សុឹម ច័ន្ទពន្លឺ ដាច់ចិត្តបង្ហោះសារ លើកដំបូង ក្រោយពីចប់កម្មវិធីប្រឡង…(មានវីដេអូ)

កាលពីរាត្រី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ កម្មវិធី ប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយ ។ បេក្ខជន តែ 4 រូបប៉ុណ្ណោះ សុទ្ធតែមានសមត្ថភាពអស្ចារ្យរៀងៗខ្លួន មានដូចជា ស៊ឹម ច័ន្ទពន្លឺ, ថុល សុភិទិ, នាង ដាវីន និង លីម តិចម៉េង មកប្រកួត ប្រជែង មុខគណៈកម្មការ ហ្វេនៗ យ៉ាងច្រើនកុះករ ឡើងពេញ ស្ទូឌីយោ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីចប់កម្មវិធី សុឹម ច័ន្ទពន្លឺ បានបង្ហោះនារសៀលថ្ងៃទី ៣០ ខែសីហា ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំបាទ សុឹម ច័ន្ទពន្លឺ សូមលេីកម្រាមដៃ១០🙏🏻🙏🏻🙏🏻 សូមអរគុណដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ពុកម៉ែ បងប្អូនទូរទស្សនិកជនទាំងអស់ ដែលតែងតែ ផ្តល់ការគាំទ្រ សេចក្តីស្រលាញ់ ❤️ផ្តល់តម្លៃ នឹង ផ្តល់គ្រប់ទាំងកម្លាំងចិត្ត💕 មកដល់រូបខ្ញុំបាទ តាំងពីពេលចាប់ផ្តេីម រហូតមកដល់ពេលនេះ .. កម្មវិធី CAMBODIAN IDOL SEASON 4 🏆🏆បាន បញ្ចប់ជាស្ថាពរ សូមអរគុណ ដល់ ស្ថានីយទូរទស្សន៍ ហង្សមាស នឹង រស្មីហង្សមាស បានផ្តល់ឱកាស ដ៏កម្រមួយនេះសម្រាប់រូបខ្ញុំបាទ ..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱកាសឈរនៅលេីឆាក សារជាថ្មី .. ឱកាសបានរកឃេីញ នូវមិត្តភាពដ៏ល្អ..នឹងឱ្យខ្ញុំបាទបានរៀនសូត្រ នឹងទទួលនូវបទពិសោធន៍ ជាច្រេីន តាមរយៈ ការប្រលងប្រជែងមួយនេះ.. សូមអរគុណដល់ Judges ទាំង ៤ នូវរាល់ ដំបូន្មានដ៏ល្អៗ ..ការលេីកទឹកចិត្ត នឹង សេច ក្តីស្រលាញ់ ដល់រូបខ្ញុំបាទ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

🙏🏻🙏🏻សូមអរគុណដល់ក្រុមការងារ ទាំងអស់ ក៏ដូចជា Producer គ្រប់រូប នៅក្នុង កម្មវិធី ដែលតែងតែ ថែរក្សា ណែនាំ ផ្តល់នូវសេចក្តីស្រលាញ់ .. ភាពអនុគ្រោះដល់ រូបខ្ញុំបាទ .. ❤️🙏🏻
🙏🏻🙏🏻សូមអរគុណដល់ លោកគ្រូភ្លេង នឹងបងៗ Music instrument ទាំងអស់ដែល តែងតែ នៅពីក្រោយ រួបរួម សហការគ្នា ធ្វេីឱ្យការសម្តែងនីមួយៗ កាន់តែ អស្ចារ្យ ✨✨..!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

🙏🏻🙏🏻🙏🏻នឹងជា ចុងក្រោយ ❤️សូមអរគុណ ជាពិសេសដល់ សមាជិក Group លោកបងពេទ្យ’s Family ដែលតែងតែ នៅក្បែរលោកបងធំម្នាក់នេះ ផ្តល់គ្រប់ទាំងសេចក្តី ស្រលាញ់ .. ការលេីកទឹកចិត្ត ❤️🙏🏻
🌟ជាចុងក្រោយសង្ឃឹមថា ឈ្មោះសុឹម ច័ន្ទពន្លឺ …. Cambodian idol season 4 នឹងដក់ជាប់នៅក្នុង ចិត្តរបស់បងប្អូនទាំងអស់គ្នា ❤️🙏🏻❤️🙏🏻❤️» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលពី៤ បានទៅលើបេក្ខជន លីម តិចម៉េង ធ្វើអោយកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក។

Leave a Reply

Your email address will not be published. Required fields are marked *