អតីត​បេក្ខភាព​The Voice Kids ណូ ឈូស៊ីវហេង បាត់មុខ ៥ឆ្នាំ ស្រាប់តែលេចមុខ ពេញក្រមុំស្តូក….

ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជានៅចាំ កុមារី ណូ ឈូស៊ីវហេង ដែលធ្លាប់ជាបេក្ខភាពការប្រកួត The Voice Kid រដូវកាលទី១ ដែលមានហ្វេនៗជាច្រើន ពេញចិត្តនឹងសមត្ថភាពច្រៀង ព្រមទាំងរូបសម្រស់គួរឲ្យស្រឡាញ់របស់ក្មេងតូចរូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារីរូបនេះ ជាកូនក្រុមរបស់តារាចម្រៀង សុគន្ធ និសា ដែលអាចបន្តដំណើររហូតដល់វគ្គផ្តាច់ព្រ័ត អ្វីដែលពិសេសនោះគឺ បេក្ខភាពរូបនេះ ត្រូវមហាជនចំណាំមុខច្បាស់ ដោយសារតែ ការនិយមបកស្រាយចម្រៀងភាសាអង់គ្លេស ស្ទាត់ជំនាញដូចមនុស្សពេញវ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហាញខ្លួនក្នុងវគ្គThe Blind Auditions ក្នុងអំឡុងឆ្នាំ២០១៧ ណូ ឈូស៊ីវហេង ស្ថិតក្នុងវ័យ៧ឆ្នាំ បានលើកយកចម្រៀង១បទមានចំណងចើងថា « Girl on Fire» មកបកស្រាយបានយ៉ាងពីរោះ រហូតកៅអី៣របស់គណៈកម្មការ បានវិលមករកនាង។ ពេលនោះ នាងបានសម្រេចជ្រើសរើសយក អ្នកនាង សុគន្ធ និសា ធ្វើជាគ្រូបង្វឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីជ្រើសរើស អ្នកនាង សុគន្ធ និសា ជាច្រើនបង្វឹករួចមក ណូ ឈូស៊ីវហេង បានជាប់ជាបន្តបន្ទាប់ទៀត រហូតឈានដល់វគ្គផ្ដាច់ព្រ័ត្រ។ ទោះយ៉ាងណា ពេលនោះ ណូ ឈូស៊ីវហេង មិនបានក្លាយជាម្ចាស់ជ័យលាភីនោះឡើយ ដោយម្ចាស់ពាន បានទៅលើ ពេជ្រ ថៃ ក្រោមការបោះឆ្នោតជ្រើសរើសពីទស្សនិកជនយ៉ាង​ចម្រូងចម្រាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីពេលនោះមក រហូតមកដល់ពេលនេះ រយៈពេល៥ឆ្នាំប៉ុណ្ណោះ ស្រាប់តែ ណូ ឈូស៊ីវហេង ធំពេញរូបពេញរាងស្រស់ស្អាតខ្លាំងណាស់ មើលសឹងតែមិនស្គាល់ មុខមាត់កាន់តែគួរឲ្យស្រលាញ់ ជាងកាលពីនៅអាយុ៧ឆ្នាំនោះទៅទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កម្មវិធីThe Voice Kid Cambodia រដូវកាលទី១ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧​ ជាមួយ​នឹង​បេក្ខភាព​ចំនួន​៦​រូប​ ​ ដោយ​កូនក្រុម​របស់​អ្នកនាង​ សុគន្ធ នីសា ​​ រួម​មាន ​កុមារី ឃុ​យ ម៉ី​ហៀ​ង ​មកពី​ខេត្តកំពង់ស្ពឺ ​និង​កុមារី​ ណូ ឈូ​ស៊ីវ​ហេង អាយុ​​នៅ​រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​កូន​ក្រុម​លោក ព្រាប សុវត្ថិ វិញ ​រួម​មាន ​កុមារា ឡុង លីង​គ័​ង្គ ​មកពី​ខេត្តតាកែវ ​និង​ ​ពេជ្រ ថៃ ​មកពី​ខេត្តបាត់ដំបង។ ដោយ​ឡែក​​​​​កូន​ក្រុម​របស់​អ្នកនាង​ ឱក សុគន្ធ​កញ្ញា ​​​វិញ​រួម​មាន​ កុមារី រ៉​ន ចាន់​ឌី​ន ​មកពី​ខេត្តកំពង់ស្ពឺ ​និង​ កុមារី សុខ សុជាតា ​មក​ពី​រាជធានី​ភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *