តារាចម្រៀង តន់ ចន្ទសីម៉ា ទម្លាយកាលនៅរៀនឃើញហើយប្លែកភ្នែក…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កញ្ញា តន់ ចន្ទសីម៉ា គឺជាអតីតបេក្ខជន ធ្លាប់បានចូលប្រឡង ក្នុងកម្មវិធីលំដាប់ពិភពលោក គឺ The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦។ កាលនោះ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ព្រមទាំងបានលើកយកបទ “កុំបាច់ដេញអូនឲ្យស្រឡាញ់គេ” មកធ្វើការប្រកួត។

កញ្ញា តន់ ចន្ទសីម៉ា ទទួលបានប្រជាប្រិយភាពនិងតំណែងការងារ ដែលគ្រប់គ្នាមិនធ្លាប់នឹកស្មានដល់ពីមុនឡើយ រូបនាងបានក្លាយជាតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មយក្ស Galaxy Navatra ដែលចេញបទថ្មីៗស្ទើរជារៀងរាល់ខែ។

ទន្ទឹមនឹងសមត្ថភាពច្រៀងពិរោះរណ្តំហើយនោះ សព្វថ្ងៃនេះ រូបនាងក៏ទទួលការចាប់អារម្មណ៍លើរូបសម្រស់ ដែលប្រែប្រួលខុសឆ្ងាយពី រយៈពេលល្បីៗដំបូងៗឡើង ពេលនេះ មិនត្រឹមតែមានរាងតូចច្រឡឹង ខ្ពស់ស្រឡះប៉ុណ្ណោះទេ តារាស្រី តន់ ចន្ទសីម៉ា នៅមានមុខមាត់ស្រស់ស្រាយគួរឲ្យស្រឡាញ់ថែមទៀតផង។

យ៉ាងណាមិញ ឃើញសម្រស់បច្ចុប្បន្នស្អាត មិនចាញ់តារាម៉ូដែលដូច្នេះក្តី រូបនាង ក៏ទម្លាយរូបភាពជាមួយបងស្រីបង្កើត កាលនៅរៀនមិនទាន់ក្លាយជាតារាល្បី ឃើញហើយទើបដឹងថាដូចមេឃនឹងដី ធ្វើឲ្យហ្វេនៗមើលសឹងមិនស្គាល់Idolរបស់ខ្លួន បើដូចមនុស្ស២នាក់ផ្សេងគ្នាដូច្នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *