ល្អហួស តែខ្លួនបែបនេះ ធ្វើអោយ ទូច ស៊ុននិច ចាប់អារម្ម តប​ទៅ​វិញ​ថា….(មានវីដេអូ)

ជាការពិត ចាប់តាំងពីពេលកុមារី ល្អហួស បង្ហាញមុខលើបណ្ដាញសង្គម និងផ្ទុះល្បីថានាងមានមុខមាត់ដូចតារាសម្ដែងស្រីថៃលំដាប់ប្រទេស យ៉ាយ៉ា រួចមក នាងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដែលនិយមលេងបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក​កុមារី​ស្ថិត​ក្នុង​វ័យ​​​១៤​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​បង្ហាញ​គោលបំណង​ចង់​ឱ្យ​នាង​ចូលរួម​តំណាង​កម្ពុជា​ក្នុង​កម្មវិធី Miss universe នា​ពេល​អនាគត​ផង​ដែរ ខណៈ​ពេល​នេះ ​នាង​កាន់តែ​ធំ​ពេញវ័យ​នោះ។ ទោះ​យ៉ាងណា​នេះ​ជា​រឿង​អនាគត​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​មើល​បច្ចុប្បន្ន ល្អ ហួស ត្រូវបាន​មហា​ជាច្រើន​កោតសរសើរ​នូវ​រូប​សម្រស់ និង​ទេពកោសល្យ​សិល្បៈ​របស់​នាង​តាំងពី​កុមារភាព ខណៈពេល​មុខមាត់​របស់​នាង​ ត្រូវបាន​គេ​ប្រៀបធៀប​ស្អាត​ដូច​ទៅ​នឹង​នាង យ៉ា​យ៉ា តួឯក​ថៃ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពីនេះ ល្អ​ហួស ក៏​ឧស្សាហ៍​យក​បទ​ចម្រៀង​មួយចំនួន​មក​ច្រៀង​ឡើងវិញ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ទៀតផង ជាមួយ​នឹង​ការសម្ដែង​កាយវិការ​ដ៏​រស់​រវើក ទឹកមុខ​គួរ​ឲ្យ​ស្រឡាញ់ គយគន់​មិន​ចេះ​ជិនណាយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ថ្មីៗនេះ ពូល្អហួស បានបង្ហាញពីដួងចិត្តរបស់នាងស្រឡាញ់ចំពោះចម្រៀង ទូចស៊ុននិច ហើយជាការឆ្លើយតប ទូចស៊ុននិច បានលើកឡើងថា «អ្នកមីងអរគុណ ដែលក្មួយស្រីល្អហួសស្រលាញ់អ្នកមីងជា idol ស្រស់ស្អាតណាស់ក្មួយស្រីមីងជូនពរក្មួយអោយបានសំរេចជោគជ័យគ្រប់ការងារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងខ្ញុំមានមោទនភាពណាស់ ដែលស្នាដៃរបស់ខ្ញុំមានកុលបុត្រកុលធីតាជំនាន់ក្រោយយកគំរូតាម ហើយនាងខ្ញុំក៏សូមអរគុណដល់អ៊ំស្រីច័ន្ទ និងបងស្រីសោភានៅប្រទេសកាណាដា ដែលបានកាត់ច្នៃរចនាម៉ូដដ៏ស្រស់ស្អាតមួយនេះជាកាដូ ពេលដែលនាងខ្ញុំទៅសំដែងនៅប្រទេសកាណាដាឆ្នាំ១៩៩៨។ស្រលាញ់ក្មួយស្រី និងអរគុណដល់បងប្អូនអ្នកគាំទ្រទាំងអស់គ្នា»៕

Leave a Reply

Your email address will not be published. Required fields are marked *