ស៊ឹម ច័ន្ទពន្លឺ​ នៅផ្ទះក៏មិនអោយទំនេរ ដែរ ធ្វើម្ហូប យ៉ាងឆ្ងាញ់ រហូតម្តាយខ្លួនឯង លាន់មាត់ថា…(មានវីដេអូ)

ភ្នំពេញ៖ ជាការពិតណាស់ បេក្ខជនTop4 ស៊ឹម ច័ន្ទពន្លឺ គឺជាបេក្ខជន ដែលត្រូវមហាជន រិះគន់ ជេរ ប្រមាថ សព្វគ្រប់បែបយ៉ាងច្រើនជាងគេ តាំងពីដើមដល់ចប់ រហូតដល់វគ្គផ្ដាច់ព្រ័ត តែបេក្ខជនរូបនេះនៅតែស៊ូ រហូតដល់ចុងបញ្ចប់នៃកម្មវិធី ដោយសា្នមញញឹម និងត្រេកអរជាមួយនឹងមិត្តដែលប្រឡងជាមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគ្នានេះ សម្រាប់ហ្វេនៗដែលជាអ្នកគាំទ្រ ស៊ឹម ច័ន្ទពន្លឺ សែនអាណិតស្រណោះបំផុត ជាមួយនឹងទឹកមុខ ដែលបង្កប់នូវការអាក់អន់ចិត្ត ឈឺចាប់ តូចចិត្ត តែនៅតែបង្ហាញចេញនូវស្នាមញញឹមដែលល្អបំផុត។ យ៉ាងណាមិញ ពិតជាសរសើរនូវផ្លូវចិត្តដ៏រឹងមាំរបស់ ពន្លឺ ភាពអំណត់ ការគ្រប់គ្រងអារម្មណ៍ ដោយមិនបង្ហាញចេញនូវភាពទន់ខ្សោយរបស់ខ្លួនមិនថាស្ថិតក្នុងស្ថានភាពពិបាកបែបណាក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​ហើយ​នោះ​ អ្វីៗ​ដែល​កាន់តែ​ពិសេស​​, អតីត​និស្សិត​ពេទ្យ​រៀន​ដល់​ប្រទេស​វៀតណាម​រូប​នេះ ថែមទាំង​ចេះ​ធ្វើ​ម្ហូប​យ៉ាង​ស្ទាត់ជំនាញ​ថែម​ទៀត​ផង។ ជាក់ស្ដែង ថ្មីៗ​នេះ មានការ​បែក​ធ្លាយ​វីដេអូ​មួយ បង្ហាញ​ឲ្យ​ឃើញ​ថា លោកគ្រូ​ពេទ្យ​សម្បូរ​ស្នេហ៍ ស៊ឹម ច័ន្ទ​ពន្លឺ ចេះ​ធ្វើ​ម្ហូប ថែមទាំង​ទទួល​បាន​ការ​សរសើរ​ពី​អ្នកមានគុណ​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​វីដេអូ​នោះ គេ​ឃើញ ម៉ាក់ៗ របស់ ពន្លឺ បាន​សរសើរ កូនប្រុស​សំណព្វចិត្ត​ខ្លួន​ថា «​មើល​ចុងភៅ​ពិសេស​ហ៎​! អូយ​ពាក់អាវ​ស៊ីការ​គេ​យក​មក​ឈរ​ធ្វើ​ម្ហូប​ទៀត​, ញាប់​ដៃ​ញាប់​ជើង​ណាស់​, ប្តី​ណា​គេ​នេះ សង្ហា​ក៏​សង្ហា​, ចេះ​ធ្វើ​ម្ហូប​ទៀត មិន​ដឹង​កូនប្រសា​អ្នកណា​គេ​ទេ បាន​គេ​សរសើរ ហ្នឹង ជោរ​ភ្លេច​អស់ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ម៉ាក់ៗ សរសើរ​ចុះ សរសើរ​ឡើង រំភើប​ពេក​ស្រាប់តែ ពន្លឺ ភ្លេច​ដាក់​ម្រះព្រៅ ចូល​មុខម្ហូប ដល់​ថ្នាក់​សើច​ផ្អើល ទាំង​ម្តាយ និង​កូន មើល​ទៅ​ពិតជា​មាន​ក្ដី​សុខ​ខ្លាំង​ណាស់​៕

Leave a Reply

Your email address will not be published. Required fields are marked *