំ
កុំបំផ្លាញសមត្ថភាពគាត់
ដោយសារតែស្អប់ខ្ញុំអី
ចាប់ទុកថាធ្វើបុណ្យទៅ
ព្រោះខ្ញុំមិនដឹងថាខ្ញុំស៊ូបានប៉ុណ្ណាទេលើកនេះ
វាធ្ងន់សម្រាប់ខ្ញុំពេកហើយ»
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបង្ហោះបែបនេះហើយអ្នកគាំទ្រ របស់ ពេជ្រ សូលីកា បាន លើកឡើងថា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«អត់មានអីពាក់ពន្ធ័នឹងសិទ្ធបុគ្គលនោះទេ គ្រប់គ្នាក៏ដឹងថាសំដែង តែអាណិតមនុស្សស្រីចិត្តធ្ងន់ម្នាក់ដែលចិត្តធ្ងន់ជាងភ្នំទៀត… អត្តចរិក + សមត្ថភាព គឺ សំខាន់ណាស់ ហើយមកដល់វគ្គនេះសុទ្ធសឹងតែជើងខ្លាំង ការប្រលងត្រូវតែមានអ្នកជាប់អ្នកធ្លាក់គឺត្រូវតែទទួល…
ជាក់ស្តែងតាំងពីដើមមកម្ល៉េះ Fan ភិទិ ភាគច្រើន ក្មេងៗ ប្តី សយ ប្តី សយ ល្បីលាន់លឺគ្រប់កន្លែង ខណៈពេលដែរ Fan តិចម៉េង មិនសូវមានក្មេងៗ ស្ងប់ស្ងាត់ គាំទ្រយ៉ាងថ្លៃថ្នូរស្ងៀមស្ងាត់និងគិតតែពឺតផ្ញើសារពីមួយអាទិត្យទៅមួយអាទិត្យ…
ខ្ញុំនៅឆ្ងាយខុសម៉ោងមិនបានតាមដានទេ បានមើលតែ Highlight ឡើងវិញ តែពេល Stalk comment post ដែលមាន comments និង share ច្រើនៗគឺថា អ្នកគាំទ្រស្ងប់ស្ងាត់ពិតប្រាកដគឺច្រើនលើសលប់លើស សយ រាប់ពាន់ដង ហើយគិតតែពឺតចំនាយលុយផ្ញើសារ នេះជាការគាំទ្រពិតប្រាកដ ចំនាយថវិការផ្ទាល់ខ្លួន មិនមែនចេះត្រឹមតែប្តីៗក្នុង Social Media ទេ…»។

Leave a Reply

Your email address will not be published. Required fields are marked *