ញាក់សាច់! និយាយមួយៗ តែចូលសាច់ភ្លេង កុមារី កែវ ហ្សាណា ទទួលការគាំទ្រខ្លាំង ព្រោះតែ…(មានវីដេអូ)

កម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ ពិភពលោក​ The Voice Kids Cambodia រដូវកាលទី3 វគ្គ The Blind Audition សប្ដាហ៍ទី 1 បានចាប់ផ្តើមហើយ នារាត្រីថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរដូវកាលទី 3 នេះ គេឃើញបេក្ខជនចូលមកប្រឡងសុទ្ធតែអេមៗណាស់ ជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាត ទាក់ភ្នែក។ ហើយក្នុងនោះ មានគណៈកម្មការ 3 រូប អង្គុយចាំស្តាប់ ការបញ្ចេញសំឡេង របស់ ប្អូនៗ ដើម្បីគោះប៊ូតុងជ្រើសរើសយក អ្នកជើងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀតក្នុងឱកាសនោះ គេសង្កេតឃើញ កុមារី ដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ កែវ ហ្សាណា អាយុ 7 ឆ្នាំ តែងខ្លួនឡើងអេម ដូចតារាចម្រៀង អាជីព អ៊ីចឹង ឡើងឆាកប្រកួត ដោយច្រៀងចម្រៀងមួយបទ ក្រោមចំណងថា “ពឺតៗ” ពិតជាឡូយញាក់សាច់ តែម្តង ពិសេស ស្តាយ៍ ចាក់ក្បាច់រាំ និងចេះដើរម៉ូត ឡើងលះទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងសមត្ថភាពបកស្រាយបទចម្រៀងលះបានល្អហើយនោះ កុមារីវ័យ៧ឆ្នាំ មកពីរាជធានីភ្នំពេញរូបនេះ អង្រួនបេះដូងអ្នកគាំទ្រឲ្យស្រែកហ៊ោកក្រើកពេញស្ទូឌីយោ ដោយសារតែដុងសិល្បៈ រាំរែកគ្រវីដងខ្លួនទន់មិនចាញ់អ្នករាំអាជីព មិនតែប៉ុណ្ណោះ កុមារី ហ្សាណា នៅចេះដើរម៉ូតដូចធ្លាប់រៀនច្រើនឆ្នាំថែមទៀតផង គួរឲ្យសរសើរជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារីរូបនេះបានរើសយកគណៈកម្មការតារាចម្រៀង ឱក សុគន្ធកញ្ញា ដើម្បីទទួលការបង្វឹកបន្ថែមឈានទៅវគ្គបន្ទាប់ មិនទាន់ប៉ុន្មានផង គេក្រឡេកឃើញប្រជាប្រិយភាពរបស់កុមារីរូបនេះ មានសន្ទុះគួរឲ្យកត់សម្គាល់ សូម្បីតែតារាល្បីៗក៏ពេញចិត្តនឹងទេពកោសល្យរបស់កុមារីរូបនេះគ្រប់ៗគ្នា ជាមួយនឹងភាពក្លាហាន ទំនុកចិត្ត អ្នកគាំទ្រកម្មវិធីនេះ ដាក់ការរំពឹងខ្ពស់រូបនាងនឹងអាចឈានដល់វគ្គផ្តាច់ព្រ័ត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *