អ្នកនាង Love Riya ជួបរឿងបែបនេះ បានស្វាមីនៅមើលថែអស់ពីចិត្ត

អ្នកនាង Love Riya និង លោក ហេង គីមហៀង បានសម្រេចចិត្ត ចូលរោងការជាមួយគ្នា ឥលូវទទួលដំណក់ឈាមដំបូងដែលប្រពន្ធកំពុងពរពោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អ្នកទំាងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់ ពិសេស Love Riya កំពុងមានផ្ទៃពោះកូនប្រុសទី 2 ហើយ ជាមួយ លោក គីមហៀង ស្វាមីក្រោយ ធ្វើឲ្យ អ្នកទំាងពីររំភើបចិត្តស្ទើរហោះ ព្រោះការប៉ងប្រាថ្នារបស់ខ្លួន បានសម្រេចហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ម៉ោងជាង ១២ រំលងអាធ្រាត ចូលដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ គ្រប់គ្នាភ្ញាក់ព្រឺតសារជាថ្មី ក្រោយ ឃើញ Love Riya មកដល់មន្ទីរពេទ្យ ព្រោះតែ ឈឺពោះ ហាក់ចង់សម្រាល កូនប្រុសទី 2 ហើយ Love Riya បានប្រាប់ក្នុងការ Live ថា ខ្លួន ទើបមានទម្ងន់ ចូលក្បាល 7 ខែប៉ុណ្ណោះ តែមានអារម្មណ៍ថាកូនក្នុងផ្ទៃជិតកើតហើយ ទើបនៅមិនសុខ ក៏សម្រេចមកមន្ទីរពេទ្យបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែមកដល់ពេលនេះ នាថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ Love Riya មិនទាន់បានសម្រាលទេ ហើយក៏មានអាការមិនទាន់ស្រួលខ្លួនផងដែរ។ ដោយសារតែឃើញសភាពភរិយាបែបនេះ ធ្វើឲ្យ លោក ហេង គីមហៀង នៅលេងសុខហើយ ក៏បាននិយាយទំាងអួលដើម.ក អាណិតភរិយាថា “គាត់ថា គ្មានកន្លែងណា សុវត្ថិភាពជាងពេលមានប្ដីនៅក្បែ​រ និងកក់ក្ដៅ បំផុត ពេលបានគេងឱបប្ដី (ពេលឈឺ) នោះទេ អាណិតខ្លាំងណាស់ (អង្គុយផ្អែកប្ដី ព្រោះឈឺមុខរបួសផង និងចុកទ្រូង​ យូរទៅរំកិលខ្លួនគេងនៅត្រង់ហ្នឹងហ្មង) #យាយអ៊ួក”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្វាមី Love Riya បានឆ្លើយតប comment បន្ថែមថា “មកចងស្បូនអូន, ហ្នឹងហើយ ចងកុំអោយរលូត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *