នាយ​ ចយ មាន​មន្ត​ស្នេហ៍​ រហូតប្រពន្ធខ្លួនលាន់មាត់ថា….

តារាកំប្លែង នាយចយ ដែលមានមុខមាត់មិនសូវស្អាត រាងមិនសូវសង្ហារ ប៉ុន្ដែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនដោយសារទេព្យកោសល្យសិល្បៈ ចំនែកឯភរិយា គឺ អ្នកនាង កាវ៉ាន់ឌី ដែលស្នេហារបស់គូស្នេហ៍មួយគូរនេះ ធ្លាប់បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ទោះការស្ញើចសរសើរចំពោះស្នេហាស្ម័គ្រស្មោះ ចាក់ទឹកមិនលិច រហូតដល់ទទួលបានចំណងដៃកូនប្រុសមួយដ៏ស្រស់ស្អាតផងដែរ។

នាយ​ច​យ និង ភរិយា ប៉ិន ក្វាន់​ឌី បាន​រៀប​អាពាហ៍ពិពាហ៍​ កាលពី​ថ្ងៃ​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​វិមាន​ពិភព​ថ្មី​សែន​សុខ។ ពិធី​រៀប​មង្គលការ​នេះ ត្រូវ​បាន​រៀបចំ​យ៉ាង​អធិកអធម អម​ដោយ​តារា​កំប្លែង​ល្បី​ៗ​ជាច្រើន​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ ​ នាយ ច​យ រួម​នឹង​ភរិយា​ជាទី​ស្រឡាញ់ ក៏​ទទួល​បាន​សមាជិក​ថ្មី ជា​កូន​ដំបូង​របស់​ពួកគេ ដោយ​កើត ​កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រោម​ការ​សាទរ​ពី​អ្នក​សិល្បៈ និង​អ្នកគាំទ្រ​ជាច្រើន​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​មក​ទល់​នឹង​ពេលនេះ នាយ​ច​យ និង​ភរិយា​អ្នកនាង​ខ្វាន់​ឌី បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​​​ប្រមាណ​ជាង​៤​ឆ្នាំ​មក​ហើយ ហើយ​កូនប្រុស​របស់​ពួកគេ មាន​អាយុ​ប្រមាណ​ជិត​៣​ឆ្នាំ​។ ក្នុង​រយៈពេល​នេះ​ ពួកគេ ​បាន​ចាប់ដៃ​គ្នា​រក​ស៊ី​ ហើយ​កាន់​តែ​ស្រឡាញ់​គ្នា​ទ្វេដង ខុស​ពី​មតិ​រិះគន់​ដំបូង​ថា ភរិយា​នាយ​ចយ​ ស្រឡាញ់​នាយ​​​ ដោយសារ​តែ​លុយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ភរិយា​នាយ​ចយ ឧស្សាហ៍​បង្ហោះ​សារ​ដាស់តឿន​ដើម្បីកុំឲ្យប្ដីមានថ្មីខ្លាំងណាស់។ ជាក់ស្ដែងកាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២កន្លងទៅ ភរិយា នាយ​ច​យ បាន​បង្ហោះ​រូបថត​២​សន្លឹក និង​សារ​ដាស់តឿន​ស្វាមី​របស់ខ្លួន​ថា «​ថើប​ប្តី​មួយ​ខ្សឺត រួច​ប្រាប់​ប្តី​ថា : ចាំ​ទុក​ណា​ប្តី ថ្ងៃ​ដែល​បង​មាន​ស្រី គឺជា​ថ្ងៃ​ដែល​បង​បាត់បង់​ប្រពន្ធ​កូន ក៏ដូចជា​បើកឱកាស​អោយ​ប្រុស​ដទៃ​មក​មើលថែ​ប្រពន្ធ​កូន​បង​ជំនួស​បង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាក​ស្រមៃ​មើល​ថាបើ​កូន​បង​ទៅ​ហៅ​ប្រុស​ដទៃ​ថា ប៉ា បង​ឈឺចាប់​ទេ​? សាក​ស្រ​មៃ​មើលថា បើ​ប្រពន្ធ​បង ធ្លាប់​គេង​អោប​រាល់ថ្ងៃ ទៅ​អោប​ប្រុស​ផ្សេង​បង​ឈឺចាប់​ទេ​? ពេល​ប្រពន្ធ​ធ្វើ​ល្អ ស្រលាញ់​បង បារម្ភ​បង បង​មើល​មិនឃើញ ចុះបើ​ប្រពន្ធ​ទៅធ្វើ​ទង្វើ​​ទាំងអស់នេះ​ជាមួយ​ប្រុស​ផ្សេង​បង​ស្តាយ​ក្រោយ​ទេ​? ដូច្នេះ ! កុំ​ក្បត់ចិត្ត​គេ បើ​មិន​ចង់​អោយ​ខ្លួនឯង​ឈឺចាប់​លឺ​នៅ​ប៊េ​ប៊ី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើនេះ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ អ្នកនាង ក្វាន់ឌី បានប្ដូរប្រូហ្វាល់ថ្មី ហើយ​ដាក់Caption​ដាស់តឿន​នាយចយទៀតថា «ធ្វើខ្លួន​ជាមួយ​កូន​អោយស្អាតៗ​ដើម្បី​ទុក​ជាការ​ដាស់តឿន​ប្តី : -កុំផឹកច្រើន -កុំមានស្រី ព្រោះប្រពន្ធ​ដូចអូនបើ​មេម៉ាយ​អត់យូរទេដឹងនៅលោកប្តី»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ ភរិយានាយចយ បានបន្តបង្ហាញក្ដីបារម្ភខ្លាចប្ដីមានស្រីថ្មីថា «អូនមិនខ្លាចនឹងនៅពីក្រោយបង ឈរមើលភាពជោគជ័យរបស់បងឡើយ អ្វីដែលអូនខ្លាចគឺពេលបងជោគជ័យអ្នកនៅពីក្រោយបងមិនមែនអូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *