នាយ ចឺម កំពុង L. ive មានគេសួរច្រើនពីក្បាច់ញ៉ែ​ស្រី ធ្វើម៉េចបាន ,នាយ ចឺម តបភ្លាមៗថា…(មានវីដេអូ)​

ពិតណាស់ ទាក់ទងគ្នាបានជាងមួយឆ្នាំ គូស្នេហ៍ លោក ចឺម និងតារាស្រីសាច់សខ្ចី​ ថែមជាមេម៉ាយកូនមួយ អ្នកនាង សេង សុឃីម បានធ្វើឲ្យមហាជនលួចសរសើរជារឿយ ជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ដែលតែងតែបង្ហាញនៅលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​រយៈ​ចុងក្រោយនេះ អ្នក​មេម៉ាយ​រូបសម្រស់ សេង សុខឃីម ដែលគេស្គាល់ថា ជាសង្សាររបស់នាយចឺមនោះ បានបង្ហោះសារប្លែកៗបង្ហាញ​តម្រុយ​នៃ​ការបា,,ក់បែ,,កគ្នា ហើយរឿងនេះ ត្រូវបានគេហទំព័រមួយចំនួនយកទៅចុះផ្សាយបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹងបែកគ្នាជាមួយ អ្នកនាង សេង សុខឃីមនោះ ចឺម ធ្លាប់មានសង្សារ៣ទៀត ទី​១.​តារា​សម្ដែង​ស្រី ពុធ ស្រី​ខួច​ ៖ កាលពី​ឆ្នាំ​២០១៥ អតីត​Freshie Girl​ចំណាត់ថ្នាក់​លេខ​១​ ជំនា​ន់ទី១៤ កញ្ញា ពុធ ស្រី​ខួច​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​តារាចម្រៀង​នាយ ចឺម ហើយ​ក្រោយ​មក​ពួកគេ​ទាំងពីរ​នាក់​ក៏បាន​បែក​គ្នា​ទៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​២.​តារា​សម្ដែង អៀ ម៉េង​លិ ហៅ អូន​ម៉ី ​៖ បន្ទាប់ពី​បែក​គ្នា​ជាមួយនឹង​តារា​សម្ដែង ពុធ ស្រី​ខួច​មិនបាន​ប៉ុន្មាន​ផង​នៅ​ឆ្នាំ​២០១៧​នាយ​ចឺម​ក៏​ចាប់ផ្ដើម​សាង​ស្នេហា​ថ្មី​ជាមួយនឹង​តារា​ស្រី​សិច​ស៊ី អូន​ម៉ី ដោយបាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ខ្លាំង ​លុះ​មិន​យូរ​ប៉ុន្មាន​អ្នក​ទាំងពីរ​ក៏បាន​បែក​គ្នា​ទៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​៣.​តារា​ម៉ូ​ឌែ​ល​និង​ជា​តារា​សម្ដែង គៀត បេ​ល​ឡា ហៅ​អូន​ហ្វា​ហ្វា​៖ ក្រោយពេល​ចែកផ្លូវ​គ្នា​ដើរ​ជាមួយ និង អូន​ម៉ី​បាន​ប្រមាណ​ជា​០២​ឆ្នាំ​តារាចម្រៀង​នា យ ចឺម ក៏បាន​ចាប់ផ្ដើម​សាង​ស្នេហា​ជាមួយនឹង​អូន​ហ្វា​ហ្វា​នៅ​អំឡុង​ឆ្នាំ​២០១៩ ​ប៉ុន្តែ​ក្រោយមក​ក៏​លេច ឮដំណឹង​បែក​គ្នា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញថា ចឺមមានសង្សារច្រើន ទំនងពូកែញ៉ែនោះ ស្រាប់តែពេលរូបគេកំពុងឡាយសុខៗ ក៏មានអ្នកគាំទ្រម្នាក់ស្នើសុំថា «ចឺមប្រាប់ពីរបៀបញ៉ែឆាប់បានបន្តិចមើល»។ ជាការឆ្លើយតប ចឺម បញ្ជាក់ច្បាស់ៗថា ខ្លួនអត់មានរបៀបញ៉ែទេ ខ្លួនមនុស្សល្អ ខ្លួនមិនដែលចេះញ៉ែនារីទេ។ មនុស្សល្អអស់ត្រឹមខ្លួនហើយ ទៅរកគ្រូផ្សេងទៅ ខ្លួនអត់មានបង្ហាត់ អត់មានសៀវភៅ បង្រៀនពីរបៀបញ៉ែស្រីនោះទេ សួរតែបុគ្គលិកខ្លួនទៅដឹងហើយ, មនុស្សខ្លួនល្អ កាន់តែធម៌ កាន់តែអា​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន អ្នកនាង សេង សុខឃីម ទើបតែប្រកាសចែកផ្លូវជាមួយនាយចឺម ជាផ្លូវការ ដោយអ្នកនាង លើកហេតុផលថា សុខៗគេចង់បែក អ្នកនាងឃាត់គេមិនស្ដាប់ ក៏បណ្ដោយទៅ។ ទោះយ៉ាងណា ជារឿយៗអ្នកនាង បង្ហាញពីអារម្មណ៍​ចង់​ត្រូវ​គ្នា​ជាមួយ​ចឺម​វិញ តែ​អតីតតារាកំប្លែងរូបនេះ ​ហាក់​ស្ងាត់ជ្រាប ទំនង​ជា​មិន​អាច​ជានា​គ្នា​វិញ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីចែកផ្លូវគ្នាជាមួយអ្នកនាង សេង សុខឃីម មក ចឺម បានបង្ហាញមុខតួស្រីជាច្រើន ហើយមិនដឹងថា តួស្រីទាំងនោះ ម្នាក់ណា អាចមានសំណាងក្លាយជាគូស្នេហ៍លោក ឬយ៉ាងណានោះទេ ខណៈកន្លងមក អ្នកនាង សេង សុខឃីម ក៏បានស្គាល់លោក ឈានដល់ការស្រឡាញ់គ្នាតាមរយៈការថតMVផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *