មាស នីតា ដាច់​ចិត្ត ទម្លាយអារម្មពិត ក្រោយពីជួបរឿង ដូចមិត្តល្អខ្លួន ស៊ឹម ច័ន្ទពន្លឺ…..

ដូចដែលដឹងស្រាប់ហើយថា កញ្ញា មាស នីតាជាបេក្ខនារីតែម្នាក់គត់ ដែលអាចបន្តដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត នៅក្នុងការប្រកួតចម្រៀងលំដាប់អន្តរជាតិ Cambodian Idol រដូវកាលទី៤នេះ ដែលទទួលការចាប់អារម្មណ៍ខ្លាំង មិនថាជារូបសម្រស់និងសមត្ថភាពឡើយ គឺសាកសមជាតារាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា ពួកគេ​ទាំង​២​នាក់ នៅតែ​តស៊ូ ជម្នះ ឧបសគ្គ ​បន្ត​ប្រឡង​ជាប់​ជា​បន្តបន្ទាប់ ជាមួយ​នឹង​ការ​ឆ្លើយតប​ទៅ​អ្នក​មិន​ពេញចិត្ត ដោយ​ពាក្យពេចន៍​ប្រកបដោយ​ក្រម​សីលធម៌​ សីលធម៌ និង​ស្នាមញញឹម​ជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​តស៊ូ រួម​នឹង​សមត្ថភាព​របស់​ខ្លួន​នោះ, មាស នី​តា ​ក្លាយ​ជា​បេក្ខនារី​តែ​ម្នាក់​គត់​ក្នុង​កម្មវិធី​នេះ​ ឈាន​ដល់​​​​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ តែ​នាង​ក៏​ធ្លាក់​ត្រឹម​វគ្គ​នេះ​ ហើយ​​​មានការ​ស្រក់​ទឹកភ្នែក​ផង​ដែរ ប៉ុន្តែ​ទឹកភ្នែក​នោះ នាង​ថា យំ​ព្រោះតែ​បងប្រុស​របស់​នាង​មកពី​ខេត្ត​មក​លើកទឹកចិត្ត​ខ្លួន​ប៉ុណ្ណោះ។ ក្នុង​ពេល​នោះដែរ នាង​ប្រាប់​ខ្លួនឯង​, អ្នកគាំទ្រ និង​ធ្វើ​ដៃ​ បង្ហាញ​ទស្សនិកជន គណៈកម្មការ ថា នាង​រឹងមាំ​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ លោក​គ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ បាន​ឈាន​ជើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ ​ទោះ​មិនបាន​ពាន​ក្នុង​វគ្គ​នេះ​ក៏​ពិត​មែន តែ​ក្រោយពី​ច្រៀង​៣​បទ​ចប់​នោះ​, គណៈកម្មការ​ទាំងអស់​សរសើរ​មិន​ដាច់​ពី​មាត់​ថា ធ្វើ​បាន​ល្អ អស្ចារ្យ ជាមួយ​នឹង​ពាក្យពេចន៍​លើកទឹកចិត្ត​ដល់​រូបលោក​ អម​ដោយ​សារ​​​ទទូច​អង្វរ​ដល់​មហាជន​លុប​បំបាត់​វប្បធម៌​ជាន់​ពន្លិច ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឡប់​មក​និយាយ​ពី​មាស នីតា វិញ ក្រោយ​ពេល​ដឹង​លទ្ធផល​ប្រឡង​ចម្រៀង​ខាង​លើ ហើយ​ឃើញ​ថា គ្រូពេទ្យ ស៊ឹម ចន្ទពន្លឺ ទទួល​បាន​ការ​មាក់ងាយមួយចំនួន​ដូចខ្លួនដែរនោះ ក៏​បានបង្ហោះសារ បញ្ចេញមតិ​ថា «ទម្រាំ​តែ​មកដល់​ចំណុច​នេះ ស៊ូ​ណាស់ ប្រឹង​ណាស់ ដើម្បី​សម្រេច​គោលដៅ រៀងៗ​ខ្លួន ពួក​ខ្ញុំ​ទាំងពីរ ដំបូង​ទទួល​បានការ​កោត​សរសើរ​ ស្រលាញ់ ចូលចិត្ត ក្រោយមក ក៏​ជាន់​ ជេរ ប្រមាថ​គ្រប់សព្វ​បែបយ៉ាង ទាំងអស់ តែ​ពួក​ខ្ញុំ​នៅតែ ជម្នះ​រឹងមាំ និង​តបស្នង​ទៅ​បងប្អូន​វិញ ដោយមាន​ស្នាមញញឹម​ជាប់​ជានិច្ច រាល់​ការ​ខ​មិន គ្រប់​បែបយ៉ាង ពួក​ខ្ញុំ​រីករាយ​នឹង​ទទួល​ដោយ​ស្នាមញញឹម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុជីវធម៌ សីលធម៌​ធ្លាក់​ចុះ​ខ្លាំង នា​បច្ចុប្បន្ន ដោយសារ​បុគ្គល​មួយចំនួន មានតែ​ទូរ​សព្ទ​ក្នុង​ដៃ ចុច​សរសេរ​ខ​មិន ដោយ​គ្មាន​ឆ្លងកាត់​ការ​គិត​ពិចារណា​អោយ​បាន​វែងឆ្ងាយ រិះគន់ ជាន់​ពន្លិច ហើយ មើលងាយ​គេ ដោយ​អត់​សីលធម៌ មនុស្ស​មុខមាត់​បែប​ណា​សំខាន់​លើ​ចិត្ត គំនិត សីលធម៌ និង​គុណធម៌ តែ​យ៉ាងណា យើង​ទី​ពីរ​នាក់​បាន​ឆ្លងកាត់​ដោយ​ជោគជ័យ នៅតែ​ជា មិត្ត​ល្អ និង​បងប្អូន​ល្អ ស៊ឹម​ច័ន្ទ​ពន្លឺ»៕​

Leave a Reply

Your email address will not be published. Required fields are marked *