កញ្ញា បូព្រឹក្ស ទិញនាឡិកាតម្លៃកប់ពពក ជូន កំលោះសង្ហារ ក្នុងថ្ងៃពិសេស

អ្នក​តាមដាន​ព័ត៌មាន​សិល្បៈ​ច្បាស់​ជា​ បាន​ជ្រាប​រួច​មក​ហើយ នូវ​គូស្នេហ៍​ដ៏​ផ្អែមល្ហែម រវាង​តារា​ចម្រៀង ​ឯករាជ្យ​ ងួន ចាន់​ដេវីត ហៅ​G-Dvith និង​កញ្ញា​ទេព បូ​ព្រឹក្ស ដោយ​គិត​មកដល់ បច្ចុប្បន្ន​ ពួកគេ​ បាន​ស្រឡាញ់​គ្នា​អស់​រយៈពេល​​​​​៦​ឆ្នាំ​មក​ហើយ។

តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស និង លោក ងួន ចាន់ដេវីត ដែលបានធ្វើឲ្យបណ្ដាអ្នកគាំទ្រតាមដាន ស្របពេលដែលបានបង្ហាញពីសកម្មភាពល្អូកល្អើន និងទំនាក់ទំនងយ៉ាងល្អរបស់អ្នកទាំងពីរ ក្រោយពីបានទាក់ទងគ្នា ជាច្រើនឆ្នាំមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីថ្មីៗនេះ តារាស្រី ទេព បូព្រឹក្ស បានចេញមកជាមួយនឹងភាពភ្ញាក់ផ្អើល នៅក្នុងទំនាក់ទំនងស្នេហារបស់នាង​ និងលោក ងួន ចាន់ដេវីត ដោយមានការបង្ហោះរូបភាព បង្ហាញពីកាដូ ដែលត្រៀមជូនដល់ គូស្នេហ៍ បណ្ដូលចិត្ត ក្នុងឱកាសខួបកំណើត ក៏ដូចជាខួបស្នេហ៍របស់ពួកគេទាំងពីរ ដែលកាដូនោះគឺ ជានាឡិកាប្រណីតពីរ ព្រមទាំងមានតម្លៃខ្ពស់ ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ កញ្ញា ទេព បូព្រឹក្ស បានរៀបរាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុតែស្រលាញ់នាឡិកាពេកទិញអោយបងពីរម៉ងទៅ happy anniversary and happy early birthday ពេលទៅណាមកណា ឲ្យមានអារម្មណ៍ថាអូននៅក្បែរគ្រប់ពេល លឺនៅអត់លុយតែពាក់Atomax ដៃឆ្វេងពាក់ Rolexមួយ 15000$ហ្នឹងហា៎
ទឹកចិត្តភរិយា ឃើញហេស G-Devith

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រជាច្រើន បានមកអបអរនិងជូនពរ ដល់គូស្នេហ៍មួយនេះ និងពេញចិត្តចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ ដែលនៅតែល្អូកល្អើន មិនផ្លាស់ប្ដូរ៕

Leave a Reply

Your email address will not be published. Required fields are marked *