ពូ​ចក់ ត្រូវប្រពន្ធនិយាយត្រូវសាច់រឿង ពិតរបស់ លោក រហូតរំភើបស្រ ក់ទឹ.ក ភ្នែ.កមិនដឹងខ្លួន…(មានវីដេអូ)

កាលពីព្រឹក ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ Admin ជីងចក់ ឈ្មោះពិត ជឿន ប៊ុនចក់ ដែលជាអ្នកអត្ថាធិប្បាយការប្រកួតបាល់ទាត់ ដ៏ល្បីល្បាញបំផុត នៅក្នុងប្រទេសកម្ពុជាយើង បានសម្រេចចូលរោងការហើយ ជាមួយនារី ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ទ្រិញ ផល្លា ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ​បាន​ប៉ុន្មាន​ខែ ពួកគេ​ក៏មាន​បញ្ហា​រកាំរកូស​ជាមួយគ្នា​ឈានដល់​ការប្ដឹង​ផ្ដល់​កក្រើក​អស់​បណ្ដាញ​សង្គម ដោយ​ម្នាក់ៗ​គិត​ថា ​ពួកគេ នឹង​មិន​អាច​ផ្សះផ្សា​គ្នា​បាន​នោះឡើយ​។ ផ្ទុយទៅវិញ រឿង​ធំ​ប៉ុណ្ណា ធ្លាប់​ប្រកាសប្រាប់​មុខ​មហាជន​ថា​មិន​យកគ្នា​វិញ​​យ៉ាង​ណា​ក៏ដោយ​ ទីបំផុត​ពួកគេ នៅតែ​យកគ្នា​វិញ​ដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ទទួលយក​គ្នា​វិញ​ហើយ​នោះ ពួកគេ ចាប់ផ្ដើម​សាក​ថ្ម​ជីវិត បង្កើត​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ឡើងវិញ​។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ នៅ​ថ្ងៃនេះ ពូ​ចក់​​​រំលឹក​ថ្ងៃ​រៀបការ ហើយ​សរសើរ​ភរិយា​ពេញ​ៗ​មាត់​​ថា​ស្អាត​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ​តាមរយៈ​​​ ​​​​វីដេអូ​ បង្ហោះ​នៅ​លើ​គណនី​ទីក​តុ​ក​របស់​អ្នកនាង​ផល្លា​ នៅយប់ថ្ងៃទី១៦ ខែ​កញ្ញា​ ​អ្នក​នាង​​​ប្រហែល​សួរ​ពាក់ព័ន្ធ​រូបថត​ពេល​ការ ​​ទើប​ពូច​ក់ ​ឆ្លើយ​តប​ ដោយ​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត ​និង​សរសើរ​សំណាង​ខ្លួន​ឯង ​ដែល​មាន​កូន​ក្រមុំ​ស្អាត​ជាង​គេ​បំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ចំណុច​នេះ អ្នកនាង ផល្លា ក៏​សួរ​ពូ​ចក់​ថា «ថ្ងៃ​ការ​ហ្នឹង​អូន​យ៉ាងម៉េច​?» ភ្លាម​នោះ ពូច​ក់​តប​ថា «​អូន​ស្អាត​»​។ អ្នកនាង ផល្លា ក៏​ថា «គេ​តែងខ្លួន​ឲ្យ​អូន​ឡើង​ចាស់​ហ្នឹង»​។ ពូ​ចក់​ក៏​ប្រាប់​ទៅវិញ​ថា «​ដោយ​ឈុត​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក​ អ្នក​នាង​ផល្លា ​បាន​និយាយ​ទៀត​ ថា ពេល​ខ្លួន​អត់​ថត​ ពូ​ចក់ មិន​និយាយ​បែបនេះ​នោះ​ទេ ពោល​គឺ​ការ​និយាយ​នោះ​ បាន​ធ្វើ​ឲ្យ​អ្នកនាង​រំភើប​ដល់​ជាតិ​ក្រោយ​ឯណោះ​។ ក្រោយ​ឮ​ភរិយា​និយាយ​បែបនេះ ពូ​ចក់ ក៏តប​ទៀត​ថា «​បង​ដឹងថា​បង​និយាយ​ច្រើនជាង​ហ្នឹង តែ​ដឹង​ថា​និយាយ​ក្នុង​ពាក្យ​អញ្ចឹង ន័យ​ហ្នឹង​»៕​

Leave a Reply

Your email address will not be published. Required fields are marked *