ថុល សុភិទិ និង ពេជ្រ សូលីកា ប៉ះគ្នា លើកឆាក ស្រាប់តែលេចមុខ អតីតស្វាមីមកគាំទ្រ..(មានវីដេអូ)

កាលពីមួយរយៈមុន មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានផ្ទុះការសង្ស័យទៅលើទំនាក់ទំនងរវាងតារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា និង កំលោះសង្ហា ថុល សុភិទិ ដែលជាបេក្ខជនដ៏លេចធ្លោក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ បន្ទាប់ពីឃើញអ្នកទាំងពីរឧស្សាហ៍ជួបគ្នាបង្ហាញសកម្មភាពស្និទ្ធស្នាលញឹកញាប់។\\\\\

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយផ្ទុះពាក្យចចាមអារ៉ាមថា ពេជ្រ សូលីកា និង ថុល សុភិទិ មានទំនាក់ទំនងស្នេហានឹងគ្នាមក មួយរយៈចុងក្រោយនេះគេមិនសូវបានឃើញតារាប្រុសស្រី ២ រូបនេះ ជួបស្និទ្ធស្នាលគ្នាញឹកញាប់ដូចកាលពីមុនទៀតឡើយ ទោះបីជាកន្លងមកសាមីខ្លួនក៏បានបកស្រាយហើយថាពួកគេគ្រាន់តែរាប់អានគ្នាដូចបងប្អូនប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយចែកផ្លូវគ្នាជាមួយស្វាមីនោះ, មួយរយៈមុននេះ តារាចម្រៀង ពេជ្រ សូលីកា បានបង្ហាញវត្តមានជាមួយ ថុល សុភិទិ ជាញឹកញាប់ទាំងការច្រៀង, ថតសម្អាងការ ជាហេតុធ្វើឲ្យអ្នកគាំទ្រមួយចំនួនសង្ស័យថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយតបទៅនឹងការគិតខុសលើពួកគេនោះ, ពេជ្រ សូលីកា បានបញ្ជាក់ម្ដងហើយម្ដងទៀតថា ពួកគេ គ្រាន់តែជាបងប្អូនរាប់អានគ្នា ខណៈតារាចម្រៀង ពន្លកថ្មីរបស់ហង្សមាស ថុល សុភិទិ ក៏ធ្លាប់បានបញ្ជាក់រួចហើយថា ​ ពួកគេគ្រាន់តែជា បងប្អូន ស្គាល់គ្នា ធម្មតា ឈប់ថា ឈប់ ស្ដី ទៀតទៅណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចាប់តាំងពីពេលនោះមក, ពួកគេនៅតែបន្តធ្វើការងារជាមួយគ្នា និងការច្រៀងជាមួយគ្នាថែមទៀតផង។ ជាក់ស្ដែង ថ្មីៗនេះ ក្រោយចេញបទចម្រៀង «ហេតុអ្វីយើងបែកគ្នា»ជាVersionប្រុសរបស់ថុល សុភិទិ រួចមក, ពេជ្រ សូលីកា បានបញ្ជាក់ថា «ហេតុអ្វីយើងបែកគ្នា ? ​សុំបកស្រាយនៅថ្ងៃ 06/10/2022 នៅ EDM lll»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការគ្រោងទុក ទីបំផុតពួកគេ បានបង្ហាញវត្តមានជាមួយគ្នា នៅ EDM-III Club ក្នុងទីក្រុងភ្នំពេញ ដោយបកស្រាយចម្រៀងជាមួយគ្នាជាច្រើនបទសុទ្ធតែពីរោះៗ រួមទាំងបទខាងលើនោះផង។ ការច្រៀងរបស់ពួកគេ ត្រូវបានអ្នកគាំទ្រយកទៅបង្ហោះពេញបណ្ដាញសង្គមទីកតុក ដោយមើលទៅពិតជា​ផ្អែមល្ហែម​ខ្លាំង​ណាស់ ដូច​គូស្នេហ៍​ពិតៗ​អញ្ចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណាអ្វីជាការចាប់អារម្មណ៍នោះ មានគណនីទីកតុកមួយបានទម្លាយថា អតីតស្វាមីរបស់អ្នកនាង ពេជ្រ សូលីកា ក៏បានទៅចូលរួមកម្មវិធីខាងលើនោះផងដែរ ហើយថែមទាំងមានស្រីម្នាក់ទៅជាមួយទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *