សេង សុឃីម លើកដំបូង ចេះច្រៀងបទឈឺចាប់របស់ខ្លួន រៀបរាប់រឿងស្នេហា ក្រោយពីនាយ ចឺម សុំបែកគ្មានហេតុផល….(មានវិដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ទាក់ទងគ្នាបានជាងមួយឆ្នាំ គូស្នេហ៍ លោក ចឺម និងតារាស្រីសាច់សខ្ចី​ ថែមជាមេម៉ាយកូនមួយ អ្នកនាង សេង សុឃីម បានធ្វើឲ្យមហាជនលួចសរសើរជារឿយ ជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ដែលតែងតែបង្ហាញនៅលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​រយៈ​ចុងក្រោយនេះ អ្នក​មេម៉ាយ​រូបសម្រស់ សេង សុខឃីម ដែលគេស្គាល់ថា ជាសង្សាររបស់នាយចឺមនោះ បានបង្ហោះសារប្លែកៗបង្ហាញ​តម្រុយ​នៃ​ការបា,,ក់បែ,,កគ្នា ហើយរឿងនេះ ត្រូវបានគេហទំព័រមួយចំនួនយកទៅចុះផ្សាយបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈចុងក្រោយនេះ ស្រាប់តែ ចឺម និង សុខឃីម មានទំនាស់គ្នាញឹកញាប់មែនទែន នេះក៏ដោយសារភាគច្រើន អ្នកនាង សុខឃីម ប្រចណ្ឌ ចឺម តែម្តង តែ ចឺម មិនដែលបង្ហោះសារអ្វីទាល់តែសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះទៀត អ្នកនាង សុខឃីម ដាច់ចិត្តប្រកាសចែកផ្លូវគ្នាជាមួយ ចឺម ហើយ ក្រោយ ចឺម បង្ហាញមុខនារីម្នាក់ ជាតួសម្តែងថ្មី ដោយបញ្ជាក់ថា “នាងខ្ញុំ សុំប្រកាសជា សាធារណៈ ថានាងខ្ញុំ សេង សុខឃីម ជាមួយលោកចឺម បានបែកគ្នាហើយ ចឹងសុំបងប្អូន ដែលជួបនាងខ្ញុំនៅខាងក្រៅ ឬក្នុងFBទាំងអស់ សូមកុំសួរ អំពីលោកចឺម ពីនាងខ្ញុំ ទៀត ខ្ញុំពិតជាមិនដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុំចិត្ត ពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអី អោយនាងខ្ញុំ បែកគ្នា ក៏ប្រកាសដែរ ព្រោះពេលស្រលាញ់គ្នា ក៏ផុស ជាសាធារណៈ អោយពុកម៉ែបងប្អូនដឹងហើយ ចឹងបែកគ្នា ក៏ផុសជាសាធារណៈ អោយប្អូនដឹង ជាង1ឆ្នាំត្រូវបានបញ្ចប់ មិនឈ្លោះគ្នាដែរ តែគេសុខៗ ចង់បែកតែម្ដង រួចលើកហេតុផលចាស់ៗ មកនិយាយដដែល ឃាត់ ក៏គេមិនស្តាប់ មានតែបណ្តោយឲ្យទៅ 4ខែក្រោយនេះ ថ្ងៃណា ក៏ខ្ញុំយំដែរ បានហើយ (24/8/2022end) #សុខមេណា បើចង់liveបកស្រាយ យាយឲ្យអស់រឿងណានៅអាចុងក្រោយផង…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៤​ ខែកញ្ញា ឆ្នាំ ២០២២ អ្នកនាង សុខឃីម នៅមិនសុខ ក៏បានច្រៀងចម្រៀងមួយបទ រៀបរាប់ជីវិតស្នេហា ជាលើកដំបូង ក្រោមចំណងជើងថា “កុំទៅចោលអូនបានទេ” លំនាំបទ “កុំចោលម្នាក់នេះបានទេ?” សំនៀងដើម លោក នីកូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខឃីម បានត្រឹមភ្ជាប់សារខ្លីមួយទៀតថា “កុំទៅចោលអូនបានទេ បងក៏ដឹងដែរ អូនមិនអាចរស់គ្មានបង ច្រៀងដោយ : សេង សុខ ឃីម” អ្នកនាង សុខឃីម បន្ថែមនៅក្នុងហ្វេសប៊ុករបស់ខ្លួន មួយទៀត ថា “បទចម្រៀងនាងខ្ញុំ ច្រៀងក្នុងជីវិត លើកទី១ ជួយគាំទ្រផង ពុកម៉ែ បងប្អូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *